Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ គំរាម​ចាត់វិធានការ​លើសហភាព​អឺរ៉ុប ដោយសារ​ប្លុក​នេះ​មិនសូវ​នាំ​ចូល​ទំនិញ​អាមេរិក

បានផុស

នៅ

បេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ​ បាន​និយាយ​​គំរាម​ថា​ ប្រសិនបើ​លោក​ឈ្នះការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកាខាង​មុខ​ នោះ​សហភាពអឺរ៉ុបនឹងត្រូវ ​«បង់ថ្លៃ​ធំ» ដោយសារ​មិន​សូវ​ទិញទំនិញនាំចេញរបស់អាមេរិកឱ្យបានគ្រប់គ្រាន់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ ដែល​ថា​ លោក ត្រាំ ​សំដៅ​លើ​ការ​ចាត់​វិធានការ​​​ពន្ធ​ឈុត​ធំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អតីត​ប្រធានាធិបតី​អាមេរិករូប​នេះ​ បាន​ថ្លែង​នៅ​ពេល​ជួប​ជាមួយ​អ្នក​គាំទ្រ​នៅ​រដ្ឋ ​Pennsylvania កាល​ពី​ថ្ងៃ​អង្គារ​ ថា៖ «ខ្ញុំ​ប្រាប់អ្នកចុះ​ សហភាពអឺរ៉ុបស្តាប់ទៅពិតជាល្អណាស់ គួរឱ្យស្រលាញ់ណាស់មែនទេ? ប្រទេសតូចៗនៅអឺរ៉ុប​ល្អទាំងអស់ដែលរួបរួម​គ្នា​»។ ​

លោក​បន្ត​ថា​៖ «​ពួកគេមិន​ទិញ​ឡានរបស់យើងទេ។ ពួកគេមិនទិញ​ផលិតផលកសិកម្មរបស់យើងទេ។ ពួកគេលក់ឡានរាប់លាន​នៅសហរដ្ឋអាមេរិក។ អត់​ត្រូវ​អញ្ចឹង​ទេ​ ពួកគេនឹងត្រូវបង់ថ្លៃ​ធំ»។

លោក ត្រាំ​ ​ថ្លែង​យ៉ាងដូច្នេះ​ ក្រោយ​ប្ដេជ្ញាជា​ថ្មី​លើ​ការ​ដាក់​ចេញ​ច្បាប់​ «Trump Reciprocal Trade» ឬ​ ​ដែល​សំដៅ​លើ​ការ​កំណត់​ឱ្យ​ការធ្វើ​ពាណិជ្ជកម្ម​​មាន​លក្ខណៈ​​ស៊ីសងគ្នា ចំពេល​ដែល​អាមេរិក​តែង​តែ​ប្រឈមមុខ​នឹង​ឱនភាពពាណិជ្ជកម្ម​។

ជាមួយ​គ្នានោះ​ ការ​ព្រមាន​របស់​លោក​ក៏​ធ្វើ​ឡើង​ស្រប​គ្នា​ទៅ​នឹង​គោលនយោបាយការពារ​និយម​របស់​លោក​ ដែល​កំណត់​ដាក់​ពន្ធ​ ១០-២០ លើ​គ្រប់​មុខ​ទំនិញ​ និង​ ៦០ ភាគរយ លើ​ទំនិញ​ចិន​ ដែល​នាំ​ចូល​ទៅ​លក់​ក្នុង​ទឹក​ដី​សហរដ្ឋ​អាមេរិក​។ អ្នក​វិភាគ​ព្រួយបារម្ភ​ថា​ គោលនយោបាយ​ពន្ធ​បែប​នេះ​ នឹង​ធ្វើ​ឱ្យ​ខូច​ទ្រង់​ទ្រាយ​ពាណិជ្ជកម្ម​សេរី​របស់​សកល​ ដែល​នឹង​បង្ក​ការ​ធ្លាក់​ចុះ​នៃ​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​។

ក្រោម​ការ​គំរាម​កំហែង​បែប​នេះ​ អ្នក​វិភាគ​លើក​ឡើង​ថា​ សម្ព័ន្ធ​ភាព​របស់សហរដ្ឋ​អាមេរិក​ និងប្រទេស​ជាមិត្ត​ទូទាំង​ពិភព​លោក​នឹង​កាន់តែ​រង្គុះរង្គើរ ខណៈ​វិធានការ​ពន្ធ​នឹង​ធ្វើ​ឱ្យ​មាន​ការ​សង​សឹក​ ដែល​នឹង​កាន់​តែអាច​ឱ្យការ​នាំ​ចេញ​របស់​សហរដ្ឋ​អាមេរិក​ធ្លាក់​ចុះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម