Connect with us

សេដ្ឋកិច្ច

និយ័តករអចលនវត្ថុ ប្រកាសបញ្ឈប់ការផ្ដល់សេវាកម្មបឋម សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

បានផុស

នៅ

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) បានប្រកាសបញ្ឈប់​ការផ្ដល់សេវាកម្ម​វាយ​តម្លៃ​បឋមពីក្រុមហ៊ុនវាយតម្លៃ ជូនអតិថិជនដែលជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ចាប់​ពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបញ្ឈប់ការផ្ដល់សេវាកម្មនេះ បានធ្វើឡើងបន្ទាប់ពី និយ័តករអាជីវកម្មអចលនវត្ថុ សង្កេត​ឃើញថា ក្រុមហ៊ុនវាយតម្លៃមួយចំនួនបានធ្វើការផ្តល់សេវាកម្មវាយតម្លៃបឋម (IOV) ជូនអតិ​ថិជន​របស់ខ្លួនដែលជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

ការផ្តល់សេវាកម្មវាយតម្លៃបឋមនេះ គឺជាការប៉ាន់ស្មានតម្លៃប្រហាក់ប្រហែលនៃអចលនវត្ថុ ដោយមិនបានចុះធ្វើការសិក្សាវាយតម្លៃអចលនវត្ថុជាក់ស្តែងដែលខុសពីនិយាមវិជ្ជាជីវៈ។ ម៉្យាងវិញទៀត ទិន្នន័យតម្លៃអចលនវត្ថុ មិនមានសុក្រឹតភាព មានភាពលំអៀងខ្ពស់ និងមិនត្រូវបានទទួលខុសត្រូវដោយអ្នកវាយតម្លៃឡើយ។

និយ័តករអាជីវកម្មអចលនវត្ថុអះអាងថា ការផ្តល់សេវាកម្ម វាយតម្លៃបឋមនេះ មិនអាចធានា​បាននូវសមត្ថភាពវិជ្ជាជីវៈ និងគុណភាពនៃការផ្តល់សេវាកម្មរបស់អ្នកវាយតម្លៃ ធ្វើឱ្យបាត់បង់​ជំនឿទុកចិត្តក្នុងទីផ្សារសេវាកម្មវាយតម្លៃ និងអាចបង្កឱ្យមានហានិភ័យក្នុងទីផ្សារ​អចលន​វត្ថុ​នៅព្រះរាជាណាចក្រកម្ពុជា។

លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century21 Mekong ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះថា ដើមឡើយកម្ពុជាអនុវត្តច្រើនជាងច្បាប់ដែលបានចែង និយ័តករអាជីវកម្មអចលនវត្ថុ ធ្វើការជាមួយសមាគមវាយតម្លៃអចលនវត្ថុ និងបញ្ចាំ បានចាប់ផ្ដើមពង្រឹងទៅលើសេវាកម្មផ្សេងៗទៀត ដោយចង់ឱ្យក្រុមហ៊ុនវាយតម្លៃមាន​របាយការណ៍មុនពេលចាប់ផ្ដើមសិក្សា។

លោក ច្រឹក សុខនីមបញ្ជាក់ថា៖ «ការវាយតម្លៃបឋម គ្រាន់តែសួរគ្នា ត្រូវ ឬខុស ពេលអនុវត្ត​យូរៗទៅគាត់ច្រើនតែប៉ះទង្គិចគ្នារឿងតម្លៃ តាំងពីដើមទី ការបញ្ឈប់​ការផ្ដល់សេវាកម្ម​វាយ​តម្លៃ​បឋមពីក្រុមហ៊ុនវាយតម្លៃ នឹងធ្វើឱ្យប៉ះពាល់ទៅលើការត្រួតពិនិត្យរបស់ធនាគារក្នុងរយៈពេលខ្លី ប៉ុន្តែរយៈពេលវែងវានឹងមានភាពសុក្រឹត្យច្រើនជាង»។

យោងតាម CBRE នៅត្រីមាសទី៣ ឆ្នាំ ២០២៤ បង្ហាញថា វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាមានកំណើនយឺត ដោយការវិនិយោគភាគច្រើនបានហូរចូលទៅក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍ និងកសិកម្ម។

ចំណែកទំហំវិនិយោគក្នុងឆ្នាំ២០២៤ ត្រូវបានគេព្យាករណ៍ថា នឹងមានកំណើនខ្ពស់បំផុតដល់ ៥,៥ពាន់​លាន​ដុល្លារអាម៉េរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

អភិបាលក្រុងខេមរភូមិន្ទ ជំរុញដល់ពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ខណៈអាកាសធាតុចុះត្រជាក់

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

នាវាដឹកប្រេង៧គ្រឿង​ចាកចេញ​ពីសិង្ហបុរី ក្រោយអាមេរិកដាក់ទណ្ឌកម្មនាវាដឹកប្រេង​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានជាតិ១ ម៉ោង មុន

គិតត្រឹមពេលនេះ ចំនួនអ្នកបង់ថ្លៃសំរាមមានប្រមាណ ៦០ ទៅ ៧០ ភាគរយ នាំឲ្យខាតបង់ការបង់ថ្លៃសំរាមទៅក្រុមហ៊ុនប្រមូលសំរាមទាំង ៣

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិក ព្រមានអំពីការវាយប្រហារថ្មីៗ ដែលយកលំនាំតាមអំពើភេរវកម្មនៅថ្ងៃឆ្លងឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម