ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងកើនឡើងជាង១ភាគរយ ដោយសារភាពតឹងនៃជម្លោះមជ្ឈិមបូព៌ា
តម្លៃប្រេងឆៅសកលបានកើនឡើងជាង ១ ភាគរយ សម្រាប់ការជួញដូរនាថ្ងៃព្រហស្បតិ៍នេះ ដោយសារតែភាពតានតឹងនៃជម្លោះនៅមជ្ឈិមបូព៌ា ដែលក្លាយជាប្រធានបទធំជាថ្មីមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកខិតជិតមកដល់ ទោះបីជាស្ដុកប្រេងអាមេរិកកើនឡើង ដែលជាធម្មតាធ្វើឱ្យតម្លៃប្រេងធ្លាក់ចុះក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ៩៥ សេន ឬ ១,២៧ ភាគរយ ដោយជួញដូរក្នុងតម្លៃ ៧៥,៩១ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ១ ដុល្លារ ឬ ១,៤១ ភាគរយ ដោយជួញដូរនៅតម្លៃ ៧១,៧៧ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២ម៉ាក បានកើនឡើងជិត ៤ ភាគរយ សម្រាប់ការជួញដូរនៅសប្ដាហ៍នេះ ក្រោយធ្លាក់ចុះប្រមាណ ៧ ភាគរយ កាលពីសប្ដាហ៍មុន ដោយសារតែក្ដីបារម្ភពីកម្សោយតម្រូវការក្នុងប្រទេសចិន និងក្ដីសង្ឈឹមពីដំណោះស្រាយនៃជម្លោះនៅជម្ឈិមបូព៌ា។

យ៉ាងណាមិញ ជម្លោះក្នុងតំបន់ដដែលកាន់តែតានតឹងនៅសប្ដាហ៍នេះ ដែលជាមូលហេតុធ្វើឱ្យតម្លៃប្រេងហក់ឡើងមកវិញ។ បើតាមរ៉យទ័រ អ៊ីស្រាអែលបានវាយប្រហាររដ្ឋធានីដាម៉ាស់ របស់ប្រទេសស៊ីរី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលជាការវាយប្រហារលើតំបន់ចុងក្រោយបង្អស់ ក្នុងបរិបទនៃសង្រ្គាមហ្គាហ្សា។ ការវាយប្រហារនេះ កើតឡើងបន្តបន្ទាប់គ្នា ក្រោយអ៊ីស្រាអែល ដោះដូរការផ្លោងមីស៊ីលគ្នាជាមួយក្រុមហេសប៊ូឡា របស់លីបង់។
ការវិវត្តកាន់តែធ្ងន់ធ្ងរនេះ កើតឡើងចំពេលដែលសហរដ្ឋអាមេរិកជំរុញឱ្យមានដំណោះស្រាយ មុនការបោះឆ្នោតប្រធានាធិបតី ៥ វិច្ឆិកា ខាងមុខ ដែលអាចមានឥទ្ធិពលលើគោលនយោបាយអាមេរិកនៅមជ្ឈិមបូព៌ា។ ការណ៍ទាំងនេះ កើតឡើង ខណៈក្ដីបារម្ភពីកម្សោយតម្រូវការប្រេងនៅចិនបន្តអូសបន្លាយ ដោយសារតែភាពស្រពិចស្រពិល នៃប្រទេសដែលនាំចូលប្រេងដ៏ធំបំផុតមួយនេះ។ ទន្ទឹមនឹងនេះ រដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក បានរាយការណ៍ថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើង ៥,៥ លានបារ៉ែល កាលពីសប្ដាហ៍មុន ដោយលើសលុបពីការរំពឹងទុក៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី