Connect with us

ព័ត៌មានជាតិ

SSCA៖ការបង្កើនជើងហោះហើរត្រង់ពីហាណូយ-​ភ្នំពេញមិនត្រឹមតែរួមចំណែក​ទាក់ទាញទេសចរណ៍អន្តរជាតិ ប៉ុន្តែលើកកម្ពស់ការដោះដូរទំនិញ និងវិនិយោគ

បានផុស

នៅ

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋ​មន្រ្តី​ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានលើកឡើងថាការបន្ថែមលើជើងហោះហើរជាប្រវត្តិសាស្ត្រ ហាណូយ-វៀងចន្ទន៍-ភ្នំពេញ-ហូជីមិញ នឹងមិនត្រឹមតែជួយទាក់ទាញភ្ញៀវទេចរអន្តរជាតិរវាងកម្ពុជា​ និងវៀតណាម​ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម​ និងបង្កើនការវិនិយោគរវាង​ប្រទេសទាំងពីរផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងបែបនេះរបស់ លោក ម៉ៅ ហាវណ្ណាល់ ធ្វើឡើងក្នុងពិធីសម្ពោធ​ជើង​ហោះ​ហើរ​​ រវាងរាជធានីភ្នំពេញ និងរដ្ឋធានីហាណូយ កាលពីថ្ងៃអាទិត្យ​ ​ទី២៧ ខែតុលា ឆ្នាំ​២០២៤  នៅអាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញថា ជើង​ហោះ​ហើរដឹក​អ្នកដំណើរតាមផ្លូវអាកាសរវាងរាជធានីភ្នំពេញនិងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋ​សង្គមនិយមវៀតណាម ជាលក្ខណៈ​ហោះ​ហើរ​ត្រង់​ (Direct Scheduled Flight) រវាងរាជធានីនិងរដ្ឋធានីនយោបាយនិងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដែលជាការបន្ថែមលើជើងហោះហើរជាប្រវត្តិសាស្ត្រ ហាណូយ-វៀងចន្ទន៍-ភ្នំពេញ-ហូជីមិញ បានចាប់ផ្តើមដំណើរការអស់ជាង២០ឆ្នាំកន្លងមក។

លោកថា សម្រាប់ការរៀបចំជើងហោះហើរទៀងទាត់រវាងប្រទេសទាំងពីរនាពេលកន្លងមកក៏ដូចជាបច្ចុប្បន្ន និងជាពិសេសក្នុងកំឡុងពេលក្រោយវិបត្តិជំងឺកូវីដ-១៩, ស្ថានភាពពិភពលោកកំពុងស្ថិតនៅក្នុងភាពប្រទាញប្រទង់ទីតាំងភូមិសាស្ត្រនយោបាយ និងសង្គ្រាមអ៊ុយក្រែន-រុស្សី និងនៅមជ្ឍឹមបូព៌ាជាដើម។

​លោកថា៖«ខ្ញុំសង្ឃឹមយ៉ាងមុតមាំនិងជឿជាក់ថា ការបើកដំណើរការជើងហោះហើរត្រង់ចាប់ពី​ថ្ងៃនេះ នឹងចូលរួមចំណែកសម្រួលការធ្វើដំណើរតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ តាមរយៈការ ផ្តល់​នូវជម្រើសកាន់តែប្រសើរឡើងថែមទៀតជូនអ្នកដំណើរតាមផ្លូវអាកាស ជាពិសេសធុរៈជននិងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ព្រមជាមួយការជម្រុញពិព្រឹត្តកម្មសេវាកម្មកញ្ចប់ទេសចរណ៍រវាងប្រទេសយើងទាំងពីរផងដែរ»។

«ការសម្ពោធជើងហោះហើរត្រង់នាថ្ងៃនេះ នឹងក្លាយជានិមិត្តរូបនៃភាពជោគជ័យផ្លែផ្កាដល់ចំណងមិត្ត​ភាព​កាន់តែជិតស្និទ្ធនិងកិច្ចសហប្រតិបត្តិការគ្រប់វិស័យ នៃប្រទេសយើងទាំងពីរផងដែរ»។ នេះបើយោងតាមលោក ម៉ៅ ហាវណ្ណាល់។

លោក Dang Ngoc Hoa ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានថ្លែងថា​ ការហោះហើរត្រង់រវាងរដ្ឋធានីទាំងពីរ​ជាផ្លូវការនឹងរួមចំណែកបង្កើនបណ្តាញតភ្ជាប់រវាងប្រទេសទាំងពីរ។ លោកថា ក្រៅពីតួនាទីជាស្ពានដឹកជញ្ជូនអ្នកដំណើរ ឬទំនិញ ការហោះហើរត្រង់ក៏ជា «ឯកអគ្គរដ្ឋទូត» ផងដែរ ដែលចូលរួមក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងជួយពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងកម្ពុជា។

​លោកបានថ្លែងថា៖«ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ជាតិ វៀតណាមអ៊ែរឡាញតែងតែធានានូវប្រតិបត្តិការហោះហើរមកកម្ពុជាប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ទន្ទឹមនឹងនោះបន្តពង្រីកបណ្តាញជើងហោះហើរ ពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ការប្រកួតប្រជែង និងគុណភាពសេវាកម្ម ដែលអាចបំពេញតម្រូវការអតិថិជននៃប្រទេសទាំងពីរបានល្អបំផុត»។

​បើយោងតាមSSCA ​ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៤នេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកនិងបរទេសចំនួន៣១ ដែលកំពុងតភ្ជាប់ជើងហោះហើរក្នុងតំបន់និងសកលលោកដោយក្នុងនោះ ពី៨ប្រទេសក្នុងតំបន់អាស៊ាន ចិន កូរ៉េខាងត្បូង ហុងកុង កោះតៃវ៉ាន់ ឥណ្ឌា រដ្ឋកាតា និង​អេមីរ៉ាតអារ៉ាប់រួម ហើយបានទទួលអ្នកធ្វើដំណើរតាមផ្លូវអាកាសជាង ៤លាន ៥សែននាក់ ពោលគឺមានការកើនឡើង២២% ធៀបនឹងអំឡុងពេលដូចគ្នានៅឆ្នាំ២០២៣ ដែលមានចំនួនត្រឹមតែជាង ៣លាន ៧សែននាក់។

ចាប់ពីពេលនេះតទៅ កម្ពុជាបានសម្រេចរៀបចំឱ្យមានការហោះហើរត្រង់ផ្សារភ្ជាប់ពីរាជធានីនិងរដ្ឋធានីនៃបណ្តាប្រទេសអាស៊ានចំនួន៨ គឺបាងកក កូឡាឡាំពួ សិង្ហបូរី ហ្សាការតា ម៉ានីល វៀងចន្ទន៍ រ៉ងហ្គូន និងហាណូយ ដោយនៅខ្វះតែរាជធានីបានដាស៊េរីបេហ្កាវ៉ាន់ ប្រទេសព្រុយណេ។

​ដោយឡែកគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅរាជធានីភ្នំពេញ ក្រោមទឹកប្រាក់វិនិយោគ ១,៥០០ លានដុល្លារសហរដ្ឋអាម៉េរិក ជាគម្រោងចម្រុះរដ្ឋ និងឯកជន ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានភាគហ៊ុនវិនិយោគ ១០% នៅក្នុងភាគហ៊ុន ១០០% បានសម្រេចនូវការសាងសង់បាន ៨៥% ហើយគ្រោងនឹងដាក់ដំណើរការផ្លូវការនៅឆមាសទី១ ឆ្នាំ២០២៥ខាងមុខនេះ ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់​តំណាង​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​សពដែល​មរណភាព ដោយ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ថៃ

ព័ត៌មានជាតិ៣៣ នាទីutes មុន

អ្នកជំនាញ និងអ្នកស្រាវជ្រាវ ស្នើ​ឱ្យ​ជំរុញ​ការលេងល្បែងប្រជាប្រិយខ្មែរ​ឱ្យ​​ផុសផុល ដើម្បី​ថែរក្សាអត្តសញ្ញាណវប្បធម៌​ជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាល​រាជធានី​ភ្នំពេញ​ណែនាំ១០ចំណុច ក្នុងពិធីបុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ រ៉ាប់រងការព្យាបាលពលការិនី បាក់កែងជើង ព្រោះរញ្ជួយដីនៅថៃរហូតដល់ជាសះស្បើយ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីបំផុត! លោក ឌួង ឆាយ ប្រគល់កូនស្រី ទៅឲ្យអតីតភរិយា តាមកាលកំណត់របស់អាជ្ញាសាលា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម១៣ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រី​វ័យ៦៣​ឆ្នាំ​ម្នាក់នៅមានជីវិត ក្រោយជាប់ក្រោមគំនរបាក់បែក៩១ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម