Connect with us

ព័ត៌មានអន្ដរជាតិ

ការ​វិនិយោគបរទេស​នៅ​ថៃ​ កើន​ឡើង​ខ្លាំង​នៅ​រយៈពេល​ ៩ ខែ​ ដើមឆ្នាំ​

បានផុស

នៅ

អ្នកនាំពាក្យរដ្ឋាភិបាលថៃ​ បាន​ឱ្យដឹង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ​ការវិនិយោគបរទេស​ក្នុងប្រទេសថៃបានកើនឡើង ៦០ ភាគរយ រហូតដល់​ ១៣៤ ប៊ីលាន​បាត​ បើ​គិត​ជា​តម្លៃ​ នៅ​ចន្លោះ​ពី​ខែ​មករា ដល់​ខែ​កញ្ញា​ ឆ្នាំ​ ២០២៤ ដោយ​ជប៉ុនបាន​បន្ត​ឈរ​លើ​កំពូល​តារាង​នៃ​​ប្រភព​វិនិយោគ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្ត៍។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី លោក Jirayu Houngsub បាននិយាយថា អាជីវកម្មសរុបចំនួន ៦៣៦ បាន​ទទួលបាន​​ការ​​អនុញ្ញាតក្រោមច្បាប់ពាណិជ្ជកម្មបរទេសឆ្នាំ ១៩៩៩ ដោយ​កើន​ឡើង​ ២៩ ភាគរយ​ បើ​ធៀប​នឹង​​រយៈពេល​៩ខែ​ដើម​ឆ្នាំ​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

ការ​វិនិយោគ​ទាំង​នោះ​ បាន​បង្កើត​ការងារ​ដល់​ប្រជាជន​ថៃ​ប្រមាណ​ ២ ៥០៥ នាក់​។

ចំពោះ​ការចំណាយវិនិយោគ​ ​ជប៉ុនបានបន្តជា​ប្រទេស​នាំមុខគេ​លើ​​ប្រភព​វិនិយោគ​ ៧៤ ប៊ីលាន​បាត បន្ទាប់​មក​សិង្ហបុរី​ (១២,២ ប៊ីលាន​បាត) ចិន (១១,៩ ប៊ីលាន​បាត) សិង្ហបុរី​ (៤,១៤ ប៊ីលាន​បាត​) និង​ហុងកុង​ (៤,១១ ប៊ីលាន​បាត​)។ ​

លោក Jirayu ​និយាយ​ថា​៖ «​​អាជីវកម្ម​វេទិកា និង​​សុសវែរ គឺជា​កត្តា​សំខាន់​ដែល​ជួយ​ទាក់ទាញ​វិនិយោគិន​បរទេស និង​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​ថៃ​ដ៏​រឹងមាំ»​ ដោយ​មាន​សិង្ហបុរី តៃវ៉ាន់ និង​ម៉ាឡេស៊ី នាំ​មុខ​គេ​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម