ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងធ្លាក់ចុះជាង ៤ ភាគរយ ដោយការ សងសឹកអ៊ីរ៉ង់របស់អ៊ីស្រាអែលហាក់ធូរស្រាល
តម្លៃប្រេងបានធ្លាក់ចុះជាង ៣ ដុល្លារ/បារ៉ែលនៅព្រឹកថ្ងៃចន្ទនេះ ក្រោយពេលភាពតានតឹងនៃជម្លោះភូមិសាស្រ្តនយោបាយនៅមជ្ឈិមបូព៌ាហាក់បង្ហាញភាពស្រាកស្រាន្ត បន្ទាប់ពីអ៊ីស្រាអែលសងសឹកអ៊ីរ៉ង់ដោយកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធា ជាជាងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេង និងនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ដែលអាចរំខានដល់ការផ្គត់ផ្គង់ប្រេងជាសកល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងនាពេលអនាគត ម៉ាក Brent និង US West Texas Intermediate (WTI) បានធ្លាក់ចុះដល់កម្រិតទាបបំផុតរាប់តាំងពីដើមខែតុលា នៅពេលបើកការជួញដូរនាព្រឹកថ្ងៃចន្ទនេះ ដោយប្រេងម៉ាក Brent ជួញដូរនៅ ៧២,៧០ ដុល្លារ/បារ៉ែល ធ្លាក់ចុះ ៣,៣៥ ដុល្លារ ឬ ៤,៤ ភាគរយ ខណៈប្រេងម៉ាក WTI ធ្លាក់ចុះ ៣,២៧ ដុល្លារ ឬ ៤,៦ ភាគរយ ដោយជួញដូរនៅ ៦៨,៥១ ដុល្លារ/បារ៉ែល។
តម្លៃប្រេងទាំង២ បានកើនឡើងប្រហែល ៤ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍កាលពីសប្ដាហ៍មុន ដោយសារតែក្ដីបារម្ភពីភាពកាន់តែតានតឹងនៃជម្លោះមជ្ឈិមបូព៌ា ជុំវិញលទ្ធភាពដែលអ៊ីស្រាអែលកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់អ៊ីរ៉ង់ និងភាពស្រពិចស្រពិលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក។

យ៉ាងណាមិញ អ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ លើរោងចក្រមីស៊ីល និងទីតាំងផ្សេងៗទៀតក្បែរទីក្រុងតេហេរ៉ង់ និងនៅភាគខាងលិចនៃប្រទេសអ៊ីរ៉ង់ ដែលបានផ្លោងមីស៊ីលជិត ២០០ ដើមលើអ៊ីស្រាអែលកាលពីដើមខែ។ អ្នកជំនាញលើកឡើងថា ការកំណត់គោលដៅខុសពីហេដ្ឋារចនាសម្ព័ន្ធប្រេងនេះ គឺជាដែនកំណត់មួយនៃការប្រហាររបស់អ៊ីស្រាអែល ដែលផ្ដល់ក្ដីសង្ឈឹមលើការបន្ធូរបន្ថយភាពតានតឹងរវាងគូសត្រូវទាំង២ ខណៈជម្លោះមជ្ឈិមបូព៌ានៅតែបន្តអូសបន្លាយ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញលើកឡើងថា វិនិយោគិនទីផ្សារនៅតែតាមដានលើស្ថានភាព ឬលទ្ធភាពដែលអ៊ីរ៉ង់វាយបកទៅអ៊ីស្រាអែលវិញ ដែលអាចធ្វើឱ្យតម្លៃទំនិញ រួមមានទាំងប្រេងឆៅ ឡើងតម្លៃជាថ្មី៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ