Connect with us

ព័ត៌មានជាតិ

សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានក្នុងអត្រា៦%នៅឆ្នាំ២០២៤ និង​៦,៣%នៅឆ្នាំ២០២៥

បានផុស

នៅ

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចបានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា​នឹងសម្រេចបានក្នុងអត្រា៦%នៅឆ្នាំ២០២៤ និង​៦,៣%នៅឆ្នាំ២០២៥ ដែលគាំទ្រ​ដោយ​ការស្ទុះងើបឡើងវិញនៃការនាំចេញ ភាពប្រសើរឡើងនៃវិស័យទេចរណ៍ និងសំណង់ ខណៈកម្ពុជានៅតែបន្ត​រក្សាបាននូវអត្រាអតិផរណាទាបដដែល។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងប្រាប់កម្ពុជាថ្មីថា ក្រសួងបានព្យាករណ៍ថានៅក្នុងឆ្នាំ២០២៤នេះ កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងកើនឡើងក្នុងរង្វង់៦% និង​៦,៣%នៅឆ្នាំ២០២៥។

លោកបានគូសបញ្ជាក់ថា វិស័យដែលរុញច្រើនកំណើន គឺការនាំចេញ​កើនឡើងគួរឱ្យកត់សម្គាល់។ សម្រាប់វិស័យសំណង់ ​​ការនាំចូលសំភារៈមួយចំនួនក៏មានសន្ទុះកើនមកវិញដែរ។ ​ សម្រាប់វិស័យកសិកម្មនៅតែល្អ ហើយវិស័យទេចរណ៍នៅបន្តប៉ះទង្គិចបន្តិចដោយសារតែវាមិនទាន់ងើបឡើងវិញខ្លាំង ​ប៉ុន្តែក្រសួងមើលឃើញថាការលក់ដុំនិងលក់រាយនៅមិនទាន់ងើបបានលឿន ប៉ុន្តែវាក៏វាមិនអាក្រក់​ខ្លាំង​។

លោកបានថ្លែងថា៖«យើងនៅតែបន្តឃ្លាំមើលវិស័យទាំងបីនេះគឺវិស័យសេវាកម្ម ឧស្សាហកម្ម និងកសិកម្ម។ បើគិតពីសេដ្ឋកិច្ចសកលគឺនៅពុំទាន់ច្បាស់លាស់នៅឡើយនោះទេ ដោយសារតែយើងឃើញថាបញ្ហាសង្រ្គាមនៅតែបន្ត និងការបោះឆ្នោតនៅអាមេរិកដែលវាជះឥទ្ធិពលអវិជ្ជកម្មមានដល់ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ច»។

លោក មាស សុខសេនសានបានថ្លែងបញ្ជាក់ទៀតថា៖«យើងព្យាករណ៍ពឹងផ្អែកទៅលើសេចក្តីត្រូវការនៃទីផ្សារអន្តរជាតិ ដោយសារតែយើងពឹងផ្អែកលើការនាំចេញ ដូច្នេះកំណើនសេដ្ឋកិច្ចរបស់យើងគឺពឹងលើការព្យាករណ៍។

«ដូច្នេះសម្រាប់ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់យើងក្នុងអត្រា ៦,៣%នៅឆ្នាំ២០២៥នេះ ដោយសារតែយើងមើលឃើញសញ្ញាវិជ្ជមានច្រើន។ ​យើងគិតថាក្នុងរយៈពេល១ឬ២ឆ្នាំទៀត ស្ថានភាពសេដ្ឋកិច្ចសកលនឹងកាន់តែមានលំនឹង ដូច្នេះការបញ្ជាទិញពីខាងក្រៅក៏នឹងចាប់ផ្តើមកើនឡើងថែមបន្តិចទៀត និងការវិនិយោគប្រក្រតីភាពជាបណ្តើរៗនៅក្នុងស្រុកក៏នឹងផ្តល់បរិយាកាសល្អតាមរយៈការអនុគ្រោះពន្ធមួយចំនួនដែលបានផ្តល់នៅឆ្នាំ២០២៤ និងពន្ធមួយចំនួនក៏នឹងបន្តអនុគ្រោះសម្រាប់ឆ្នាំ២០២៥ទៀតផងដែរ ដូច្នេះស្ថានភាពវិនិយោគ បរិយាកាសធុរកិច្ច ក៏ដូចជាការបញ្ជាទិញពីខាងក្រៅក៏នឹងបន្តកើនឡើង។ កត្តាទាំងអស់នេះហើយដែលជាសូចនករល្អៗដែលយើងបានធ្វើការព្យាករណ៍កំណើនក្នុងរង្វង់៦,៣%នៅឆ្នាំ២០២៥ខាងមុខនេះ»។

«ពាក់ព័ន្ធទៅនឹងអតិផរណា ប្រទេសកម្ពុជាយើងទទួលបានជោគជ័យច្រើនចំពោះការរក្សាបាននូវអត្រាអតិផរណាទាបសម្រាប់ឆ្នាំ២០២៤និង២០២៥ ដែលខ្ញុំហ៊ាននិយាយថាយើងអាចនឹងជោគជ័យជាងគេនៅក្នុងការគ្រប់គ្រងអតិផរណានេះ ធៀបទៅនឹងបណ្តាប្រទេសនានាក្នុងតំបន់និងសកល»។ នេះបើយោងតាមលោក មាស សុខសេនសាន។

កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤​ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់កម្ពុជា នៅកម្រិត ៥,៨% សម្រាប់ឆ្នាំ ២០២៤ និង ៦,0% សម្រាប់ឆ្នាំ ២០២៥។ វាឆ្លុះបញ្ចាំងពីការកើនឡើងតិចតួចនៃថ្លៃម្ហូបអាហារ និង ការធ្លាក់ចុះនៃថ្លៃប្រេងឥន្ធនៈនៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ ធនាគារអភិវឌ្ឍន៍អាស៊ី បានបន្ថយការព្យាករ អតិផរណាពីមុនរបស់ខ្លួនពី ២,0% មក ០,៥% សម្រាប់ឆ្នាំ ២០២៤។ ​

​​របាយការណ៍នេះគូសបញ្ជាក់ថា កំណើននៃការនាំចេញ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរ បានងើបឡើងវិញប្រមាណ ១៦,៩% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១ ឆ្នាំ ២០២៤ បន្ទាប់ពីបានធ្លាក់ ចុះ ១៨,៦% ក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។ កំណើនការនាំចេញផលិតផលកមន្តសាលដទៃ ទៀតបានថយមកត្រឹម ១,៣% ឆ្នាំលើឆ្នាំ នៅក្នុងឆមាសទី១ ពី ២១,២% ដែលសម្រេចបានក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២៣។ ការនាំចូលសម្ភារៈនិងឧបករណ៍សំណង់ បានកើនឡើង ២៣,៣% ឆ្នាំលើឆ្នាំ  ក្នុងឆមាសទី១ ដោយសារសំណង់ជំរុញដោយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

វិស័យកសិកម្មត្រូវបានព្យាករថានឹងកើនឡើង ១,២% ក្នុងឆ្នាំ ២០២៤ និង ១,៣% ក្នុងឆ្នាំ ២០២៥។ វិស័យសេវាកម្ម ត្រូវបានព្យាករថានឹងកើនឡើង ៥,៤% នៅឆ្នាំ ២០២៤ មុនថយមកកម្រិត ៥,២% នៅឆ្នាំ ២០២៥។ ការព្យាករនេះត្រូវបានគាំទ្រដោយការកើនឡើង ២២,៧% ឆ្នាំលើឆ្នាំ នៃការមកដល់របស់ភ្ញៀវទេសចរ ក្នុងឆមាសទី១ ឆ្នាំ ២០២៤។ ចំនួនភ្ញៀវអន្តរជាតិសរុប បានកើនដល់ ៩៤,៨% នៃ កម្រិតមុនមានជំងឺរាតត្បាត ក្នុងឆមាសទី១ ឆ្នាំ២០១៩។

លំហូរវិនិយោគពីបរទេសបានបន្តកើតមាន បើទោះជាបានថយបន្តិចមកត្រឹម ២,០ ពាន់លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ ២០២៤ ពី ២,១ ពាន់លានដុល្លារ ក្នុងអំឡុងពេលដូចគ្នា កាលពីឆ្នាំមុន។ ​

«ហានិភ័យដែលអាចកើតមានសម្រាប់ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជានេះរួមមាន កំណើនសេដ្ឋកិច្ចយឺតជាងការរំពឹងទុកក្នុងប្រទេសធំៗដូចជា សាធារណរដ្ឋប្រជាមានិតចិន អឺរ៉ុប និងសហរដ្ឋអាមេរិក បំណុលឯកជនខ្ពស់ ការប្រែប្រួលថ្លៃប្រេងឥន្ធនៈសកល និងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារអាកាសធាតុ អាក្រក់» នេះបើតាម ADB៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម