Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​កត់ត្រាពី​កំណើន​នៃ​ការ​នាំចេញ​កសិផល ជំរុញ​ដោយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី

បានផុស

នៅ

នាយកដ្ឋានចរចាពាណិជ្ជកម្មអន្តរជាតិថៃ បាន​ឱ្យ​ដឹង​ថា ការនាំចេញកសិផលរបស់ប្រទេសថៃ បានកើនឡើង ៨ ភាគរយ​ ក្នុង​រយៈ​ពេល​៨ខែ​ដំបូង​ដើម​ឆ្នាំ ២០២៤​ ដល់​ប្រមាណ ១៩,៨២៦ ប៊ីលាន​ដុល្លារ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​កាសែត​ The Nation កាល​​ពី​សប្ដាហ៍​មុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គនាយិកានាយកដ្ឋាន លោកស្រី​ Chotima Iemsawasdikul បាន​ថ្លែង​ថា ​ទឹកប្រាក់ចំនួន ១៣,៧៧៤ ប៊ីលាន​ដុល្លារ ឬ ៦៩ ភាគរយ នៃការ​នាំ​ចេញ​កសិផលសរុប​របស់​ថៃ គឺ​ទៅ​កាន់​បណ្ដា​ប្រទេស​ដែល​ថៃ​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រួម​ជាមួយ​។

ថៃ​នៅ​តែបន្ត​​ជា​ប្រទេស​នាំ​ចេញ​កសិផល​​កំពូល​សម្រាប់​​​អាស៊ាន ​និង​ជាប់​ចំណាត់​ថ្នាក់​ទី​៨​នៅ​ទូទាំង​ពិភពលោក។ ទីផ្សារនាំចេញសំខាន់ៗរបស់​ថៃ​រួមមានចិន អាស៊ាន​ ជប៉ុន និង​កូរ៉េខាង​ត្បូង​។ ​

លោកស្រី Chotima បាននិយាយថា ការនាំចេញកសិផលរបស់ប្រទេសថៃបន្តបង្ហាញពីនិន្នាការវិជ្ជមាន និងកំណើន ទោះបីជាមានការប្រកួតប្រជែងខ្ពស់ក្នុងពាណិជ្ជកម្មអន្តរជាតិ ដោយសារភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ ដែលបណ្តាលឱ្យមានការប្រែប្រួលនៅក្នុងសេដ្ឋកិច្ចពិភពលោកក៏ដោយ។

​មន្រ្តី​ថៃ​ដដែល​បាន​បន្ត​ថា ​ទស្សនវិស័យអំណោយផលសម្រាប់ការនាំចេញកសិផលថៃ ​បាន​បង្កើន​ឱកាស​សម្រាប់​សហគ្រិនថៃក្នុងការពង្រីកការលក់ទៅកាន់ទីផ្សារអន្តរជាតិ ដោយប្រើប្រាស់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។ ​បច្ចុប្បន្ន ប្រទេសជាដៃគូពាណិជ្ជកម្ម​សេរី​ ចំនួន១៨ បានកាត់បន្ថយ ឬលុបចោលពន្ធគយលើផលិតផលកសិកម្មភាគច្រើនដែលនាំចេញពីប្រទេសថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២២ ម៉ោង មុន

កីឡាករ នុប តុលា បាត់​បង់ជីវិត​ជា​ដំណឹង​ដ៏​ក្រៀមក្រំបំផុត​សម្រាប់​បាល់ទាត់​កម្ពុជា

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

សុខ រ៉ាស៊ី ចាត់ទុកទង្វើ Miss Grand ឥណ្ឌា មានចរិតដៀមដាមមកលើកម្ពុជា និងអាក្រក់បំផុត (មានវីដេអូ)

ព័ត៌មានជាតិ១៧ ម៉ោង មុន

អាហារបែបស្រុកស្រែតាមផ្លូវជាតិលេខ ៤៨ ទាក់ទាញអ្នកដំណើរ និងហុចផលសេដ្ឋកិច្ចដល់ពលរដ្ឋឃុំកណ្ដោល

សន្តិសុខសង្គម១៣ ម៉ោង មុន

ជង្ហុកដ៏ធំមួយនៅជិតស្ពានស្ទឹងមានជ័យបង្កឡើងដោយរថយន្ដដឹកគ្រឿងចក្ររយៈពេលជាង១០​ថ្ងៃ​មកហើយនៅមិនទាន់ជួសជុល

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ស្ថានការណ៍មិនស្រួល! រុស្ស៊ី ចាប់ផ្តើមសង់ផ្ទះចល័ត ការពារជាតិវិទ្យុសកម្ម ពីគ្រាប់បែកនុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម