Connect with us

ព័ត៌មានអន្ដរជាតិ

អារ៉ាប់រួម​នឹង​ដកពន្ធ​លើ​ ៩៩ ភាគរយ នៃផលិតផលវៀតណាម ក្រោ​ម​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីថ្មី

បានផុស

នៅ

ប្រទេសវៀតណាម និងអេមីរ៉ាត់អារ៉ាប់រួម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (CEPA) ក្នុងគោលបំណងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០ ប៊ីលានដុល្លារ ខណៈ​រដ្ឋ​មជ្ឈិមបូព៌ាដដែល បាន​ប្ដេជ្ញាដក​ពន្ធជាបណ្ដើរៗលើ ៩៩ ភាគរយ​ នៃ​​ផលិត​ផល​វៀតណាម ក្រោយ​កិច្ច​ព្រម​ព្រៀង​ថ្មី​នេះ​​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ VnExpress។

ភាគី​ទាំង​២​បាន​ចុះ​ហត្ថលេខាលើកិច្ច​ព្រម​ព្រៀង​នេះ​ នៅ​ទីក្រុងឌូបៃ កាល​ពី​ថ្ងៃ​ចន្ទ​ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​​អារ៉ាប់រួម​របស់​នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ (Pham Minh Chinh) ​ដែល​វា​ជា​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងរបស់វៀតណាមជាមួយប្រជាជាតិអារ៉ាប់ ហើយបានចំណាយពេលជាង១​ឆ្នាំ​សម្រាប់​ការចរចា។

CEPA រំពឹងថានឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំង2 និងស្របតាមគោលដៅរបស់ពួកគេក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខណៈនឹងជំរុញការនាំចេញទំនិញវៀតណាម និងអនុញ្ញាតឱ្យអាជីវកម្ម ចាប់យកឱកាសពាណិជ្ជកម្ម និងវិនិយោគនៅមជ្ឈឹមបូព៌ា។

​ជាមួយ​នឹង​ការ​ដកពន្ធ​របស់​អារ៉ាប់រួម​ ​និង​ផលប្រយោជន៍​ផ្សេង​ៗ​ទៀត​ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម​ លោក Nguyen Hong Dien បាននិយាយថា ការនាំចេញសំខាន់ៗរបស់វៀតណាម ដូចជាទំនិញប្រើប្រាស់ (រួមទាំងវាយនភណ្ឌ ស្បែកជើង និងអេឡិចត្រូនិក) ជលផល និងផលិតផលឈើ នឹងទទួលបានអត្ថប្រយោជន៍ពី CEPA។ ​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផលិតផលកសិកម្មដូចជាគ្រាប់ស្វាយចន្ទី ម្រេច និងទឹកឃ្មុំ ​រំពឹងថានឹងទទួលបានកាន់តែច្រើនទៅកាន់ប្រទេសអារ៉ាប់រួម និងទីផ្សារមជ្ឈិមបូព៌ាដ៏ទូលំទូលាយ ដែលមានតម្រូវការផលិតផលកសិកម្មគុណភាពខ្ពស់ ជាពិសេសផលិតផលហាឡាល​ និងសរីរាង្គ។

​កិច្ចព្រមព្រៀង CEPA ក៏អាចទាក់ទាញការវិនិយោគរបស់​អារ៉ាប់រួម​ ​ក្នុងវិស័យផលិតកម្ម កសិកម្មបច្ចេកវិទ្យាខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធរបស់វៀតណាមផងដែរ។ ជាមួយ​គ្នា​នោះ​ វៀតណាម​បាន​ប្តេជ្ញា​លុប​ចោល​ការ​យក​ពន្ធ​តាម​ដំណាក់កាលៗ​ដូចគ្នា​ ​លើ ៩៨,៥ ភាគរយ​ នៃ​ផលិត​ផល​នាំចូល​ពី​អារ៉ាប់រួម​។ ​

គួរ​គូស​បញ្ជាក់ថា​ វៀតណាម និង​អារ៉ាប់រួម​ បានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៩៣ ដោយ​អារ៉ាប់រួម​គឺជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម និងជាដៃគូពាណិជ្ជកម្មធំទី២ បន្ទាប់ពីគុយវ៉ែត នៅអាស៊ីខាងលិច។ កាលពីឆ្នាំមុន ពាណិជ្ជកម្ម​ទ្វេភាគីរបស់​ប្រទេស​ទាំង​២​ មានតម្លៃជិត ៤,៧ ​ប៊ីលានដុល្លារ បន្ទាប់ពីកើនឡើង ៦ ភាគរយ ពីឆ្នាំ ២០២២៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៦ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៩ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម