Connect with us

ព័ត៌មានអន្ដរជាតិ

​មេដឹកនាំឥណ្ឌូណេស៊ី​ថ្មី​ បញ្ជា​​ឱ្យពន្លឿនការ​អភិវឌ្ឍដីស្រែ ៣ លាន​ហិចតា​ បន្ថែម​

បានផុស

នៅ

ប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី​ លោក​ ប្រាបូវូ ស៊ូប៊ីយ៉ានតូ ​​បានបញ្ជា​​ឱ្យ​ក្រសួងកសិកម្ម​​ឥណ្ឌូណេស៊ី​​ពន្លឿន​កម្មវិធី​អភិវឌ្ឍន៍​ផ្ទៃដី​ស្រែ​​ថ្មី​ចំនួន​ ៣ ​លាន​ហិកតា ​ដើម្បី​ពង្រឹង​សន្តិសុខ​ស្បៀង ខណៈ​ប្រទេស​នេះ​នាំ​ចូល​អង្ករ​រាប់​លាន​តោន​ក្នុង​មួយ ​ឆ្នាំ​ៗ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Antara កាល​ពី​ថ្ងៃ​ចន្ទ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Andi Amran Sulaiman បាន​លើក​ឡើង​​ក្រោយ​កិច្ចប្រជុំជាមួយលោក​ប្រធានាធិបតី ប្រាបូវូ នៅ​ទីក្រុង​ហ្សាកាតា​ កាល​ពី​ថ្ងៃ​ចន្ទ​ថា​៖ «​យើង​បាន​ទទួល​ភារកិច្ច​ពី​ប្រធានាធិបតី ឱ្យ​ពន្លឿនការអភិវឌ្ឍដីស្រែដែលយើងបាន​រៀប​ចំ​ឡើង​នៅ​ខេត្ត​ប៉ាពួខាងត្បូង និងកាលីម៉ាន់តាន់កណ្តាល។ ​

​លោក​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់ផង​ដែរ​ថា​ នាពេលអនាគត​ កម្មវិធីបង្កើតវាលស្រែក៏នឹង​មាន​នៅ​ខេត្តកាលីម៉ាន់តាន់ខាង​ត្បូង​ ខេត្ត​កាលីម៉ាន់តាន់ខាងលិច ​ខេត្ត​ស៊ូម៉ាត្រាខាងត្បូង និងខេត្តផ្សេងៗទៀតផង​ដែរ​។ លោក​បន្ថែម​ថា រដ្ឋាភិបាលឥណ្ឌូណេស៊ី​​នឹង​រក្សា​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ជួយ​ដល់​តម្រូវ​ការ​​សំខាន់ៗ​​របស់​កសិករ ជា​ពិសេស​ទាក់ទង​នឹង​កន្លែង​ផលិត រួម​ទាំង​ជីកសិកម្ម​។

អនុរដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី​ លោក Sudaryono បានគូសបញ្ជាក់ពីគោលដៅមហិច្ឆិតារបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ផ្ទៃដីស្រែចំនួន ៣ លានហិកតា ក្នុង​រយៈពេលពី ៣ ទៅ ៤ ឆ្នាំ ខណៈ​ការពង្រីកដីស្រែ​បែប​នេះ​ ធ្វើ​ឡើង​ដើម្បី​បំពេញ​តម្រូវការ​ស្បៀង​ក្នុងស្រុក​ នៅ​ពេល​ប្រជាជន​កើន​ឡើង​ ប៉ុន្តែ​ដីស្រែ​ផលិតស្រូវ​មិន​កើន​ឡើង​។ ​

គួរ​​បញ្ជាក់​ថា​ ការ​ពង្រឹង​ស្បៀង​ក្នុងស្រុក​ គឺ​ជា​ផែនការ​​មួយ​នៃ​រដ្ឋាភិបាល​ថ្មី​របស់លោក​ ប្រាបូវូ។ គិត​ត្រឹម​តែ​រយៈពេល​ ៨ ខែ​ដើម​ឆ្នាំ​នេះ​ ឥណ្ឌូណេស៊ី​បាន​នាំ​ចូល​អង្ករ​ប្រមាណ​ ៣,០៥ លាន​តោន​ ក្នុងតម្លៃ​ ១,៩១ ប៊ីលាន​ដុល្លារ​។ ការិយាល័យ​ស្ថិតិបាននិយាយ​កាលពី​ដើមខែតុលានេះផង​ដែរ​ថា ទិន្នផលស្រូវរបស់​ឥណ្ឌូណេស៊ី​រំពឹង​ថានឹងធ្លាក់ចុះ ២,៤៣ ភាគរយ​ នៅឆ្នាំ​ ២០២៤ មក​នៅ​ត្រឹម​ ៣០,៣៤ លាន​តោន​ ដោយសារ​តែ​ការ​ពន្យារ​ពេលដាំដុះ​ ​និង​ប្រមូលផល ដោយ​សារ​​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ​យូរ​ខុស​ពី​ធម្មតា​នៅ​ឆ្នាំ​មុន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម