ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងឡើងពេលបញ្ចប់ការជួញដូរ ប៉ុន្តែធ្លាក់ចុះក្នុងអត្រាប្រចាំសប្ដាហ៍
តម្លៃប្រេងឆៅសកលបានកើនឡើងតិចតួច នៅពេលបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ ជុំវិញសេចក្ដីរាយការណ៍ថា អ៊ីរ៉ង់ត្រៀមវាយប្រហារអ៊ីស្រាអែលជាថ្មី ខណៈអត្រាប្រចាំសប្ដាហ៍បានបន្តធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ២៩ សេន ឬ ០,៤ ភាគរយ ដោយបញ្ជប់ការជួញដូរនៅតម្លៃ ៧៣,១០ ដុល្លារ/បារ៉ែល។ ចំណែកឯតម្លៃប្រេងឆៅនាពេលអនាគតអាមេរិក ម៉ាក West Texas Intermediate (WTI) វិញ បានកើនឡើង ២៣ សេន ឬ ០,៣ ភាគរយ ដោយជួញដូរនៅ ៦៩,៤៩ ដុល្លារ/បារ៉ែល។
បើគិតក្នុងអត្រាតម្លៃប្រចាំសប្ដាហ៍ ប្រេងម៉ាក Brent បានធ្លាក់ចុះប្រហែល ៤ ភាគរយ ខណៈម៉ាក WTI បានធ្លាក់ចុះប្រហែល ៣ ភាគរយ។

ការឡើងថ្លៃតិចតួចនេះ កើតឡើងនៅពេលមានសេចក្ដីរាយការណ៍ថា អ៊ីរ៉ង់ត្រៀមវាយប្រហារសងសឹកអ៊ីស្រាអែលចេញពីប្រទេសអ៊ីរ៉ាក់ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈសត្រូវទាំង២វាយប្រហារគ្នាទៅវិញទៅមកក្នុងបរិបទជម្លោះមជ្ឈិមបូព៌ានៅហ្គាហ្សា។
យ៉ាងណាមិញ កំណើនតម្លៃប្រេងមានកម្រិតដោយសារតែរបាយការណ៍ពីទិន្នផលប្រេងនៅអាមេរិកកើនឡើង ដល់ប្រមាណ ១៣,៤ លានបារ៉ែល/ថ្ងៃ។
ទោះបីបែបនេះក្ដី អ្នកវិនិយោគនៅតែចាំមើលលទ្ធផលនៃការបោះឆ្នោតនៅអាមេរិក ដែលអាចនឹងបង្កភាពស្រពិចស្រពិលច្រើនសម្រាប់ទីផ្សារជួញដូរ៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា