សេដ្ឋកិច្ច
កម្ពុជាស្នើឱ្យភាគីចិន បង្កើនការនាំចូលផលិតផលកសិកម្មដូចជា ដំឡូងមី ស្វាយចន្ទី មៀនប៉ៃលិន
លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើឱ្យភាគីចិនជួយនាំ ទំនិញពីកម្ពុជា ជាពិសេសផលិតផលកសិផល មានដូចជា ដំឡូងមី ស្វាយចន្ទី មៀនប៉ៃលិន ស្វាយ ចេកអំបូង និងកៅស៊ូ ទៅកាន់ប្រទេសចិនឱ្យបានកាន់តែច្រើន ដើម្បីកាត់បន្ថយគម្លាតតុល្យភាពជញ្ជីងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

លោក ស៊ាង ថៃ បានស្នើឡើងក្នុងជំនូបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីសភាពាណិជ្ជកម្មឧស្សាហកម្មកសិកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Chen Jizhi អនុប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្ម និងជាប្រធានសភាពាណិជ្ជកម្មឧស្សាហកម្មកសិកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤។
គណៈប្រតិភូចិនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបោះទុនវិនិយោគនៅកម្ពុជា និងបានលើកឡើងនូវសំណួរ សំដៅស្វែងយល់អំពីគោលនយោបាយពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម តម្រូវការទីផ្សារ បរិយាកាសវិនិយោគ និងធនធានកសិកម្មនៅកម្ពុជា ដើម្បីចាប់ឱកាសភាពជាដៃគូកិច្ចសហការវិស័យឯកជនរវាងកម្ពុជា-ចិន (ខេត្តក្វាងស៊ី)។

លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា ភាពអនុគ្រោះផ្នែកពន្ធដារ ការប្រើប្រាស់ដីធ្លី វិស័យអាទិភាពសម្រាប់វិនិយោគ និងទំនិញសក្ដានុពលនៅកម្ពុជា។
លោករដ្ឋលេខាធិការ បានស្នើឱ្យភាគីចិន ពិចារណារៀបចំសមាសភាពប្រតិភូតាមវិស័យមកជួបពិភាក្សាផ្ទាល់ជាមួយដៃគូនៅកម្ពុជា សម្រាប់ដំណើរទស្សនកិច្ចលើកក្រោយ ដែលនោះជាឱកាសដ៏ល្អសម្រាប់ភាគីទាំងពីរអាចពិភាក្សា និងចុះកិច្ចសន្យាធ្វើធុរកិច្ចជាក់ស្ដែងជាមួយគ្នាបានផងដែរ។
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បានឱ្យដឹងថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានទំហំទឹកប្រាក់ជាង ១១,១៤ ប៊ីលានដុល្លារ កើនឡើង ២២,៥ ភាគរយ ក្នុងនោះកម្ពុជានាំទំនិញទៅចិន មានតម្លៃ ១,២៧ ប៊ីលានដុល្លារ និងទំនិញចិននាំចូលមកកម្ពុជាតម្លៃ ៩,៨៦ ប៊ីលានដុល្លារ កើន ២២,៧ ភាគរយ។ ឱនភាពពាណិជ្ជកម្មរវាងកម្ពុជា-ចិន បានកើនឡើងដល់ ១៣ ភាគរយ ដែលមានទឹកប្រាក់ ៨,៥៨ ប៊ីលានដុល្លារ៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ