Connect with us

ព័ត៌មានជាតិ

កម្ពុជាទទួលបានជំនួយឥតសំណងចំនួន១០លានដុល្លារពីADB ផ្តោតលើយេនឌ័រ

បានផុស

នៅ

​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅព្រឹកថ្ងៃទី៤នេះបានឱ្យដឹងថា ខ្លួនបានអនុម័តហិរញ្ញប្បទានឥតសំណងចំនួន ១0 លានដុល្លារ ដើម្បីគាំទ្រការឆ្លើយតបនឹងអំពើ​ហិង្សា​ដែល ទាក់ទងនឹងយេនឌ័រ (GBV) នៅកម្ពុជា ក្នុងគោលបំណងជួយកម្ពុជាសម្រេចគោលដៅ​ជា ប្រទេស​គ្មាន អំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ នៅឆ្នាំ២០៣០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាម ADB​ សម្រាប់គម្រោងពង្រឹងប្រព័ន្ធសម្រាប់ប្រទេសដើម្បីការបង្ការ និងឆ្លើយតបនឹងអំពើ​ហិង្សា​ដែលទាក់ទង​​នឹង យេនឌ័រ ជាគំនិតផ្តួចផ្តើមដោយឡែកដំបូងរបស់មូលនិធិ​អភិវឌ្ឍន៍​អាស៊ី (ADF) ដែលផ្តោតជាពិសេសលើ សមភាព​យេនឌ័រ​ក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយបង្កើតទំនាក់ទំនងច្បាស់លាស់រវាងប្រព័ន្ធអភិបាលកិច្ច ការ គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ព្រមទាំងគុណភាពនិងលទ្ធភាពទទួលបានសេវាកម្ម ឆ្លើយតបនឹង GBV ។

គម្រោង១0 លានដុល្លារនេះ ត្រូវបានផ្តល់ហិរញ្ញប្បទានជាជំនួយឥតសំណងពីមូលនិធិ​អភិវឌ្ឍន៍​អាស៊ី ដែលគាំទ្រដល់ប្រទេសសមាជិកកំពុងអភិវឌ្ឍ របស់ ADB ដែលត្រូវការជំនួយគាំ​ទ្រនេះ​បំផុត ។

«គម្រោងនេះនឹង ពង្រឹងក្របខណ្ឌច្បាប់និងស្ថាប័នតាមរយៈការធ្វើបច្ចុប្បន្នភាពច្បាប់របស់​កម្ពុជា​ស្តីពីអំពើ​ហិង្សាក្នុងគ្រួសារ ធ្វើអោយប្រសើរឡើងនូវការផ្តល់សេវានៅថ្នាក់មូលដ្ឋានដោយពង្រឹងគុណ​ភាព និងលទ្ធភាពទទួលបានសេវាឆ្លើយតបនិងចាត់ចែងជម្រកសុវត្ថិភាពសម្រាប់ជនរងគ្រោះ ជាពិសេស​នៅ តំបន់​ជនបទ និង ជំរុញការប្រើប្រាស់ដំណោះស្រាយឌីជីថលនៅក្នុងកម្មវិធីមានមូលដ្ឋាននៅសាលារៀន និង​នៅ​​សហគមន៍​សម្រាប់មនុស្សវ័យជំទង់ ដើម្បីពង្រឹងសេវាការពារ»។​នេះបើយោងតាម​ ADB។

បើយោងតាម ADB ចំនួនករណី GBV នៅតែបន្តមានច្រើន ទោះបីជាប្រទេសកម្ពុជាបានបោះជំហានយ៉ាងសំខាន់ក្នុង​ការ​ប្រយុទ្ធប្រឆាំងនឹង GBV ដែលក្នុងនោះរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលបានធ្វើការសាកល្បង​វិធីសាស្រ្ត​បង្ការប្រកបដោយជោគជ័យក៏ដោយ។

ចាប់តាំងពីឆ្នាំ ២០១៤ កម្រិតអត្រាករណីអំពើហឹង្សាបង្ក​ដោយដៃគូស្និទ្ធស្នាលបានថយចុះ ៨ ពិន្ទុភាគរយ ​មក ២១% សម្រាប់ចំនួនស្ត្រី (អាយុ ១៥ ដល់ ៤៩ ឆ្នាំ) ដែលទទួលរងអំពើហិង្សាយ៉ាងហោចណាស់ម្តងក្នុងជីវិតពួកគាត់ នេះបើយោងតាមអង្គការ​សុខភាព​ពិភព​លោក។ ទោះបីកម្រិតនេះប្រសើរជាងកម្រិតមធ្យមភាគពិភពលោក និងអាស៊ីអាគ្នេយ៍ដែលមាន ៣0% កម្ពុជា​ នៅតែប្រឈមមុខនឹងឧបសគ្គ ដោយសារការឆ្លើយតបមិនទាន់រលូន​ បណ្តាលមកពី ភ្នាក់ងារ​សាធារណៈច្រើន និងសេវាថែទាំដែលផ្តោតលើជនរងគ្រោះ​ នៅមានកម្រិត។

ជាមួយគ្នានេះដែរ សម្រាប់គម្រោងនេះនឹងលើកកម្ពស់ដំណោះស្រាយ​ឌីជីថល​​​សម្រាប់​ការទទួលបានព័ត៌មាន ការអប់រំ និងធនធានទំនាក់ទំនង ២៤/៧ (២៤ម៉ោងក្នុង១ថ្ងៃនិង​៧ថ្ងៃក្នុង​១សប្តាហ៍) អំពី GBV ដែលជាកិច្ចខិតខំប្រឹងប្រែងដើម្បីភ្ជាប់កិច្ចការពារ និងការឆ្លើយតបជា​បន្ត​សំដៅ​​ទទួល​​បានផលជះវិជ្ជមានជាអតិបរមា។

លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មាន​ប្រសាសន៍ថា គម្រោងដ៏សំខាន់នេះ នឹងពង្រឹងយន្តការឆ្លើយតបជាប្រព័ន្ធ ពង្រីកលទ្ធភាពទទួលបានជម្រកសុវត្ថិភាព និងធានាថាជនរងគ្រោះទទួលបានការថែទាំដែលពួកគាត់ត្រូវការ។​

លោកស្រីថា៖«គម្រោងក៏នឹងលើកកម្ពស់កម្មវិធី​ការ​ពារ​​​មានមូលដ្ឋាននៅសហគមន៍ដែលផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន ដើម្បីដើរតួនាទី​សំខាន់​ក្នុងការបង្កើនការយល់ដឹង និងបញ្ឈប់អំពើហិង្សា មុនពេលវាកើតឡើង។ ADB បន្តប្តេជ្ញា​គាំទ្រកម្ពុជាក្នុង​ការ​កសាងសង្គមដែលមានសុវត្ថិភាព និងបរិយាបន្នកាន់តែច្រើនសម្រាប់ទាំងអស់គ្នា»។​

ដោយផ្អែកលើមេរៀនពីគម្រោង GBV មុនៗនៅអាស៊ី គំនិតផ្តួចផ្តើមនេះលើកកម្ពស់ វិធីសាស្រ្ត ដែលមានការចូលរួមសកម្មពីគ្រប់ភ្នាក់ងាររដ្ឋាភិបាល​ដោយរួមបញ្ចូលសមភាពយេនឌ័រ និងការយកចិត្ត​ទុក​ដាក់លើ GBV ពីក្រសួងសំខាន់ៗ​ រួមមានក្រសួងកិច្ចការស្ត្រី ក្រសួងមហាផ្ទៃ និង ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ដើម្បីធានាបាននូវការឆ្លើយតបប្រកបដោយកិច្ចសហការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម