សេដ្ឋកិច្ច
កម្ពុជា-កាតា ឯកភាពពន្លឿន បញ្ចប់ការចរចារកិច្ចព្រមព្រៀងស្ដីពីការមិនយកពន្ធត្រួតស៊ីគ្នា
មន្ត្រីរដ្ឋាភិបាលកម្ពុជា បានឯកភាពជាមួយប្រទេសកាតា ព្យាយាមបញ្ចប់ការចរចាកិច្ចព្រមព្រៀង ស្ដីពីការចៀសវាងការយកពន្ធត្រួតស៊ីគ្នា (DTA) ឱ្យបានឆាប់។

ការឯកភាពនេះបានធ្វើឡើងក្នុងកិច្ចប្រជុំលើកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតស៊ីគ្នា (DTA) រវាងលោក សេង ជា សិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយ សារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ ជាមួយលោក Abdulla Ahmed Al-Sulaitl ប្រធានផ្នែកសន្ធិសញ្ញាពន្ធ និងការចរចា នៃនាយកដ្ឋានសន្ធិសញ្ញាពន្ធនិង កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃអគ្គអាជ្ញាធរពន្ធដាររបស់រដ្ឋកាតា ចាប់ពីថ្ងៃទិ ២១-២៤ ខែតុលា ឆ្នាំ ២០២៤ រាជធានីដូហា រដ្ឋកាតា។
លោក Abdulla Ahmed Al-Sulaiti បានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀង DTA ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការពន្ធដារទ្វេភាគីរវាងកម្ពុជា និងកាតា។ លោកក៏បានបន្ថែមទៀតថា លោកមានបំណងចង់ឱ្យការចរចានេះ អាចបញ្ចប់ទៅឱ្យបានឆាប់។
លោក សេង ជាសិទ្ធ បានសម្តែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីភាគីកាតា និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់ភាគីកាតា ក្នុងការរៀបចំឱ្យមានកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀង DTA ជុំទី១ ជាលក្ខណៈរូបវន្ត នាពេលនេះ។
ទន្ទឹមនឹងនេះ លោកក៏បានឯកភាពជាមួយភាគីកាតា ដើម្បីព្យាយាមបញ្ចប់ការចរចាកិច្ចព្រមព្រៀង DTA នេះ ឱ្យបានឆាប់ផងដែរ និងបានលើកឡើងអំពីសារបានដែលនាំឱ្យភាគីទាំងពីរឈានដល់ការឯកភាពគ្នារៀបចំកិច្ចប្រជុំចរចាលើកិច្ច ព្រមព្រៀង DTA ជុំទី១ ព្រមទាំងបានគូសរំលេចអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងនេះ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក ជាពិសេសអត្ថប្រយោជន៍ដែលសហគ្រាសក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវទឹក រវាងកម្ពុជា និងកាតា អាចទទួលបានពីកិច្ចព្រមព្រៀងនេះ៕

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?