ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី គួរផ្ដោតលើផលិតកម្មឧស្សាហកម្ម ពេលកាន់អំណាច ១០០ ថ្ងៃដំបូង
សេដ្ឋវិទូឥណ្ឌូណេស៊ី បាននិយាយថា ក្នុងរយៈពេល ១០០ ថ្ងៃដំបូងពេលឡើងកាន់អំណាច ប្រធានាធិបតីថ្មីរបស់ឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) និងរដ្ឋាភិបាលដែលទើបបង្កើតឡើង គួរតែផ្ដោតលើការជំរុញផលិតកម្មឧស្សាហកម្មជាតិ។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe កាលពីថ្ងៃអង្គារ។
សេដ្ឋវិទូមកពីវិទ្យាស្ថានស្រាវជ្រាវ Core លោក Yusuf Rendy Manilet បានថ្លែងថា ការផ្តោតកាន់តែខ្លាំងលើវិស័យផលិតកម្មឧស្សាហកម្ម អាចជំរុញសេដ្ឋកិច្ចជាតិ។ ដោយនាំឱ្យមានការបង្កើតការងារ វាជួយរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម ដូចជាភាពអត់ការងារធ្វើ និងភាពក្រីក្រជាដើម។
លោក Yusuf បានលើកឡើងយ៉ាងដូច្នេះថា៖ «វិស័យផលិតកម្ម គឺជាអ្នករួមចំណែកធំបំផុតដល់ផលិតផលជាតិសរុប [GDP] របស់ឥណ្ឌូណេស៊ី។ ប្រសិនបើយើងចង់ឱ្យសេដ្ឋកិច្ចកើនឡើង រដ្ឋាភិបាលគួរដាក់អាទិភាពលើវិស័យផលិតកម្មក្នុងរយៈពេល ១០០ ថ្ងៃដំបូង នៃការកាន់អំណាច»។ លោកបន្តថា៖ «រដ្ឋាភិបាលចាំបាច់ត្រូវធ្វើសមាហរណកម្មគោលនយោបាយ ដើម្បីជំរុញវិស័យផលិតកម្មជាមួយនឹងជំហានដែលអាចជំរុញសេដ្ឋកិច្ច»។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចដដែលបានផ្ដល់អនុសាសន៍បន្តថា រដ្ឋាភិបាលថ្មីរបស់ឥណ្ឌូណេស៊ីគួរតែវាយតម្លៃគោលនយោបាយលើកទឹកចិត្តរបស់ខ្លួនសម្រាប់ផលិតកម្មឧស្សាហកម្ម។ ជាមួយគ្នានោះ ឥណ្ឌូណេស៊ីក៏ត្រូវកែលម្អការរចនាផលិតផលក្នុងស្រុករបស់ខ្លួនផងដែរ ដើម្បីអាចប្រកួតប្រជែងក្នុងទីផ្សារពិភពលោក ខណៈគួរតែរួមបញ្ចូលឧស្សាហកម្មផលិតកម្មជាតិរបស់ខ្លួនជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ដើម្បីបង្កើនការប្រកួតប្រជែង។
លោក Yusuf បាននិយាយថា៖ «ការវិនិយោគ និងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល លើការកែច្នៃរ៉ែរបស់ខ្លួនក្នុងស្រុក គឺជាធាតុសំខាន់ដែលអាចឱ្យវិស័យផលិតកម្មឥណ្ឌូណេស៊ី ដើរតួនាទីក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក»។
គួរគូសបញ្ជាក់ថា មុនពេលឡើងកាន់អំនាច លោក ប្រាបូវ៉ូ បានប្ដេជ្ញាយ៉ាងណាធ្វើឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ច ៨ ភាគរយ ក្នុងអំឡុងពេលលោកកាន់អំណាច៕
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក