Connect with us

សេដ្ឋកិច្ច

គ្រាប់ស្វាយចន្ទីកែច្នៃ ១៦ តោន ក្នុងចំណោមការបញ្ជាទិញ ២០០ តោន ចាប់ផ្ដើមនាំចេញ​ទៅទីផ្សារអឺរ៉ុប

បានផុស

នៅ

ក្រុមហ៊ុន Mirarth Agri Tech នៅសប្ដាហ៍នេះ បាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃចំនួន ១៦ តោន ក្នុងចំណោម​ការបញ្ជារទិញ ២០០ តោន ទៅ​កាន់ទីផ្សារអឺរ៉ុប ដែលជាការបញ្ជារ​ទិញក្នុង​ទំហំច្រើន​មិនធ្លាប់​មានទៅកាន់ទីផ្សារអឺរ៉ុប។ នេះបើតាមសមាគមស្វាយចន្ទីកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃមានចំនួនតិចតួចសម្រាប់​ទីផ្សារអឺរ៉ុប នៅអឺរ៉ុបស្ដង់ដាខ្ពស់ ដូច្នេះបើទំនិញកម្ពុជាអាចនាំចូល​ទៅទីផ្សារ​អឺរ៉ុបបាន មានន័យថា យើងមានស្ដង់ដា សុវត្ថិភាពចំណីអាហារស្ដង់ដាខ្ពស់ហើយ ទទួលស្គាល់​ដោយ​អន្តរជាតិ។

លោក អួន ស៊ីឡុត បញ្ជាក់ថា កម្ពុជាត្រូវពង្រឹងសមត្ថភាពសហគ្រាសក្នុងស្រុក និងផ្ដល់​ទុន​បង្វិលឱ្យបានគ្រប់គ្រាន់ និងបន្ថយថ្លៃដើមផលិតជូនពួកគាត់ ដើម្បីឱ្យទំនិញ​របស់យើង​អាច​ប្រកួតប្រជែង​​នៅលើទីផ្សារអន្តរជាតិ មក​ដល់​ពេលនេះ ទំនិញគ្រាប់ស្វាយចន្ទី​កែច្នៃហើយ គឺមានតម្លៃថ្លៃបើប្រៀបធៀបជាមួយបណ្ដាប្រទេសជិតខាង យើងពិបាកក្នុងការ​ប្រជែង​​នៅ​លើទីផ្សារអន្តរជាតិ។

យោងតាមសមាគមស្វាយចន្ទីកម្ពុជា គិតត្រឹមរយៈពេល ៩ ខែ (មករា-កញ្ញា) ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីចំនួន ៨៤ ម៉ឺនតោន កើន ២៦% ក្នុងនោះនាំចេញទៅវៀតណាម​បានជាង ៧៩ ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១ ពាន់ ១០ លានដុល្លារ កើន ៣៦% ខណៈ​តម្លៃកើន ៩% បើធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។ យោងតាមអគ្គនាយកដ្ឋានកសិកម្ម កម្ពុជាមានផ្ទៃដីប្រមូលផលស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម