Connect with us

ព័ត៌មានអន្ដរជាតិ

ថៃអនុម័តការវិនិយោគថ្មី​​ ២ ប៊ីលាន​ដុល្លារ សម្រាប់​មជ្ឈមណ្ឌលទិន្នន័យ អេឡិចត្រូនិក

បានផុស

នៅ

ក្រុមប្រឹក្សាភិបាលនៃការវិនិយោគរបស់ប្រទេសថៃ (BOI) បាន​ឱ្យ​ថា​ ក្រុម​ប្រឹក្សា​បាន​អនុម័ត​លើ​ការវិនិយោគថ្មី ដែលមានតម្លៃ ២​ ប៊ីលានដុល្លារអាមេរិក ដើម្បី​អភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យ និងការផលិតគ្រឿងអេឡិចត្រូនិក។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអនុម័តទាំង​អស់​ រួមបញ្ជូល​ទាំង​ការវិនិយោគ ​៩៦៨,១២ លាន​ដុល្លារ​ ​ដោយក្រុមហ៊ុន​ Google ដែល​ជា​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់​ Alphabet Inc ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យដ៏​ធំមួយក្នុងប្រទេស​ថៃ​។

កាលពីថ្ងៃអង្គារ BOI បានរាយការណ៍ថា ក្រុមហ៊ុនផ្តល់សេវាពពកអាមេរិក​ ​Equinix បានប្រកាសថា ខ្លួន​នឹង​វិនិយោគចំនួន ៥០០ លានដុល្លារ ក្នុងការអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យ​នៅ​ថៃក្នុងរយៈពេល ១០ ឆ្នាំ ដើម្បីបម្រើតម្រូវការ​ដែល​កើនឡើងពីអតិថិជននៅក្នុងតំបន់ CLMVT ដែល​សំដៅលើ​​កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម និងថៃ។

មន្រ្តី​ BOI បាន​និយាយ​ថា​ ការវិនិយោគរបស់ក្រុមហ៊ុន​ Equinix នឹងជំរុញហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ថៃ​ ហើយអនុញ្ញាតឱ្យអាជីវកម្ម​ប្រើ​បណ្តាញឌីជីថលដែលមានគុណភាពខ្ពស់ ដែលអាចឱ្យពួកគេបង្កើតផលិតផល និងសេវាកម្មថ្មីៗ។

គួរ​គូស​បញ្ជាក់ថា​ រដ្ឋាភិបាល​ថៃ​បាន​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ផ្សេង​ៗ​ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ សម្រាប់​​វិស័យ​មជ្ឈមណ្ឌលទិន្នន័យ និង​បច្ចេកវិទ្យា​ពាក់​ព័ន្ធ​ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ក្លាយជាមជ្ឈមណ្ឌលទិន្នន័យនៃតំបន់អាស៊ាននៅឆ្នាំ២០២៧៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម