Connect with us

ព័ត៌មានអន្ដរជាតិ

សន្ទស្សន៍ផលិតកម្មថៃធ្លាក់ចុះនៅខែកញ្ញា ជំរុញ​ដោយ​កម្សោយ​នៃ​ផលិតកម្ម​រថយន្ត​

បានផុស

នៅ

សន្ទស្សន៍​ផលិតកម្មរោងចក្រ​ថៃ​ (MPI) ​បានធ្លាក់ចុះ ៣,៥ ភាគរយ​ ក្នុង​អត្រាប្រចាំ​ឆ្នាំ​ មក​នៅ​ត្រឹម​ ៩២,៤ ពិន្ទុ នៅ​ខែ​កញ្ញា​ ដោយសារតែ​ការ​ធ្លាក់ចុះ​នៃ​ឧស្សាហកម្មរថយន្ត និងសំណង់ ខណៈ​លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក អាច​បង្ក​បញ្ហាប្រឈមថ្មី​ក្នុងត្រីមាសចុងក្រោយ​ឆ្នាំនេះ។ នេះ​បើ​តាមការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍ ដែល​ស្រង់​ទិន្នន័យ​របស់​​ការិយាល័យ​សេដ្ឋកិច្ច​ឧស្សាហកម្មថៃ (OIE)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្លាក់ចុះ​នៅ​ខែកញ្ញា ​ធ្វើឱ្យ​ MPI ប្រចាំ​ត្រីមាស​ទី​៣ ធ្លាក់​ចុះ​ ១,២ ភាគរយ ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​ ម​ក​នៅ​ត្រឹម​ ៩៤,៧ ពិន្ទុ។

​ប្រធាន​ស្តីទីរបស់​ OIE លោក Passakorn Chairat បានសន្មតថា ការថយចុះនៃ​MPI ប្រចាំ​ខែ​កញ្ញា បណ្ដាល​មក​ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចក្នុងស្រុក កម្សោយ​នៃ​អំណាចទិញ​របស់ប្រជាជន និង​បំណុលគ្រួសារ​ខ្ពស់​។

លោក​បាន​បន្ត​ថា​៖ «​ការ​ផលិត​រថយន្ត​ក្នុង​ប្រទេស​ បាន​បន្ត​ធ្លាក់​ចុះ​រយៈពេល​ ១៤ ខែ​ជាប់ៗ​គ្នា​»។ ហេតុផលចម្បងមួយនៅពីក្រោយ​បញ្ហា​នេះ​ គឺ​ការ​រឹត​ត្បឹត​របស់​ធនាគារ​ថៃ​លើ​ការ​ផ្ដល់​ប្រាក់​កម្ចី​ទិញ​រថយន្ត​ ដោយសារ​តែ​ក្ដី​បារម្ភ​ពី​កម្ចី​មិន​ដំណើរការ​។ ​

ជាមួយ​គ្នា​នេះ​ ការផលិត​ស៊ីម៉ងត៍ ​និង​គ្រឿង​សំណង់​ស្រដៀង​គ្នា​ បានថយចុះ ៨,៩ ភាគរយ​ នៅ​ខែ​កញ្ញា​ ​ដោយសារតែ​ការធ្លាក់ចុះនៃគម្រោងសំណង់សាធារណៈ និងឯកជន ចំពេលមានកម្រិតបំណុលគ្រួសារខ្ពស់ ខណៈ​តម្លៃ​សម្ភារ​សំណង់ និង​អគារ​លំនៅឋាន ​ក៏​បាន​កើន​ឡើង​ផង​ដែរ​ក្នុង​ខែ​កញ្ញា៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ៣១ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ៣៣ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ៣៥ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម