ព័ត៌មានអន្ដរជាតិ
វៀតណាមស្នើដំឡើងពន្ធលើបុគ្គលកាន់កាប់អចលនទ្រព្យច្រើនកន្លែង
សភាវៀតណាមបានស្នើឱ្យដាក់ចេញនូវគោលនយោបាយបន្ថែមពន្ធលើបុគ្គលដែលជាម្ចាស់អចលនទ្រព្យច្រើនកន្លែង ឬទុកវាឱ្យនៅទំនេរ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

យោងតាមសំណើរបស់គណៈកម្មាធិការត្រួតពិនិត្យនៃរដ្ឋសភាដែលត្រូវបានពិភាក្សាកាលពីថ្ងៃចន្ទ គោលនយោបាយបែបនេះនឹងជំរុញទីផ្សារអចលនទ្រព្យប្រកបដោយនិរន្តរភាព ខណៈទីផ្សារអចលនទ្រព្យវៀតណាម មានភាពខុសគ្នារវាងការផ្គត់ផ្គង់ និងតម្រូវការ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
VnExpress មិនបានផ្សាយថា អត្រាពន្ធដែលត្រូវដំឡើងនោះ មានប៉ុន្មាន ឬមានលក្ខណៈ និងក្នុងលក្ខខណ្ឌបែបណាខ្លះនោះទេ យ៉ាងណាថា រដ្ឋាភិបាលបាននឹងកំពុងពិភាក្សាអំពីការដាក់ពន្ធអចលនទ្រព្យបន្ថែមទៀតក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ ដើម្បីកាត់បន្ថយការទិញអចលនទ្រព្យដើម្បីជួញដូររកប្រាក់ចំណេញ (Speculation) ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានការសម្រេចចិត្តណាមួយនៅឡើយទេ។

លទ្ធផលស្ទង់មតិរបស់ VnExpress ដែលធ្វើលើមនុស្ស ៣២ ០០០ នាក់ បានបង្ហាញថា អ្នកឆ្លើយតប ៧០ ភាគរយ បានគាំទ្រលើការបន្ថែមពន្ធអចលនទ្រព្យលើបុគ្គលដែលកាន់កាប់លើសពី១កន្លែង និងដែលមានអចលនទ្រព្យទំនេរទុកចោល។
សូម្បីតែក្រសួងហិរញ្ញវត្ថុវៀតណាម ក៏បានធ្វើការអំពាវនាវដូចគ្នាផងដែរនាពេលកន្លងមក ដើម្បីទប់ទល់នឹង Speculation ក្នុងវិស័យអចលនទ្រព្យ ខណៈអះអាងថា ក្រសួងនឹងពិចារណា និងស្រាវជ្រាវគោលនយោបាយ ដើម្បីកែលម្អតម្លាភាពនៃទីផ្សារអចលនទ្រព្យវៀតណាម៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ