Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនចិន ដាក់គោលដៅនាំចេញគ្រាប់ស្វាយចន្ទីឱ្យបានលើស ៥០% នៃផលិតកម្មចន្ទី​សរុបរបស់កម្ពុជា

បានផុស

នៅ

ក្រុមហ៊ុនរបស់ចិននៅខេត្តគ័ងស៊ីបានដាក់គោលដៅនាំចេញគ្រាប់ស្វាយចន្ទីពីកម្ពុជាឱ្យបានលើស ៥០% នៃផលិតកម្មចន្ទីសរុបរបស់កម្ពុជាសម្រាប់រយៈពេលជាក់លាក់មួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជានៅថ្ងៃទី ០១ ខែវិច្ឆិការ ឆ្នាំ ២០២៤ បានជួបប្រជុំពិភាក្សាជាមួយតំណាងខេត្តគង័ស៊ី ក្នុងកិច្ចសហប្រតិការស៊ីជម្រៅទាក់ទងនឹងស្វាយចន្ទីកម្ពុជា។

លោក ស៊ុយ កុកធាន បានឱ្យដឹងថា ក្រុមហ៊ុនរដ្ឋ និងឯកជនរបស់ខេត្តគង័ស៊ីដាក់គោល​ដៅចំនួនពីរទី១ នាំចេញឱ្យគ្រាប់ស្វាយចន្ទីកម្ពុជាឱ្យបានលើស 50% នៃផលិតកម្មចន្ទីសរុបសម្រាប់រយៈ​ពេលជាក់លាក់មួយ។ ទី២ រួមសហការបង្កើតជា E-Commerce Platform សំរាប់​នាំយក ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារធំៗលើពិភពលោក ជាពិសេស ទីផ្សារប្រទេសចិន។

សមាគមស្វាយចន្ទីកម្ពុជា កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ បានចុះអនុស្សារណៈ​យោគ​យល់ជាមួយរដ្ឋបាល​គយ​ចិន នៅខេត្តគ័ងស៊ី ទីក្រុង ណាននីង ប្រទេសចិន ដើម្បី​សម្រួល​ការ​នាំ​ចូលគ្រាប់ស្វាយចន្ទី​និងផលិតផល កសិកម្មមួយ​ចំនួនចូលក្នុងខេត្តគ័ងស៊ីដោយ​មិនចាំបាច់ឆ្លងកាត់ប្រទេសទី៣។ 

យោងតាមសមាគមស្វាយចន្ទីកម្ពុជា គិតត្រឹមរយៈពេល ៩ ខែ (មករា-កញ្ញា) ឆ្នាំ ២០២៤ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីចំនួន ៨៤ ម៉ឺនតោន កើន ២៦% ក្នុងនោះនាំចេញទៅវៀតណាម​បានជាង ៧៩ ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១ ពាន់ ១០ លានដុល្លារ កើន ៣៦% ខណៈ​តម្លៃកើន ៩% បើធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ គិតត្រឹមឆ្នាំ ២០២៤ កម្ពុជា​មានផ្ទៃ​ដីដាំដុះដំណាំស្វាយចន្ទីសរុបចំនួនជាង ៥៨ ម៉ឺនហិកតា ​(៥៨០ ១១៧) និងមានសក្ដានុពលផលិតកម្មប្រមាណជាង ៨១ ម៉ឺនតោន (៨១៦ ៤៥៩) ក្នុងមួយឆ្នាំ ហើយកម្ពុជាឈរក្នុងចំណោមប្រទេសចំនួន ៣ ដែលផលិតស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេង សារី និង មុត ចន្ថា
នយោបាយ២ នាទីutes មុន

មនុស្សស្និតនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

សេដ្ឋកិច្ច១៧ នាទីutes មុន

​ ព្រឹទ្ធសភាសាទរចំពោះសមិទ្ធផលរបស់ក្រសួងឧស្សាហកម្មក្នុងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ

អភិបាលរាជធានី
ព័ត៌មានជាតិ១៧ នាទីutes មុន

ទូតគុយបា ស្នើអភិបាលរាជធានី ​ជួយស្វែងរក សាលារៀន«សាលាគុយបា» ដើម្បីចុះទស្សនកិច្ចនិងដាំដើមឈើចំណងមិត្តភាព

ព័ត៌មានជាតិ២៥ នាទីutes មុន

កម្ពុជា-អារ៉ាប៊ីសាអូឌីតចាប់ដៃគ្នាពង្រីកការដោះដូរពាណិជ្ជកម្ម និងវិនិយោគ

ព័ត៌មានជាតិ២៥ នាទីutes មុន

នាយករដ្ឋមន្ត្រីឡាវ ចាត់ទុកកិច្ចសហប្រតិបត្តិការថាមពលជាមួយកម្ពុជា ជាអាទិភាព និងមានសារៈសំខាន់បំផុត

ភ្នំសំពៅ
សន្តិសុខសង្គម២ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៨ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២១ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម