ព័ត៌មានជាតិ
កម្ពុជានឹងបង្កើនការនាំចូលថាមពលស្អាតពីប្រទេសជិតខាងជាង៦០០ មេហ្គាវ៉ាត់
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានប្រាប់សារព័ត៌មាន Reuters ថា កម្ពុជាគ្រោងនឹងបង្កើនសមត្ថភាពនាំចូលថាមពលស្អាតពីប្រទេសជិតខាងឡាវ វៀតណាម និងថៃឱ្យបានជាង ៦០០ មេហ្គាវ៉ាត់ កើនឡើងជាង ៥០% ទៅនឹងកិច្ចព្រមព្រៀងដែលបានធ្វើកាលពីពេលថ្មីៗនេះ។

លោកបានប្រាប់ Reuters ក្នុងបទសម្ភាសន៍មួយនៅឯ«សប្តាហ៍ថាមពលអន្តរជាតិសិង្ហបុរី»ថា ការផ្លាស់ប្តូរនេះបានបង្ហាញពីសក្ដានុពលសម្រាប់ការជំរុញការតភ្ជាប់វិស័យថាមពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការណ៍នេះ វាបានផ្តល់នូវជម្រើសបន្ថែមទៀតដើម្បីធ្វើពិពិធកម្មការផ្គត់ផ្គង់ថាមពល ស្របពេលដែលមានការកើនឡើងនៃបំរែបំរួលនៃទិន្នផលថាពលវារីអគ្គិសនីដោយសារតែការរំខានទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
លោកបានបញ្ជាក់បន្ថែមទៀតថា ការនាំចូលនឹងបំពេញបន្ថែមការផ្គត់ផ្គង់ថាមពលនៅក្នុង តំបន់ដែលមានអត្ថប្រយោជន៍ផ្នែកបរិស្ថាន ឬហិរញ្ញវត្ថុ ប៉ុន្តែលោកថា ថាមពលភាគច្រើនរបស់កម្ពុជានឹងនៅតែផលិតក្នុងស្រុក។ លោកបាននិយាយថា ប្រទេសអាស៊ីអាគ្នេយ៍នាពេលថ្មីៗនេះបានអនុម័តគម្រោងថាមពលក្នុងស្រុកចំនួន ២៣ ដែលមានតម្លៃ ៥,៧ ពាន់លានដុល្លារ។

លោករដ្ឋមន្រ្តីរូបនេះថ្លែងបន្តទៀតថា កម្ពុជានឹងនាំចូលថាមពលពន្លឺព្រះអាទិត្យ និងថាមពលវារីអគ្គិសនី ៣០០ មេហ្គាវ៉ាត់ ពីប្រទេសឡាវ ចាប់ពីឆ្នាំ ២០២៦ តទៅ ហើយកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការអនុម័តកិច្ចព្រមព្រៀងនាំចូលជិតពីរដងជាមួយប្រទេសវៀតណាម និងអាចនាំចូលថាមពល ១០០ មេហ្កាវ៉ាត់ទៀតពីប្រទេសថៃ។
ជាមួយគ្នានេះដែររ៉យទ័រក៏បានដកស្រង់សម្តីលោក កែវ រតនៈដដែល ថា កិច្ចព្រមព្រៀងថាមពល ៣០០ មេហ្គាវ៉ាត់ និងថាមពលព្រះអាទិត្យជាមួយប្រទេសឡាវត្រូវបានចុះហត្ថលេខាកាលពីសប្តាហ៍មុន ហើយនឹងនាំចូលមកកម្ពុជានៅឆ្នាំ ២០២៦ ។
បច្ចុប្បន្នកម្ពុជាបានចុះកិច្ចព្រមព្រៀងនាំចូលថាមពល ១ ០៣០ MW ពីប្រទេសថៃ វៀតណាម និងឡាវ ដែលស្មើនឹងជិតមួយភាគបួននៃសមត្ថភាពថាមពលសរុបរបស់ខ្លួន។ នេះបើយោងតាមរដ្ឋបាលពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក ។

លោក កែវ រតនៈបានមានប្រសាសន៍ថា ការនាំចូលពីប្រទេសវៀតណាមនឹងចាប់ផ្តើមឆាប់ៗនេះ ដោយសារតែអាជ្ញាធរអគ្គិសនីជាតិរបស់កម្ពុជា និងវៀតណាមបានបញ្ចប់ការពិភាក្សាលើកិច្ចព្រមព្រៀងរួចហើយ ហើយកំពុងរង់ចាំការអនុម័តចុងក្រោយពីរដ្ឋាភិបាល។
លោករដ្ឋមន្រ្តីបាននិយាយថា សម្រាប់នាំចូលថាមពលទាំងអស់តាមកិច្ចសន្យាអាចនឹងមិនត្រូវបានអនុវត្តន៍នោះឡើយ ប្រសិនបើការផ្គត់ផ្គង់ក្នុងស្រុកគ្រប់គ្រាន់។ លោកថា ការនាំចូលនឹងមិនលើសពី ២៥% នៃផលិតកម្មសរុប។ លោកបន្តថា៖ «ឧទាហរណ៍ឥឡូវយើងមានភ្លៀងធ្លាក់ល្អ ហើយការនាំចូលគឺស្ទើរតែសូន្យទៅហើយ»។
លោករំពឹងថាបណ្តាញថាមពលក្នុងតំបន់នឹងក្លាយទៅជាការពិតនៅឆ្នាំ ២០៣៥ខាងមុខនេះ ដោយសារតែគោលនយោបាយថាមពលរបស់កម្ពុជាគឺជាឧទាហរណ៍មួយអំពីរបៀបដែលបណ្តាញតភ្ជាប់គ្នាអាចផ្តល់អត្ថប្រយោជន៍ក្នុងតំបន់៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី