សេដ្ឋកិច្ច
ទឹកមាត់ត្រចៀកកាំ និងទុរេន រំពឹងនាំចេញទៅទីផ្សារចិននៅឆ្នាំ ២០២៥
ផលិតផលកសិកម្មកម្ពុជា ២ មុខបន្ថែមទៀត រួមមានទឹកមាត់ត្រចៀកកាំ និងទុរេន រំពឹងទទួលបានការអនុញ្ញាតឱ្យនាំចេញទៅទីផ្សារចិន នៅឆ្នាំ ២០២៥ ខាងមុខនេះ ខណៈបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលចរចារចុងក្រោយ។

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ ថា កម្ពុជាកំពុងចរចារផលិតផលទឹកមាត់ត្រចៀកកាំ ដោយក្រសួងកសិកម្មកំពុងរៀបចំពិធីសារបច្ចេកទេស ទឹកមាត់ត្រចៀកកាំ និងទុរេន ហើយសង្ឃឹមថា នៅឆ្នាំ ២០២៥ នឹងទទួលបានការអនុញ្ញាតឱ្យនាំផលិតផលទាំងពីរមុខនេះទៅទីផ្សារចិន។
លោក ងិន ឆាយ៖ «យើងសង្ឃឹមថា ក្នុងឆ្នាំក្រោយនេះ យើងទទួលបានការនាំចូលផ្លែទុរេនទៅប្រទេសចិនទៀត យើងបានដាក់ឯកសារហើយ ភាគីចិនកំពុងតែពិនិត្យ បន្ទាប់ពីពិនិត្យឯកសារបច្ចេកទេសហើយ យើងឈានទៅដល់ការចុះពិធីសារបច្ចេកទេស បន្ទាប់មកភាគីចិននឹងចុះមកត្រួតពិនិត្យនៅចម្ការទុរេន និងទីតាំងវេចខ្ចប់សម្រាប់នាំចេញ»។

លោក ងិន ឆាយ បានឱ្យដឹងថា ផលិតផលកសិកម្មកម្ពុជាជាង ៣០ មុខ នាំចេញទៅចិន ក្នុងនោះមានទាំងផលិតផលស្រស់ និងកែច្នៃ ក្នុងនោះដូចជាអង្ករ ដំឡូងមី ពោត ស្វាយ ចេកអំបូងលឿង មៀនប៉ៃលិន ដូងក្រអូប ស្វាយន្ទី និងផលិតផលកសិកម្មជាច្រើនទៀត៕



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?