សេដ្ឋកិច្ច
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) បានដាក់ទុនវិនិយោគទៅលើវិស័យកសិ-ឧស្សាហកម្មកៅស៊ូ ដែលមានទំហំទឹកប្រាក់កើនដល់ជាង ៨០០ លានដុល្លារ និងដាំដុះបានទំហំផ្ទៃដី ៩ ម៉ឺន ហិកតា ស្មើនឹង ៩០% នៃទំហំផ្ទៃដីវិនិយោគសរុប ១០ ម៉ឺនហិកតា ចាប់តាំងពីខ្លួនបានចាប់ផ្តើមដំណើការអាជីវកម្មលើវិស័យនេះនៅកម្ពុជាកាលពីឆ្នាំ២០០៦។

សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម មានក្រុមហ៊ុនជាសមាជិកចំនួន ១៦ ដោយបានអនុវត្តគម្រោងវិនិយោគផ្ទាល់ចំនួន ២៤ ក្នុងនោះមានការដាំដុះ ថែទាំ ប្រមូលផល និងកែច្នៃជ័រកៅស៊ូ។
សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម បានដាំដុះកៅស៊ូនៅបណ្ដាខេត្តមួយចំនួនរួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងខេត្តសៀមរាប និងបានបង្កើតការងារជាង ២ ម៉ឺននាក់ ដែលមានចំណូលជាមធ្យមម្នាក់ ៣០០-៤០០ ដុល្លារក្នុងមួយខែ។

យោងតាមអគ្គនាយកដ្ឋានកៅស៊ូ កម្ពុជារកប្រាក់ចំណូលចំនួន ៣៩៤ លានដុល្លារពីការនាំចេញជ័រកៅស៊ូធម្មជាតិក្នុងរយៈពេល ៩ ខែនៃឆ្នាំ ២០២៤ កើនឡើង ១៨ ភាគរយពីជិត ៣៣៣ លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?