Connect with us

ព័ត៌មានជាតិ

ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសមាជិក RCEP មានទឹកប្រាក់ជាង ២៥​ពាន់ លានដុល្លារ

បានផុស

នៅ

ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(RCEP) សម្រេចបានទឹកប្រាក់ចំនួន ២៥​,៥៤ ពាន់លានដុល្លារ​កើន​ឡើង​ប្រមាណ១៧​,១ ភាគរយក្នុងរយៈពេល៩ខែឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះ​បើ​តាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ​និងរដ្ឋាករកម្ពុជា (GDCE)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាសិប​គឺ​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ដ៏​ធំ​បំផុត​លើ​ពិភព​លោក​ដែល​មាន​សមាជិក​ចំនួន ​១៥ ប្រទេស រួម​មាន​សមាជិក​អាស៊ាន ១០ (ប៊្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ថៃ ហ្វីលីពីន វៀតណាម និង​សិង្ហបុរី) និង​ប្រទេស​ដៃគូ​ពាណិជ្ជ​កម្ម​សេរី​អាស៊ាន​ចំនួន ៥ រួមមាន​ អូស្រ្តាលី ចិន ជប៉ុន កូរ៉េខាង​ត្បូង និង​នូវែល​ហ្សេឡង់។ RCEP មាន​សុពល​ភាព​អនុ​វត្ត ចាប់​តាំង​ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២២។

របាយការណ៍ដដែលបានឱ្យ​ដឹង​ថា ចន្លោះ​ពី​ខែ​មករា ដល់​ដំណាច់ខែកញ្ញា ឆ្នាំ​២០២៤ ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​មាន​តម្លៃ ៦,៧៦​​ពាន់​លាន​ដុល្លារ​ទៅ​កាន់​ប្រទេស​ជា​សមាជិក​នៃ​RCEP​​ ​កើន​ឡើង ១៦,៣ ភាគ​រយ ខណៈការ​នាំ​ចូល​ទំនិញ​ពី​ក្រុម​ប្រទេស​ជា​សមាជិក​ RCEP ក្នុង​ទឹក​ប្រាក់ជាង​ ១៨,៧៨ពាន់​លាន​ដុល្លារ​កើនឡើងជាង ១៧ភាគ​រយ​​។​

រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ​​ធ្លាប់បានមានប្រសាសន៍​ថា ទោះ​បី​ពេល​នេះ​ការ​គំរាម​កំហែង​ពី​វិបត្តិ​កូ​វីដ​ ១៩ លើ​ពិភព​លោក​បាន​ភាព​ធូរស្រាល ប៉ុន្តែ​វិបត្តិ​សេដ្ឋកិច្ច​សកល​ដែល​ទើប​កើត​មាន​ថ្មីៗ​បណ្តាល​មក​ពី​ជម្លោះ​ភូមិសាស្ត្រ​នយោ​បាយ​រវាង​ប្រទេស​មហាអំណាច​ធំៗ សង្គ្រាម​រវាង​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន …​ និង​បញ្ហា​អតិផរណា គឺ​បានធ្វើ​ឱ្យ​កម្លាំង​បញ្ជា​ទិញ​នៅ​លើ​ទីផ្សារ​ធំៗ​ធ្លាក់​ចុះ​ផងដែរ​។ ​

លោក​ថ្លែង​ថា​៖​«RCEP បាន​ចូល​រួម​ចំណែក​យ៉ាង​ច្រើន​ក្នុង​ការ​បើក​ទីផ្សារ​នាំ​ចេញ​ផលិត​ផល​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​»​។​

លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.)ដែលជាអ្នកចូលរួមគូសវាសឯកសារកំណត់វិសាលភាពសម្រាប់ប្រើប្រាស់ក្នុងការចរចាជំពូកស្តីពីវិនិយោគក្រោមកិច្ចព្រមព្រៀង​ RCEP កាលពីឆ្នាំ២០១១ បាននិយាយកាលពីថ្ងៃទី៩​ ខែកញ្ញា​បានរំលេចអំពីសាវតារនៃការចរចា ក៏ដូចជាចំណុចពិសេសនៃជំពូកស្តីពីវិនិយោគបើធៀបនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដទៃ។ ជាមួយគ្នានេះ លោកក៏បានគូសបញ្ជាក់អំពីផ្លែផ្កាដែលកម្ពុជាបាន និងកំពុងតែប្រមូលផលពីកិច្ចព្រមព្រៀងដ៏មានឧត្តមប្រយោជន៍មួយនេះដោយរាប់បញ្ចូលប៉ុន្តែមិនកម្រិតត្រឹមសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ។

​សមា​ជិក​អាសិប​ទាំង​អស់​ត្រូវ​បាន​គ្រប​ដណ្តប់​លើ​ប្រជាជន​ប្រមាណ ២,២​ពាន់​លាន​នាក់ ឬ ៣០​ភាគ​រយ​នៃ​ចំនួន​ប្រជាជន​ពិភព​លោក ព្រម​ទាំង​មាន​ផលិត​ផល​ក្នុង​ស្រុក​ប្រមាណ ២៦,២​ ទ្រីលាន​ដុល្លារ ឬ ៣០​ភាគ​រយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​ពិភព​លោក និង​មាន​ទំហំ​ពាណិជ្ជ​កម្ម​ប្រមាណ ២៨​ភាគ​រយ​នៃ​ទំហំ​ពាណិជ្ជ​កម្ម​ពិភព​លោក​ទាំង​មូល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៥៦ នាទីutes មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍២ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មនុស្សស្លាប់ដោយសារភ្លើងឆេះព្រៃនៅ LA កើនដល់២៤នាក់ ខណៈ តួលេខអាចហក់ឡើងខ្ពស់ទៀត

ព័ត៌មានជាតិ២៦ នាទីutes មុន

រោងចក្រផលិតសំបកកង់រថយន្ត​ថ្មីមួយ​ទៀត​ ​​តម្លៃ​ជាង ៥០០ លាន​អាមេរិក​ បើក​ការដ្ឋាន​សាង​សង់​នៅ​ខេត្ត​ស្វាយ​រៀង

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

អ៊ុយក្រែន ចាប់បានទាហានកូរ៉េខាងជើង២នាក់ យកទៅ សុំដោះដូរជាមួយឈ្លើយសឹកនៅ រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម