Connect with us

សេដ្ឋកិច្ច

អ្នកជំនាញថា គួរវិនិយោគលើមាស ភាគហ៊ុន និងអចលនទ្រព្យ នៅចំពេលដែលអត្រាការប្រាក់បញ្ញើធ្លាក់ចុះ

បានផុស

នៅ

លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ បានលើឡើងថា កាលពីឆ្នាំ ២០២២-២០២៣ ធនាគារ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុបានផ្តល់អត្រាការប្រាក់ខ្ពស់លើបញ្ញើរហូតដល់ចន្លោះ៨%ទៅ៩%ក្នុងមួយឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណ៍នេះ ផ្គួបផ្សំនឹងស្ថានភាពសេដ្ឋកិច្ចមិនសូវល្អប្រសើរ ធ្វើឱ្យម្ចាស់អាជីវកម្ម និងមហាជនទូទៅមិនហ៊ានយកប្រាក់ទៅវិនិយោគហើយបានយកប្រាក់ទៅដាក់ជាប្រាក់បញ្ញើនៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីទទួលបានការប្រាក់ខ្ពស់។ ប៉ុន្តែពេលនេះដោយហេតុថាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនមានផលលើសសាច់ប្រាក់ ស្ថាប័នទាំងនោះបានបញ្ចុះការប្រាក់ចំពោះប្រាក់បញ្ញើមកត្រឹមចន្លោះ ៤% ទៅ៥% ក្នុងមួយឆ្នាំ។

លោក ង៉ែត ជូ បញ្ជាក់ថា ការបញ្ចុះអត្រាការប្រាក់នេះបានធ្វើឱ្យបាត់បង់ភាពទាក់ទាញចំពោះម្ចាស់អាជីវកម្ម និងមហាជនទូទៅក្នុងការ​យកប្រាក់ទៅដាក់នៅស្ថាប័នទាំងនោះទៀត។ តើពួកគេអាចនឹងយកប្រាក់ទាំងនោះទៅវិនិយោគលើអ្វី? យកទៅទិញមាស? យកទៅទិញអចលនទ្រព្យ? ឬយកទៅទិញភាគហ៊ុន?

១.ទិញមាសទុក៖

មនុស្សមួយចំនួននាំគ្នាទិញមាសទុកយកចំណេញដ្បិតអីពួកគេឃើញមាសឡើងថ្លៃហើយសង្ឃឹមថាមាសអាចនឹងបន្តឡើងថ្លៃទៀត។ ប៉ុន្តែចូរចាំថាឥរិយាបទជាហ្វូងបែបនេះ មិនធានាថាអាចនឹងទទួលបានប្រាក់ចំណេញនោះទេ។

ជាក់ស្តែងក្នុងអំឡុងពេលមុនការផ្ទុះរីករាលដាលជំងឺកូវីដ១៩ នៅឆ្នាំ២០១៩ ជាពេលដែលតម្លៃអចលនទ្រព្យបានឡើងខ្ពស់ ហើយមនុស្សជាច្រើនបាននាំគ្នាសំរុកវិនិយោគលើអចលនទ្រព្យ ប៉ុន្តែមកដល់ពេលនេះពួកគេមិនទទួលបានប្រាក់ចំណេញនោះទេគឺមានតែខាតបង់ព្រោះតម្លៃអចលនទ្រព្យបានចុះតម្លៃពីចន្លោះ៤០%ទៅ៥០%ឯណោះ។ ដូច្នេះសូមប្រុងប្រយត្ន័ចំពោះការវិនិយោគតាមគ្នាបែបនេះ។

២.ទិញអចលនទ្រព្យ៖

តម្លៃអចនទ្រព្យនៅតំបន់មួយចំនួនជាពិសេសជាយក្រុងភ្នំពេញបានធ្លាក់ចុះពីចន្លោះ៤០% ទៅ៥០% ដូច្នេះប្រសិនបើអ្នកមានតំរូវការក្នុងការប្រើប្រាស់អចលនទ្រព្យ (ដូចជាផ្ទះសំរាប់ស្នាក់នៅ ឃ្លាំងសំរាប់ស្តុកទំនិញ ការរិយាល័យសំរាប់ក្រុមហ៊ុនរបស់អ្នក។ ផងនោះ អ្នកគួរពិចារណាទិញអចលនទ្រព្យទាំងនោះនៅពេលនេះ។ បន្ថែមលើនេះប្រសិនបើអ្នកមានទុនគ្រប់គ្រាន់ អាចវិនិយោគសំរាប់រយៈពេលវែងបានក៏គួរពិចារណាផងដែរ។

៣.ទិញភាគហ៊ុន៖

តម្លៃហ៊ុនរបស់ក្រុមហ៊ុនជាច្រើនដែលបានចុះបញ្ជីនៅផ្សារហ៊ុនកម្ពុជាក៏បានចុះថ្លៃយ៉ាងខ្លាំងផងដែរក្នុងខណៈដែលក្រុមហ៊ុនទាំងនោះកំពុងដំណើរការល្អ និងមានប្រាក់ចំណេញអាចបែងចែកជាភាគលាភទៀតផង។

ជាក់ស្តែងតម្លៃហ៊ុនរបស់ធនាគារ Acleda bank បានចុះថ្លៃរហូតដល់ទៅជិត៥៥% ឯណោះបើប្រៀបធៀបនឹងតម្លៃពេលឡើងផ្សារហ៊ុនដំបូង។ គឺបានចុះតម្លៃពី ១៦២០០រៀល ក្នុងមួយហ៊ុនមកត្រឹមតែតម្លៃ ៧៣០០រៀលក្នុងមួយហ៊ុននៅថ្ងៃនេះ។

ការណ៍នេះបានបង្ហាញនូវឱកាសដល់អ្នកវិនិយោគក្នុងការពិចារណាវិនិយោគលើភាគហ៊ុន ជាពិសេសភាគហ៊ុនរបស់ធនាគារ Acleda bank៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម