Connect with us

សេដ្ឋកិច្ច

តម្រូវការប្រាក់កម្ចី កើនឡើងខ្ពស់នៅក្នុងត្រីមាសទី៣

បានផុស

នៅ

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) បានឱ្យដឹងថា ពាក្យស្នើសុំឥណទានមានការកើនឡើងរហូតដល់ ៣៧% នៅក្នុងត្រីមាសទី៣ ឆ្នាំ ២០២៤ ធៀប​នឹង​កំណើនអវិជ្ជមាននៃត្រីមាសមុនដោយធ្លាក់ចុះ១%។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កំណើននេះបង្ហាញ​ពីតម្រូវ​ការឥណ​ទាន​ខ្ពស់ ដែលមានការកើនឡើងតាមរដូវកាល ការធ្វើឱ្យសេដ្ឋកិច្ចប្រសើរឡើង និងទំនុកចិត្ត​របស់​អតិ​ថិ​ជន ឬស្ថាប័នហិរញ្ញវត្ថុ បានបង្កើតផលិតផលហិរញ្ញវត្ថុផ្ទាល់ខ្លួន ដើម្បីបំពេញតម្រូវ​ការអ​តិថិ​ជន។

យោងតាម CBC ប្រតិបត្តិការឥណទានសម្រាប់បុគ្គលមានភាពល្អប្រសើរ កើនដល់ ៥.៦% នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៤ ធៀបនឹងត្រីមាសមុន។ CBC យល់ឃើញថា ប្រសិនបើ​លក្ខ​ខណ្ឌសេដ្ឋកិច្ចនៅតែអំណោយផល តម្រូវការឥណទានត្រូវបាន​គេរំពឹងថានឹងបន្តកើនឡើង ហើយការប្រសើរឡើងនូវ​ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងស្ថិរភាពសេដ្ឋកិច្ច ការអនុវត្តឥណទាន​ទំនងជានឹងបន្តនិន្នា​ការកើនឡើងផងដែរ។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០១ ខែវិច្ឆិកា ថាប្រាក់​កម្ចីនៅក្នុងវិស័យហិរញ្ញវត្ថុមិនមាន​កំណើននោះទេ នៅឆ្នាំ ២០២៤ នេះ ដោយ​សារ​ស្ថានភាពសេដ្ឋកិច្ច ប៉ុន្តែប្រាក់បញ្ញើមានការកើនឡើង ខណៈការសងត្រឡប់​យឺតក៏​កើនឡើង។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​ អេស៊ីលីដា មានប្រសាសន៍ថា ធនា​គារ​ភាគច្រើនមានការលូតលាស់ល្អនៅឆ្នាំ ២០២៤ នេះ ក្នុងនោះឥណទាននៃ​ធនាគារ​អេស៊ី​លីដា​មានកំណើន ៣% ខណៈប្រាក់បញ្ញើមានកំណើន ១២,៥% ដែលជាសញ្ញាល្អ ខណៈ​អ្នក​មានធនធានបានដាក់ប្រាក់បញ្ញើច្រើន។

ធនាគារអេស៊ីលីដាផ្ដល់ប្រាក់កម្ចីចំនួន ៦,៦៧ ពាន់លានដុល្លារ កើនឡើង ៣% និងទទួលប្រាក់​បញ្ញើ​អតិថិជនមានចំនួន ៧,៨៨ ពាន់លានដុល្លារ កើន ១២,៥% គិតត្រឹមដំណាច់ខែកញ្ញាឆ្នាំ ២០២៤។

យោងតាមធនាគារជាតិនៃកម្ពុជា (NBC) គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៤ មានអតិ​ថិជន​ប្រមាណ ៥ លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ក្នុងនោះ​ឥណទាន​អតិថិជនបានកើន ២,៦% ដែលមានទំហំទឹកប្រាក់ប្រមាណ ៥៨,៩ ប៊ីលានដុល្លារ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម