សេដ្ឋកិច្ច
កម្ពុជាចុះអនុស្សរណៈយោគយល់ជំរុញការវិនិយោគពីប្រទេសចិន
សភាពាណិជ្ជកម្មកម្ពុជា និងសមាគមពាណិជ្ជកម្មចិននៅកម្ពុជា នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤ បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញការរីកចម្រើនរួមគ្នា។

ពិធីចុះអនុស្សរណៈយោគយល់នេះ ប្រព្រឹត្តទៅនៅសភាពាណិជ្ជកម្មកម្ពុជា និងចុះហត្ថលេខាដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោកបណ្ឌិត បិន លី (Ben Li) ប្រធានសមាគមពាណិជ្ជកម្មចិននៅកម្ពុជា និងមានការអញ្ជើញចូលរួមពីអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា សមាជិកសមាជិកាសភាពាណិជ្ជកម្មកម្ពុជា និងពាណិជ្ជករចិននិងកម្ពុជាជាច្រើនរូប។
អនុស្សរណៈយោគយល់នេះ ផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នទាំងពីរលើផ្នែកសំខាន់ៗរួមមាន៖ ការកំណត់កាលានុវត្តភាពធុរកិច្ច ការផ្លាស់ប្តូរព័ត៌មាននិងធនធាន និងការសហការរៀបចំព្រឹត្តិការណ៍ធុរកិច្ចនិងកម្មវិធីរួមគ្នា ក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និងវិនិយោគពីចិនមកកម្ពុជា ជាពិសេស តំបន់រដ្ឋបាលពិសេសហុងកុង៕



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?