Connect with us

សេដ្ឋកិច្ច

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ជាគោលដៅទេសចរសម្រាប់ឆ្នាំ ២០២៥

បានផុស

នៅ

យោងតាមការព្យាករណ៍របស់ Skyscanner Travel Trend 2025 កម្ពុជាមានកំណើន​ទេសចរ​ខ្ពស់​បំផុតនៅឆ្នាំ ២០២៥ ក្នុងចំណោមគោលដៅទេសចរណ៍ចំនួន ១០ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមគោលដៅទេសចរទាំង ១០ កន្លែង កម្ពុជាមានកំណើន ៥២០% ប្រទេសថៃ មាន​កំ​ណើន ១៤១% ហ្វីលីពីន ១២៥% កូរ៉េខាងត្បូង ១២៣% ប្រទេសហ្វាំងឡង់ ១១៨% ប្រទេស​ប៉េរូ ១១៣% ប្រទេសន័រវែស ១០៧% ប្រទេសកាហ្សាកស្ថាន ៧៧% ទីក្រុង Labuan Bajo នៃ​ប្រទេស ឥណ្ឌូនេស៊ី ៦៦% និងទីក្រុងហ្សាកាតា ៥៥%។

លោក ខៀវ ធី ប្រធាន​សមាគមន៍​មគ្គុទ្ទេសក៏ទេសចរ​អង្គរច្រានចោលតួលេខព្យាករណ៍ខាងលើ ដោយលើកឡើងថា ចំនួនភ្ញៀវទេសចរនៅក្នុងឆ្នាំ ២០២៥ មិនរំពឹងទទួលបានច្រើននោះទេ។

លោក ខៀវ ធី មានប្រសាសន៍ថា៖ «ឆ្នាំ ២០២៥ យើងអត់ទាន់មានភ្ញៀវទេ ហើយ High Season យើងឆ្នាំនេះ ចាប់ពីខែ ១០ ដល់ខែ ៤ ឆ្នាំក្រោយ យើងមានតែខែ ១១ នេះទេ សម្រាប់​មគ្គុទេស​ក៏ទេសចរ អញ្ចឹងការព្យាករណ៍ថា ភ្ញៀវទេសចរឡើងខ្ពស់ជាងថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន គឺអត់មានទេ គាត់​ព្យា​ករណ៍​លើកជើងយើងទេ ការកក់សណ្ឋាគារ ផ្ទះសំណាក់ និងសេវាកម្មមគ្គុទេសក៏ទេសចរណ៍​មាន​តែខែ១១»។

យោងតាមក្រសួងទេសចរណ៍ នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ (មករា-កញ្ញា) កម្ពុជា ទទួលបានភ្ញៀវអន្តរ​ជាតិសរុប​ចំនួន​ជាង​ ៤,៨០ លាននាក់ កើនឡើង ២២,២ ភាគរយ បើធៀបនឹង​រយៈ​ពេល​ដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ៣,៩២ លាននាក់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម