Connect with us

សេដ្ឋកិច្ច

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី តម្លៃ ១២ លានដុល្លារ​ បញ្ចប់ការសាងសង់ នឹងដាក់ឱ្យដំណើរការ​នៅដើមឆ្នាំ ២០២៥

បានផុស

នៅ

គម្រោងសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី CSNC របស់ក្រុមហ៊ុនសិង្ហបុរី​នៅខេត្តកំពង់ធំ សម្រេច​បានការ​សាង​សង់ស្ទើរតែ ១០០% ​ ​ហើយត្រៀមដាក់ឱ្យដំណើរការនៅដើមឆ្នាំ​ ២០២៥ ខាងមុខនេះ នៅតែបំពាក់បរិក្ខា និងសម្ភារតិចតួចប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៤ នេះថា ក្រុមហ៊ុន CSNC Agriculture Co.,Ltd បញ្ចប់ការសាងសង់នៅដើមឆ្នាំ ២០២៥ អាគារបានរៀបចំរួចរាល់ហើយ នៅតែបំពាក់គ្រឿងម៉ាស៊ីន និងបរិក្ខាមួយចំនួន។

រោងចក្រ CSNC មានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទី ៤០ តោនក្នុងមួយថ្ងៃ ឬស្មើនឹង ១ ម៉ឺន ២ ពាន់តោន ក្នុងមួយឆ្នាំ ប៉ុន្តែ ក្រុមហ៊ុននេះ ចង់បន្ថែមការទិញគ្រាប់ពាក់កណ្ដាលសម្រេច​ពីសហ​គ្រាស​ក្នុងស្រុក ដើម្បីយកទៅកែច្នៃ បន្តលក់ទៅក្រៅប្រទេស ដែលក្រុមហ៊ុនេះ មានទីផ្សារ​លក់រាយ​នៅប្រទេសចិន និងអឺរ៉ុប។

ក្រុមហ៊ុន CSNC Agriculture Co.,Ltd ជាក្រុមហ៊ុនមកពីប្រទេសសឹង្ហបុរី បានបើកការដ្ឋានសាង​សង់​រោង​ចក្រកែច្នៃគ្រាប់ស្វាយចន្ទីជាមួយទុនវិនិយោគតម្លៃ១២ លានដុល្លារ ស្ថិតនៅភូមិស្នោ ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្ត​កំពង់ធំ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២៣។

រោងចក្រ​នេះ សាងសង់​នៅលើ​ផ្ទៃដី​សរុប​ ១៤ ហិកតា​ ដោយមាន​ផ្ទៃដី​ចាក់សាប​ទំហំ ៦​ ហិ​ក​តា និង​ឃ្លាំង​ស្តុក មួយចំនួន ដែល​ត្រូវការ​កម្លាំង​ពលកម្មជិត​ ២០០​ នាក់​។

គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៤ ការប្រមូលផលស្វាយចន្ទីកម្ពុជា​សម្រេច​បាន​ប្រមា​ណ​ ៨៧ ម៉ឺនតោន ក្នុងនោះនាំចេញទៅវៀតណាមជិត ៨០ ម៉ឺនតោន គិតជាទឹក​ប្រាក់​ប្រមា​ណ​ ១ ពាន់ ២ រយលានដុល្លារ។ នេះបើយោងតាមសមាគមស្វាយចន្ទីកម្ពុជា។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាមានផ្ទៃដីដាំចន្ទីដាំចន្ទី ៧០ ម៉ឺនហិកតា ក្នុងនោះផ្ទៃដីដែលប្រមូលផលចំនួន ៥៨ ម៉ឺន ហិកតា និងជាង ១០ ម៉ឺនហិកតាទៀត​ជាផ្ទៃដី​ដាំ​ដុះ​ថ្មី​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម១០ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២២ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍២២ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម