សេដ្ឋកិច្ច
សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី. ២០២៤ ដើម្បីជំរុញការអភិវឌ្ឍអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅកម្ពុជា
ភ្នំពេញ៖ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុន ស៊ី.ភី ខេមបូឌាបានធ្វើសិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី ២០២៤ (CP Marketing Summit 2024)។កម្មវិធីនេះ ត្រូវបានប្រារព្ធឡើងនៅសណ្ឋាគារ SUN & MOON, Riverside Hotel ដោយមានការចូលរួមចំនួន១៥០នាក់ដែលកម្មវិធីនោះផងដែរធ្វើឡើងក្នុងគោលបំណងបង្កើនការផ្លាស់ប្តូរចំណេះដឹង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិ-ឧស្សាហកម្ម និងចំណីអាហាររបស់កម្ពុជា។សិក្ខាសាលានេះបានផ្តល់នូវវេទិកាពិសេសមួយសម្រាប់តំណាងរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំអាជីវកម្ម និងអ្នកជំនាញដើម្បីចែករំលែកការយល់ដឹង និងការអនុវត្តល្អបំផុតដែលអាចជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅក្នុងតំបន់។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/IMG_4009-1024x683.jpg)
សម្រាប់សិក្ខាសាលានេះ ទទួលបានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនមកពីស្ថាប័នរដ្ឋាភិបាលនានា រួមតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ,សមាគមន៏ធុរកិច្ចថៃនៅកម្ពុជា និងបណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជាក្រុមហ៊ុនMakro, CPAll Truemoney ,Apsara Rice, PCG, CPPC ,CPT ,KPC ក្នុងការបង្កើននិងពង្រឹងបណ្តាញឧស្សាហកម្ម និងការចែករំលែកចំណេះដឹង។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/IMG_4015-1024x683.jpg)
នៅក្នុងសុន្ទរកថាបើកកម្មវិធីរបស់ លោកស្រី អេកអន ខុណាចារើនភារធារីស្ថានឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាបានសម្តែងការប្តេជ្ញាចិត្តរបស់ស្ថានទូតក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែជិតស្និទ្ធ និងការរីកចម្រើនទៅវិញទៅមករវាងប្រទេសថៃ និងកម្ពុជា។ ស្ថានទូតថៃមានកិត្តិយសដែលជាផ្នែកមួយនៃសិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី ២០២៤ (CP Marketing Summit 2024)។
លោកស្រី អេកអនបានមានប្រសាសន៍ថា៖ “សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី ២០២៤ (CP Marketing Summit 2024)គឺជាឱកាសពិសេសសម្រាប់វិស័យសាធារណៈនិងឯកជនក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ ដែលមិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍន៍របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងថៃផងដែរ។ការអភិវឌ្ឍន៍កសិ-ឧស្សាហកម្មនិងអាហារ រវាងវិស័យឯកជននៃប្រទេសថៃ និងកម្ពុជាគឺដើម្បីកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរកាន់តែប្រសើរឡើង។
លោក Wittaya kreangkriwit អគ្គនាយកនៃក្រុមហ៊ុនស៊ី.ភី.ខេមបូឌាចំកាត់ បានមានប្រសាសន៍ថា៖ក្នុងនាមក្រុមហ៊ុនស៊ី.ភី.ខ្ញុំពិតជាមានកត្តិយសនិងរីករាយជាខ្លាំងដែលបានមានឱកាស ក្នុងការទទួលស្វាគមន៍ពីសំណាក់តំណាងក្រសួងនិង បណ្តាក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងការចូលរួមកម្មវិធី CP Marketing Summit 2024 ក្នុងថ្ងៃនេះ។“ ក្រុមហ៊ុនស៊ី.ភី.ខេមបូឌាចំកាត់បានវិនិយោគនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង 28 ឆ្នាំមកហើយ។
យើងទទួលស្គាល់ថា វិស័យកសិ-ឧស្សាហកម្ម និងចំណីអាហារ គឺជាវិស័យមួយដ៏សំខាន់ ដែលជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ តួនាទីរបស់ក្រុមហ៊ុនគឺដើម្បីជំរុញ និងកែលម្អដំណើរការផលិតកម្មបសុសត្វ និងអាហារឱ្យសមស្របតាមស្តង់ដារអន្តរជាតិ ដោយធានាបានថាយើងអាចបំពេញតម្រូវការអ្នកប្រើប្រាស់។
លោក Wittaya បានបន្ថែមទៀតថាក្រុមហ៊ុនប្តេជ្ញាផ្តល់សិទ្ធិដល់កសិករកម្ពុជា លើកកម្ពស់ជីវភាពរស់នៅប្រកបដោយស្ថេរភាព និងនិរន្តរភាពតាមរយៈការតម្រឹមកំណើនរបស់យើងជាមួយនឹងសុខុមាលភាពរបស់សហគមន៍មូលដ្ឋាន យើងសង្ឃឹមថាក្រុមហ៊ុននឹងជាផ្នែកមួយក្នុងការរួមចំណែកដល់អនាគតដ៏រុងរឿងសម្រាប់ប្រទេសកម្ពុជា។
លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យការអភិវឌ្ឍយុទ្ធសាស្ត្រអាជីវកម្ម និងទីផ្សារបានឆ្លុះបញ្ជាំងអំពីសារៈសំខាន់នៃការវិវត្តនិងទិដ្ឋភាពអាជីវកម្ម។ នៅក្នុងវិស័យធុរកិច្ចដែលមានភាពជឿនលឿននេះ ថ្នាក់ដឹកនាំ និងនាយកប្រតិបត្តិការ ត្រូវតែបន្តកែលម្អយុទ្ធសាស្រ្តអាជីវកម្ម ដើម្បីត្រៀមក្នុងការប្រកួតប្រជែង។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/Dr-Poohrich-Sinwat-768x1024.jpg)
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា៖«គន្លឹះជោគជ័យសំខាន់ៗនៃការធ្វើអាជីវកម្ម គឺព័ត៌មាន បុគ្កលដែលមានព័ត៌មានដែលត្រឹមត្រូវនិង ច្បាស់លាស់ នឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើន។ “សិក្ខាសាលាស្តីពីយុទ្ធសាស្ត្រទីផ្សាររបស់ស៊ី.ភី ២០២៤ (CP Marketing Summit 2024) ត្រូវបានរៀបចំឡើងដើម្បីចែករំលែងចំណេះដឹងនិងផ្លាស់ប្តូរបទពិសោធន៏អំពីយុទ្ធសាស្រ្តអាជីវកម្ម ប្រកបដោយការយល់ដឹង។
CP Marketing Summit 2024 ជាកម្មវិធីមួយដ៏មានអត្ថន័យ ព្រមទាំងអនុញ្ញាតឱ្យអ្នកចូលរួមបង្កើនទំនាក់ទំនងល្អក្នុងការស្វែងរកកិច្ចសហការដ៏មានសក្តានុពល កិច្ចពិភាក្សាអំពីបញ្ហាសំខាន់ៗ និងនិន្នាការថ្មីៗ។ សិក្ខាសាលានេះបានឆ្លុះបញ្ជំាងពីសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងវិស័យឯកជន និងវិស័យសាធារណៈក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការពង្រឹងជំហររបស់ខ្លួននៅក្នុងទីផ្សារកសិ-ឧស្សាហកម្ម ពិភពលោក។
ក្រុមហ៊ុន ស៊ី.ភី ខេមបូឌាចំកាត់ ប្តេជ្ញាចិត្តរួមគ្នាបង្កើនកំណើន និងនិរន្តរភាព រួមជាមួយនឹងដៃគូ និង ពង្រឹងវិស័យកសិ-ឧស្សាហកម្ម នៅកម្ពុជា។ ក្រុមហ៊ុននៅតែខិតខំប្រឹងប្រែងក្នុងការចែករំលែងចំណេះដឹង បទពិសោធន៏ ព្រមទាំងផ្តល់សិទ្ធិដល់សហគមន៍មូលដ្ឋាន និងគាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា តាមរយៈវិធីសាស្រ្តសកម្មភាព និងកិច្ចសហការ។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/IMG_4011-1024x683.jpg)
ជាចុងក្រោយនៃកម្មវិធីសិក្ខាសាលានេះ គណៈគ្រប់គ្រងក្រុមហ៊ុន ស៊ី.ភី បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់វាគ្មិន កត្តិយស លើសពីនេះទៅទៀតកម្មវិធីCP Marketing Summit 2024ពិតជាកម្មវិធីមួយដែលទទួលបានការអបអរសាទរពីសំណាក់អ្នកចូលរួមថាពិតជាមានសារះប្រយោជន៏នាពេលអនាគតសំរាប់គ្រប់អាជីវកម្ម៕
![](https://www.kampucheathmey.com/wp-content/uploads/2024/11/CP-Brand-Cambodia-1017x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/11/Facebook-CP-Cambodia-1024x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/11/Website-CP-Cambodia-1024x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/11/Youtube-CP-Cambodia-1024x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?