Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមរំពឹងកើប​ចំណូល​​ ២ ប៊ីលាន​ដុល្លារ​ ពី​ការ​នាំ​ចេញ​ផលិតផល​សិប្បកម្ម​ ​នៅឆ្នាំ ២០២៤

បានផុស

នៅ

មន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម​ បាន​ព្យាករ​ថា​ ការ​នាំ​ចេញ​នូវ​ផលិតផល​សិប្បកម្ម​វៀតណាម​ប្រហែល​នឹង​កើប​ចំណូល​បាន​ត្រឹម​តែ​ ២ ប៊ីលាន​ដុល្លារ​ប៉ុណ្ណោះ​ នៅ​ឆ្នាំ​ ២០២៤ នេះ​ ដោយសារ​តែ​បញ្ហាប្រឈមនៃ​ទីផ្សារខាង​ក្រៅ​ និង​បញ្ហា​​ក្នុងប្រទេស​នៃ​ឧស្សាហកម្ម​នេះ​ផ្ទាល់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាង​ណា​មិញ​ មន្រ្តី​វៀតណាម​នៅ​តែ​ជឿថា​ វៀតណាម​នៅ​តែ​អាច​សម្រេច​បាន​នូវគោលដៅ​រក​ចំណូល​ ៤ ប៊ីលាន​ដុល្លារ​ ពី​ការ​នាំ​ចេញ​នូវ​ផលិតផល​សិប្បកម្ម​នៅឆ្នាំ​ ២០២៥​។ នេះ​បើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។

ផលិតផល​សិប្បកម្ម​វៀតណាម​​​មានទីផ្សារ​ចំនួន​ ១៦៣ ប្រទេស​ ​និងដែនដី ដែល​គ្រប់​ដណ្ដប់​ជិត​ ១០ ភាគរយ​ នៃ​តម្រូវ​ការ​​ទីផ្សារ​របស់​ពិភព​លោក​សរុប​។ ចន្លោះពី​ឆ្នាំ​ ២០១៥-២០១៩ ​តម្លៃនៃការនាំចេញរបស់ឧស្សាហកម្ម​នេះ​ បាន​កើន​ឡើងជាមធ្យម ៩,៥ ភាគរយ​ /ឆ្នាំ​ ដោយ​កើនឡើងពី ១,៦២ ប៊ីលាន​ដុល្លារ​នៅឆ្នាំ​ ២០១៥ ដល់​ ២,២៣ ប៊ីលាន​ដុល្លារ​នៅឆ្នាំ​ ២០១៩ ខណៈ​វៀតណាម​ដាក់​គោលដៅ​ ៤ ប៊ីលាន​ដុល្លារ​ នៅឆ្នាំ​ ២០២៥​។ ​

ទោះយ៉ាងណាក៏ដោយ ​អនុប្រធានសមាគមសេរ៉ាមិចវៀតណាម​ Binh Dương លោក Vương Siêu Tín បាន​ថ្លែង​ថា​ ចំនួនកន្លែងផលិតសេរ៉ាមិចនៅខេត្ត​ Binh Dương បានថយចុះពី ៧៩-៨០ ភាគរយ បើធៀបនឹងកម្រិតកំពូល ដោយកម្លាំងពលកម្មនៅតាមរោងចក្រនីមួយៗក៏ថយចុះគួរឱ្យកត់សម្គាល់ផងដែរ។ ឧស្សាហកម្មនេះ កំពុងប្រឈម​មុខនឹងបញ្ហាប្រឈមជាច្រើន រួមទាំងតម្រូវការទីផ្សារទាប កង្វះកម្លាំងពលកម្ម និងកង្វះសម្ភារៈដើម​ផលិត។

លោក Tín បាននិយាយថា​៖ «តម្លៃដឹកជញ្ជូនអន្តរជាតិបានកើនឡើង ថ្លៃដើមផលិតកម្មកើនឡើង ហើយតម្រូវការទីផ្សារមានកម្រិតទាប ដែលបណ្តាលឱ្យការលក់សេរ៉ាមិចនៅតាមកន្លែងជាច្រើនធ្លាក់ចុះ ៥០ ភាគរយ​ បើប្រៀបធៀបទៅនឹងរយៈពេលមុន»។

លោកបានបន្ថែមថា ទោះបីជាតម្រូវការទីផ្សារអាចមានភាពប្រសើរឡើងនាពេលអនាគតក៏ដោយ ឧស្សាហកម្មសេរ៉ាមិចនៅ​ Binh Dương នៅតែ​​ងាយ​រង​គ្រោះ​ក្នុង​​ការ​រក្សាការប្រកួតប្រជែងរបស់ខ្លួន ​គួប​ផ្សំ​នឹង​បញ្ហាប្រឈមជាបន្តបន្ទាប់ដោយគ្មានដំណោះស្រាយរយៈពេលវែងសម្រាប់កម្លាំងពលកម្ម និងវត្ថុធាតុដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៨ នាទីutes មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

ព័ត៌មានជាតិ៥២ នាទីutes មុន

USAID ​ដក​ថយ ​ជា​របត់​សម្រាប់​ NGOs និង ​CBOs​ នៅ​កម្ពុជា​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជាម យៀប៖ អ្វីដែលមិនល្អសូមបោះចោលហើយរក្សាទុកអនុស្សាវរីយ៍ដែលល្អធ្លាប់សាងជាមួយគ្នាក្នុងវិស័យការងារ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា សង្ឃឹមថា រាជធានីភ្នំពេញ នឹងក្លាយជា ទីក្រុងដ៏ស៊ីវិល័យ នៅអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃរំពឹងថា អគារ​បាក់​រលំនឹង​ត្រូវ​បោស​សម្អាតហើយ​ ត្រឹមចុង​ខែនេះ

Sokha Hotels

ព័ត៌មានពេញនិយម