ព័ត៌មានអន្ដរជាតិ
ព្រែកជីកប៉ាណាម៉ាកើបប្រាក់ចំណេញជាង ៣,៤ ប៊ីលានដុល្លារ ទោះបីជួបគ្រោះរាំងស្ងួត
អាជ្ញាធរព្រែកជីកប៉ាណាម៉ា បានឱ្យដឹងកាលពីថ្ងៃសុក្រថា ព្រែកជីកប៉ាណាម៉ាបានកើបប្រាក់ចំណេញប្រមាណ ៣,៤៥ ប៊ីលានដុល្លារ ដោយកើនឡើង ៩,៥ ភាគរយ នៅក្នុងឆ្នាំសារពើពន្ធដែលបញ្ចប់ទៅនៅខែកញ្ញា ទោះបីជាគ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលធ្វើឱ្យខ្វះខាតទឹកបានកាត់បន្ថយចំនួននាវាពាណិជ្ជកម្មតាមផ្លូវទឹកនៅអាមេរិកកណ្ដាលនេះក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក Victor Vial អនុប្រធានផ្នែកហិរញ្ញវត្ថុរបស់អាជ្ញាធរព្រែក បានប្រាប់អ្នកសារព័ត៌មានដោយដកស្រង់តួលេខបឋមថា ប្រាក់ចំណូលសរុបវិញ បានកើនឡើងពី ១៨ លានដុល្លារ ដល់ ៤,៩៩ ប៊ីលានដុល្លារ។
ព្រែកជីកប៉ាណាម៉ាបានជួបគ្រោះរាំងស្ងួតប្រចាំឆ្នាំបំផុតក្នុងប្រវត្តិសាស្រ្តជាលើកទី៣ ដោយបានកាត់បន្ថយបរិមាណទឹករបស់ព្រែក ដែលអាចឱ្យដំណើរការការដឹកជញ្ជូន ហើយបង្ខំឱ្យអាជ្ញាធរព្រែកកាត់បន្ថយចំនួននាវាឆ្លងកាត់ប្រចាំថ្ងៃចន្លោះពីចុងឆ្នាំ ២០២៤ ដល់ដើមឆ្នាំ ២០២៤។

ការរឹតបន្តឹងបានបណ្តាលឱ្យមានការកកស្ទះចរាចរណ៍នាវា និងបង្ខំឱ្យក្រុមហ៊ុនដឹកជញ្ជូនខ្លះផ្លាស់ដូរផ្លូវឆ្លងកាត់។ មកទល់ពេលនេះ អាជ្ញាធរបានដកការរឹតបណ្ដឹងវិញហើយ ក្រោយភ្លៀងធ្លាក់មកវិញដោយបំពេញទឹកស្ដុករបស់ព្រែកប៉ាណាម៉ា។
បើតាមអាជ្ញាធរ ព្រែកជីកប៉ាណាម៉ាជាផ្លូវដឹកជញ្ជូនទំនិញ ៤២៣ លានតោន ដោយទទួលនាវា ២៧,៣ នាវាជាមធ្យម/ថ្ងៃ ថយចុះពី ៣៦ គ្រឿងជាមធ្យម/ថ្ងៃ។ យ៉ាងណាមិញ ការចំណាយលើប្រតិបត្តិការព្រែកជីក ត្រូវបានកាត់បន្ថយ ៥ ភាគរយ ដែលជួយសម្រួលបន្ទុកដល់បញ្ហាហិរញ្ញវត្ថុដោយគ្រោះរាំងស្ងួត។

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ