ព័ត៌មានអន្ដរជាតិ
IMF ព្រមានពីហានិភ័យចំពោះសេដ្ឋកិច្ចអាស៊ី ដោយបញ្ហាពាណិជ្ជកម្ម និងសេដ្ឋកិច្ចចិន
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមាននៅថ្ងៃសុក្រនេះថា ហានិភ័យចំពោះសេដ្ឋកិច្ចរបស់អាស៊ីបានកើនឡើងកាន់តែធំ ដោយសារតែកំណើននៃភាពតានតឹងពាណិជ្ជកម្មសកល វិបត្តិអចលនទ្រព្យចិន និងលទ្ធភាពដែលទីផ្សារកាន់តែចលាចលបន្ថែមទៀតជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

IMF បាននិយាយថា សម្ពាធតម្លៃធ្លាក់ចុះជាបន្តបន្ទាប់ពីប្រទេសចិន អាចបង្កភាពតានតឹងពាណិជ្ជកម្ម ដោយធ្វើឱ្យប៉ះពាល់ដល់វិស័យជាច្រើនក្នុងប្រទេសជិតខាង ដែលមានរចនាសម្ព័ន្ធនាំចេញស្រដៀងគ្នា។ ស្ថាប័នផ្ដល់ប្រាក់កម្ចីអន្តរជាតិដដែល ជំរុញឱ្យទីក្រុងប៉េកាំងចាត់វិធានការ ដើម្បីជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចដែលជំរុញដោយតម្រូវការ។
IMF បាននិយាយក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចប្រចាំតំបន់ សម្រាប់តំបន់អាស៊ី ថា៖ «ការធ្លាក់ចុះនៃសេដ្ឋកិច្ចយូរ និងធំជាងការរំពឹងទុកនៅក្នុងប្រទេសចិន នឹងមានគ្រោះថ្នាក់សម្រាប់ទាំងតំបន់ និងសេដ្ឋកិច្ចពិភពលោក»។ IMF បន្តថា ការឆ្លើយតបគោលនយោបាយរបស់ប្រទេសចិន មានសារៈសំខាន់ណាស់ក្នុងបរិបទនេះ ហើយអំពាវនាវឱ្យមានជំហានដើម្បីជួយសម្រួលដល់វិស័យអចលនទ្រព្យ និងពង្រឹងការប្រើប្រាស់ឯកជន។

ក្នុងរបាយការណ៍ដដែល IMF បានព្យាករថា សេដ្ឋកិច្ចរបស់អាស៊ីនឹងកើនឡើង ៤,៦ ភាគរយ ក្នុងឆ្នាំ ២០២៤ និង ៤,៤ ភាគរយ ក្នុងឆ្នាំ ២០២៥ ជាមួយនឹងគោលនយោបាយរូបិយវត្ថុដែលធូររលុងនៅទូទាំងពិភពលោក ដើម្បីជំរុញតម្រូវការឯកជននៅឆ្នាំក្រោយ។ ការព្យាករទាំង២ កើនឡើង ០,១ បើធៀបនឹងការព្យាករនៅខែមេសារបស់ IMF យ៉ាងណាមិញ វានៅតែខ្សោយជាងកំណើន ៥ ភាគរយ នៅឆ្នាំ ២០២៣។
IMF បានគូសបញ្ជាក់ថា ហានិភ័យមានទំនោរទៅរកការធ្លាក់ចុះនៃសេដ្ឋកិច្ច ដោយសារតែការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុនាពេលកន្លងមក និងភាពតានតឹងភូមិសាស្ត្រនយោបាយ ប៉ះពាល់ដល់តម្រូវការសកល បង្កើនតម្លៃពាណិជ្ជកម្ម និងបង្កភាពចលាចលទីផ្សារ។ ជាមួយគ្នានោះ ហានិភ័យដ៏ធំ គឺការសងសឹកគ្នាជុំវិញវិធានការដំឡើងពន្ធរវាងប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលវាធ្វើឱ្យបែកបាក់ពាណិជ្ជកម្មកាន់តែធ្ងន់ធ្ងរ និងប៉ះពាល់ដល់កំណើនក្នុងតំបន់ជាដើម៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ