ព័ត៌មានអន្ដរជាតិ
ថៃចង់បង្កើនឧបត្ថម្ភធនសម្រាប់ទេសចរក្នុងស្រុក ដើម្បីបជំរុញវិស័យទេសចរណ៍
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ បានឱ្យដឹងកាលពីដើមសប្ដាហ៍នេះថា ក្រសួងគ្រោងនឹងស្នើទៅគណៈរដ្ឋមន្រ្តីនៅដើមឆ្នាំក្រោយ ឱ្យអនុម័តលើផែនការបង្កើនឧបត្ថម្ភធនសម្រាប់ភ្ញៀវទេសចរក្នុងស្រុក ដើម្បីពង្រឹងកិច្ចប្រឹងប្រែងជំរុញវិស័យទេសចរណ៍របស់ប្រទេស។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

លោករដ្ឋមន្រ្តី Sorawong Thienthong បានថ្លែងថា អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងធ្វើសេចក្តីសម្រេចលើលក្ខខណ្ឌនៃគម្រោងទូទាត់រួមគ្នាថ្មីសម្រាប់ទេសចរក្នុងស្រុកក្រោមយុទ្ធសាស្រ្តឧបត្ថម្ភធន «យើងធ្វើដំណើរកម្សាន្តទាំងអស់គ្នា»។
យុទ្ធសាស្រ្ត «យើងធ្វើដំណើរកម្សាន្តទាំងអស់គ្នា» ត្រូវបានផ្តួចផ្តើមដោយរដ្ឋាភិបាលមុនៗ ដើម្បីស្ដារសេដ្ឋកិច្ចថៃឡើងវិញ ក្រោយពេលធ្លាក់ចុះដោយសារតែវិបត្តិកូវីដ១៩។ រដ្ឋាភិបាលចាស់របស់លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានដាក់ចេញយុទ្ធសាស្រ្តនេះឡើងជា ៥ ដំណាក់កាល ដោយរដ្ឋាភិបាលជួយចំណាយ ៤០ ភាគរយ លើថ្លៃបន្ទប់ស្នាក់នៅ ពេលធ្វើដំណើរកម្សាន្តសម្រាប់ភ្ញៀវទេសចរជាពលរដ្ឋថៃ ដែលបានចុះឈ្មោះដើម្បីទទួលអត្ថប្រយោជន៍នេះ។

ក្រោមដំណាក់កាលថ្មី លោករដ្ឋមន្រ្តី Sorawong គ្រោងស្នើទៅគណៈរដ្ឋមន្រ្តីឱ្យអនុម័តលើផែងការបង្កើនអត្រានេះឱ្យដល់ ៥០ ភាគរយ ប៉ុន្តែស្ថិតនៅក្រោមលក្ខខណ្ឌជាក់លាក់មួយចំនួន។ ជាឧទាហរណ៍ លោកបានគូសបញ្ជាក់ថា ការឧបត្ថម្ភខ្ពស់ជាងនេះ អាចអនុវត្តចំពោះ «ខេត្តកម្រិត២» ចំនួន ៥៥ ដែលភ្ញៀវទេសចរទៅលេងក្នុងអំឡុងសប្ដាហ៍ថ្ងៃធ្វើការ ខណៈអ្នកដែលទៅលេង «ខេត្តកម្រិត១» ឬអំឡុងចុងសប្ដាហ៍ ទទួលបានឧបត្ថម្ភធនតែ ៤០ ភាគរយ ប៉ុណ្ណោះ។
លើសពីនេះ លោកបានថ្លែងផងដែរ ក្រសួងទេសចរណ៍ថៃនឹងសិក្សាផែនការរបស់ TAT នៅខែក្រោយ ហើយចង់បញ្ជូនគម្រោងយុទ្ធសាស្រ្តនេះទៅគណៈរដ្ឋមន្រ្តីនៅខែមករា ឆ្នាំ ២០២៥។ ដើមឡើយ ក្រសួងគ្រោងចាប់ផ្ដើមអនុវត្តវានៅ «រដូវទាប» ឆ្នាំក្រោយ ប៉ុន្តែឥឡូវអាចនឹងពិចារណាលើការចាប់ផ្ដើមអនុវត្តនៅត្រីមាសទី១ ដើមឆ្នាំ ២០២៥ ដូចដែលបានស្នើឡើងពីវិស័យឯកជន។
ទោះយ៉ាងណា លោក Sorawong និយាយថា ក្រសួងរបស់លោកត្រូវស្ដាប់ពីក្រសួងហិរញ្ញវត្ថុអំពីថវិកាសិន។ បើតាមកាសែត The Nation រដ្ឋាភិបាលថៃត្រូវចំណាយប្រាក់ប្រមាណ ២៤ ប៊ីលានបាត សម្រាប់យុទ្ធសាស្រ្តទាំង៥ដំណាក់កាលដដែល ប៉ុន្តែជាផល វាធ្វើឱ្យមានដំណើរការសាច់ប្រាក់ប្រមាណ ៥៨,៦ ប៊ីលានបាត ក្នុងសេដ្ឋកិច្ច៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ