ព័ត៌មានជាតិ
មេផ្សាហ៊ុនលើកទឹកចិត្តដល់សាធារណជនចាប់ផ្តើមវិនិយោគលើផ្សារហ៊ុននៅពេលតម្លៃហ៊ុនកំពុងធ្លាក់
លោក ហុង សុហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា(csx) បានលើកឡើងថាខណៈពេលសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ការមានសង្គ្រាម និងវិបត្តិអតិផរណាជាដើម ដែលនាំឱ្យថ្លៃភាគហ៊ុនភាគច្រើនមានការធ្លាក់ចុះ បង្កើតជាឪកាសសម្រាប់វិនិយោគសាធារណក្នុងការវិនិយោគលើផ្សារហ៊ុនដើម្បីទទួលបានផលចំណេញនៅពេលហ៊ុនឡើងថ្លៃនាពេលខាងមុខ។
ការលើកឡើងរបស់លោក សុហួរធ្វើឡើងក្នុងកម្មវិធីពិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា «My First STOCK »ដែលធ្វើឡើងកាលពីថ្ងៃទី២៥ខែតុលានៅផ្សារទំនើបអ៊ីអនភ្នំពេញដែលធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ខែតុលា។
លោកបានថ្លែងថា៖«សេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ការមានសង្គ្រាម និងវិបត្តិអតិផរណាជាដើម ដែលនាំឱ្យថ្លៃភាគហ៊ុនភាគច្រើនមានការធ្លាក់ចុះ ដោយសារអ្នកលក់មានចំនួនច្រើនជាងអ្នកទិញ ដែលការធ្លាក់ថ្លៃនេះ មិនមែនមូលហេតុធំ មកពីបញ្ហាអាជីវកម្មធ្លាក់ចុះរបស់ក្រុមហ៊ុនយើងឡើយ»។
«នេះគឺជាឱកាសមាសរបស់ភ្ញៀវកិត្តិយសរបស់យើងនៅទីនេះ និងវិនិយោគិនទាំងអស់គ្នា ព្រោះថ្លៃភាគហ៊ុនអាចនឹងឡើងថ្លៃវិញក្នុងពេលខាងមុខ ដូចខ្ញុំធ្លាប់បានិយាយថា ទិញហ៊ុន ក៏អាចក្លាយជាអ្នកមានបានដែរ។ ឱកាសមាសនៅផ្សារមូលបត្រកម្ពុជានេះ មិនមែនចេះតែមានជារៀងរាល់ឆ្នាំទេ ហើយវិនិយោគិន ដែលចាប់យកឱកាសនេះបាន ខ្ញុំជឿជាក់ថា អត្រាចំណេញពីការវិនិយោគក្នុងរយៈពេលប៉ុន្នានឆ្នាំទៀតអាចដល់ ជាមធ្យម២០% ឬលើសពីនេះក្នុងមួយឆ្នាំ»។ នេះបើតាមការគូសបញ្ជាក់របស់លោក។
ជាមួយគ្នានេះដែរ លោក សុហួរក៏បានលើកទឹកចិត្តដលើវិនិយោគចាស់ ដែលកន្លងមក ធ្លាប់បានលើកឡើងថា អត់ចំណេញ ឬខាតថាកុំទាន់បាក់ទឹកចិត្ត។
លោកថា៖«ខ្ញុំសូមលើកទឹកចិត្តឱ្យពួកគាត់អត់ធ្មត់បន្តិចទៀត ក្នុងបរិបទនៃស្ថានភាពទីផ្សារបច្ចុប្បន្ន ព្រោះភាគហ៊ុនរបស់យើងភាគច្រើននៅធូរថ្លៃ និងមិនទាន់អាចរកប្រាក់ចំណេញពីទីផ្សាររបស់យើងបាន ប៉ុន្តែវិនិយោគិន ដែលអាចអត់ធ្មត់បាន នឹងទទួលបានផលចំណេញច្រើននាពេលខាងមុខ ដូចពាក្យមួយឃ្លាថា “ទីផ្សារភាគហ៊ុនជាឧបករណ៍ក្នុងការផ្ទេរប្រាក់ពីអ្នក ដែលគ្មានភាពអត់ធ្មត់ ទៅកាន់អ្នកដែលមានភាពអត់ធ្មត់” (Warren Buffett)».
«សូមស្នើសុំភ្ញៀវកិត្តិយសទាំងអស់ និងទស្សនិកជននៅតាមប្រព័ន្ធអនឡាញ សាកល្បងបើកគណនីជូញដូរ ហើយតេស្តទីផ្សារទាំងអស់គ្នា ជាមួយនឹងទឹកប្រាក់តិចតួច ក៏ដូចជាចូលរួមធ្វើជាសាក្ខីភាពជាមួយខ្ញុំនូវការរីកចម្រើនរបស់ទីផ្សារមូលបត្រនៅកម្ពុជា ក៏ដូចជាចូលរួមតាមដានជាមួយខ្ញុំថា ការវិនិយោគនៅថ្ងៃនេះ ជាមួយនឹងការធ្វើពិពិធកម្មលើភាគហ៊ុនមួយចំនួន នឹងអាចផ្តល់ផលចំណេញប៉ុន្នានភាគរយ នៅ៣ ឬ៥ឆ្នាំក្រោយ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការវិនិយោគភាគហ៊ុននឹងអាចធ្វើឱ្យយើងទាំងអស់គ្នាមានប្រភពចំណូលមួយថ្មី សម្រាប់សង្គមកម្ពុជាទាំងមូល» ។ នេះបើតាមលោក ហុង សុហួរ។
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (SERC) បានថ្លែង តាមរយៈពិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា “M My First STOCK ប្រចាំ២០២៤ SERC នឹងផ្តល់លេខអត្តសញ្ញាណវិនិយោគិនដោយឥតគិតថ្លៃ សម្រាប់អ្នកដែលស្នើសុំបើកលេខ អត្តសញ្ញាណវិនិយោគិនក្នុងរយៈពេល ៣ ថ្ងៃនេះ ដែលនេះ ជាឱកាសល្អមួយសម្រាប់បងប្អូន ដែល មានបំណងចង់សិក្សាស្វែងយល់ និងចូលរួមវិនិយោគក្នុងទីផ្សារមូលបត្រកម្ពុជា។
លោកថា៖«តាមរយៈកម្មវិធីយើងនាថ្ងៃនេះ ខ្ញុំជឿជាក់ថា យើងនឹងអាចបំបែកនូវកំណត់ត្រាថ្មីម្តង ទៀត នៃការកើនឡើងចំនួនវិនិយោគិននៅក្នុងទីផ្សារ និងសកម្មភាពជួញដូរយ៉ាងសកម្មនៅក្នុងទីផ្សារ នេះ។ បន្ថែមពីនេះ យើងក៏មានការកម្សាន្តបែបចំណេះដឹង តាមរយៈការប្រកួតប្រជែងឆ្លើយសំណួរខ្លីៗ ដើម្បីទទួលបាននូវវត្ថុអនុស្សាវរីយ៍ថែមទៀតផង»។
លោកបានថ្លែងពន្យល់ថា ការវិនិយោគទៅលើភាគហ៊ុន គឺជាជម្រើសមួយ ដ៏ល្អប្រសើរសម្រាប់អ្នកដែលទើបចាប់ផ្តើមរៀនវិនិយោគដំបូង ដោយចាប់ផ្តើមពីដើមទុនតិច ប៉ុន្តែ ទទួលបាននូវអត្ថប្រយោជន៍ច្រើន និងអាចពង្រីកនូវសំណុំវិនិយោគ ដើម្បីបង្កើតចំណូលអកម្ម របស់ខ្លួនបន្ថែមទៀតតាមរយៈទីផ្សារមូលបត្រនេះ។
« ដូច្នេះ បងប្អូនគួរតែចាប់ផ្តើមវិនិយោគឱ្យបានលឿន និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន ដោយការយកសាច់ប្រាក់ដែលសល់ពីការចំណាយចាំបាច់យកមកវិនិយោគ ដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុផ្ទាល់ខ្លួននាពេលអនាគត»។ នេះបើតាមលោក ស៊ូ សុជាតិ៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៤ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់