Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនបច្ចេកវិទ្យា​អាមេរិក​ ព្រួយបារម្ភ​ពីព្រាង​ច្បាប់វៀតណាម ស្ដីពីការ​រឹតត្បឹត​លំហូរទិន្នន័យ

បានផុស

នៅ

ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកផ្សេង​ៗ​បានព្រមានរដ្ឋាភិបាលវៀតណាមថា សេចក្តីព្រាងច្បាប់​ដែល​រឹត​បន្តឹង​ការ​ការពារទិន្នន័យ និងកំណត់ការផ្ទេរទិន្នន័យទៅក្រៅប្រទេស នឹងរឹតត្បឹត​វេទិកា​បណ្ដាញ​សង្គម និងប្រតិបត្តិករមជ្ឈមណ្ឌលទិន្នន័យ​ មិន​ឱ្យ​រីកលូតលាស់អាជីវកម្មរបស់ពួក​គេ​នៅក្នុងប្រទេស។ នេះ​បើ​តាមការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jason Oxman ប្រធានក្រុមប្រឹក្សាឧស្សាហកម្មព័ត៌មានវិទ្យាអាមេរិក (ITI) ដែលជាសមាគមពាណិជ្ជកម្មតំណាង​ក្រុមហ៊ុនធំៗដូចជា​ Meta, Google, ក្រុមហ៊ុនប្រតិបត្តិការមជ្ឈមណ្ឌលទិន្នន័យ Equinix ​ ​បាន​ថ្លែង​ថា សេចក្តីព្រាងច្បាប់វៀតណាម​ ​នឹង​បង្កើត​ការ​លំបាក​សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា វេទិកា​បណ្ដាញ​សង្គម និងប្រតិបត្តិករមជ្ឈមណ្ឌលទិន្នន័យ ​​ក្នុង​ការ​ឈោង​ទៅដល់​អតិថិជន។​

​មន្រ្តី​វៀតណាម​បាន​ឱ្យដឹងថា​ សេចក្តីព្រាងច្បាប់​ ដែល​សភាវៀតណាម​កំពុងពិភាក្សា​គ្នា​ ក៏ត្រូវបានរៀបចំឡើងផងដែរ ដើម្បីសម្រួលដល់ការទទួលបានព័ត៌មានរបស់អាជ្ញាធរ និង​មាន​ការ​ជំរុញពី​ក្រសួងសន្តិសុខសាធារណៈ។ ការ​ព្រាង​ច្បាប់​នេះ​ឡើង ធ្វើ​ឡើង​ចំពេល​ដែល​​វៀតណាម​មាន​បំណង​ជំរុញ​ឧស្សាហ៍កម្មមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួនក្រោម​ការវិនិយោគបរទេស​នារយៈពេល​ប៉ុន្មានឆ្នាំខាងមុខ ខណៈ​ប្រទេស​ដែល​មាន​ប្រជាជន​ ១០០ លាន​នាក់​មួយ​នេះ​ គឺ​ជា​ទីផ្សារដ៏ធំបំផុតមួយរបស់ពិភពលោក​សម្រាប់​វេទិកា​បណ្ដាញ​សង្គម​ដូចជា​ Facebook ជាដើម​។​

ប្រសិន​បើ​ដំណើរការ​ប្រកប​ទៅដោយ​រលូន​ ​​សភាវៀតណាមអាច​នឹង​អនុម័ត​សេចក្ដីព្រាង​ច្បាប់​ដដែល​​នៅថ្ងៃ​ទី​ ៣០ ខែ​វិច្ឆិកា នេះ​។ នា​ពេល​បច្ចុប្បន្ន​ បទប្បញ្ញត្តិវៀតណាមដែលមានស្រាប់ បាន​កំណត់ការផ្ទេរទិន្នន័យឆ្លង​ដែនរួចទៅ​ហើយ​សម្រាប់​កាលៈទេសៈមួយចំនួន ប៉ុន្តែ​កម្រ​នឹង​អនុវត្តណាស់។

ក្នុងចំណោមបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់នេះ ​​គឺ​ការតម្រូវ​ឱ្យ​មាន​ការ​អនុញ្ញាតជាមុនសម្រាប់ការផ្ទេរទៅក្រៅប្រទេសនៃ «ទិន្នន័យស្នូល» និង «​ទិន្នន័យសំខាន់ៗ» ដែលបច្ចុប្បន្នត្រូវបានកំណត់មិនច្បាស់លាស់។ លោក​ Oxman បានប្រាប់រ៉យទ័រថា៖ «វានឹងរារាំងប្រតិបត្តិការអាជីវកម្មបរទេស»​។

ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនផ្សេងទៀតពេញចិត្តលំហូរទិន្នន័យឆ្លង​ដែន ដើម្បីកាត់បន្ថយការចំណាយ និងកែលម្អសេវាកម្ម ប៉ុន្តែយុត្តាធិការជាច្រើន រួមទាំងសហភាពអឺរ៉ុប និងប្រទេសចិន បាន​កំណត់​ការផ្ទេរទាំងនោះ ​ដើម្បី​គ្រប់​គ្រង​ «ឯកជន​ភាព​ និង​ព័ត៌មាន​រសើប​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ក្រសួងការងារ
ព័ត៌មានជាតិ១០ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

សេដ្ឋកិច្ច១៤ នាទីutes មុន

ស្ពានខ្ពស់ជាងគេតម្លៃ $២៥ លាន ចាក់បេតុងតភ្ជាប់នៅថ្ងៃនេះ អ្នកដំណើរអាចឈប់ថតរូបនៅចំកណ្ដាលស្ពាន

ជីវិតកម្សាន្ដ១៥ នាទីutes មុន

​​ផ្ទុះរឿង​អាស្រូវ​ផ្លូវច្បាប់ផ្ទួនៗ បវរកញ្ញាវៀតណាម Thuy Tien ប្រឈមដកហូត​​មកុដ​ដ៏​អាម៉ាស់

ជា ដេវីណា
ជីវិតកម្សាន្ដ១៦ នាទីutes មុន

អតីតលំដាប់រងទី១ MQC 2023 ជា ដេវីណា ប្រកាសវិលមកដណ្ដើមមកុដ MUC 2025

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

វៀតណាមគ្រោងទិញទំនិញអាមេរិកបន្ថែម និងសុំពន្យារពេលពន្ធ ៤៥ ថ្ងៃ ​

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម