ព័ត៌មានជាតិ
អតិថិជនជាង៤០ម៉ឺននាក់ស្មើនឹងជិត៤៣៤លានដុល្លារគិតត្រឹមខែកញ្ញា
គ្រឹះស្ថានធនាគារនិងហិរញវត្ថុបានរៀបចំឥណទានឡើងវិញដល់អតិថិជនជាង៤០ម៉ឺននាក់ស្មើនឹងជិត៤៣៤លានដុល្លារគិតត្រឹមខែកញ្ញា ដែលមានរយៈពេល១ខែតែប៉ុណ្ណោះបន្ទាប់ពីធនាគារជាតិនៃកម្ពុជាបានស្នើកាលពីចុងខែសីហា។

កាលពីថ្ងៃទី៣០ ខែសីហា ធនាគារជាតិនៃកម្ពុជាបានចេញសារាចរណែនាំដល់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អាចអនុវត្តការដំឡើងចំណាត់ថ្នាក់ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះនេះ លើកដំបូងពីមួយកម្រិតទៅមួយកម្រិត បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ចទូទាត់សង បន្តបន្ទាប់គ្នាក្នុងរយៈពេលយ៉ាងតិច ៣ ខែ ចំពោះឥណទានដែលមានការទូទាត់សងប្រាក់ដើម និងការប្រាក់ប្រចាំខែ។
បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនការិយាល័យឥណទាន (CBC) ក្នុងរយៈពេល១ខែនៃខែកញ្ញា បណ្តាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញដល់អតិថិជនខ្លួនចំនួន ៤២ ៦៣៤នាក់ មានទឹកប្រាក់ឥណទានចំនួន ៤៣៣,៨៨លានដុល្លារ។
លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មីថា បន្ទាប់ពីធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវចរាចរណ៍ណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុកាលពីចុងខែសីហាឱ្យរៀបចំឥណទានឡើងវិញ ធនាគារលោកបានធ្វើការរៀបចំនូវឥណទានឡើងវិញដល់អតិថិជនដែលបានដាក់ពាក្យស្នើ។

លោកបានថ្លែងថា៖«ការរៀបចំឥណទានឡើងវិញនេះគឺបានជួយសម្រួលបន្ទុកដល់អតិថិជនរបស់យើងដែលមានការធ្លាក់ចុះនូវប្រាក់ចំណូល ដូច្នេះពួកគាត់មានលទ្ធភាពបង់តិចជាងមុន និងមានរយៈពេលសងត្រឡប់វែងជាងមុន។ ការណ៍នេះក៏បានចូលរួមចំណែកដល់ការបង់យឺតយ៉ាវ និងក៏ធ្វើឱ្យវិស័យហិរញ្ញវត្ថុនៅកម្ពុជាយើងដំណើការល្អផងដែរ»។ លោកថា ភាគច្រើននៃឥណទានដែលត្រូវបានរៀបចំឡើងវិញគឺពីវិស័យលក់រាយ។
បើតាមការបញ្ជាក់ពីលោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានឱ្យដឹងថា ក្នុងខែកញ្ញា បន្ទាប់ពីប្រកាសណែនាំរបស់ធនាគារជាតិនៃកម្ពុជា ធនាគាររបស់ខ្លួនបានសម្រួលការការរៀបចំឥណទានឡើងវិញដល់អតិថិជន គិតជាទឹកប្រាក់សរុបជាង២០លានដុល្លារ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃទី០៨តុលា លោកស្រី បណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអះអាងថាការរៀបចំឥណទានឡើងវិញរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជូនប្រជាពលរដ្ឋដែលខ្វះលទ្ធភាពដើម្បីជួយសម្រួលដល់លំហូរសាច់ប្រាក់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក៏ដូចជាជួយដល់ផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចទាំងមូលផងដែរ។
លោកស្រីបានបន្តថាការធ្វើឥណទានឡើងវិញដើម្បីជួយសម្រួលឱ្យប្រជាពលរដ្ឋអាចមានលទ្ធភាពសងត្រឡប់មកធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងអាចសល់ប្រាក់ខ្លះសម្រាប់ដោះស្រាយជីវភាពប្រចាំដែលជួយដល់សកម្មភាពសេដ្ឋកិច្ចជាតិផងដែរតាមរយៈការទិញម្ហូបអាហារនិងកាហ្វេ គុយទាវនិងភេសជ្ជៈផ្សេងៗខណៈដែលពីមុនគាត់មានថវិកាត្រឹមតែបង់ធនាគារធ្វើឱ្យជីវភាពជួបការលំបាក។

លោកស្រីបានរំលឹកថាជុំវិញការរៀបចំឥណទានឡើងវិញនេះ នៅពេលផ្ទុះឡើងនូវជំងឺកូវីដ-១៩ ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួន ដោយសារនៅក្នុងពេលនេះសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចពិភពលោក ទទួលនូវផលប៉ះពាល់ ជាច្រើន ជាពិសេសខ្សែច្រវាក់ផលិតកម្មត្រូវបានរអាក់រអួល ឬបញ្ឈប់ ការដឹកជញ្ជូនទាំងក្នុងនិងក្រៅប្រទេសក៏ជួបបញ្ហា និងការប៉ះ ពាល់ទាំងវិស័យទេសចរ បានធ្វើឱ្យភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួនត្រូវបិតទ្វាជាដើម។
លោកស្រីបានបន្តទៀតថា៖«បញ្ហាប្រឈមទាំងអស់នេះ បានធ្វើឱ្យប្រជាជនមួយចំនួនបាត់បង់ការងារ និងប្រាក់ ចំណូលជាដើម, ចំពោះប្រជាជនដែលបានខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុ ពួកគាត់បានប្រឈម និងឧបសគ្គ នៃការសងត្រឡប់ទៅគ្រឹះ ស្ថានហិរញ្ញវត្ថុវិញ»៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់