សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង $៣ ពាន់លាន ពីការនាំចេញកសិផល ៨,៥ លានតោន
នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ កម្ពុជានាំចេញកសិផលទៅក្រៅប្រទេសចំនួនប្រមាណ ៨,៥ លានតោន មានការកើនឡើង ៥៣% បើធៀបរយៈពេលដូចគ្នា នៅឆ្នាំ ២០២៣។
កសិផលចម្បងៗដែលត្រូវបាននាំចេញរួមមានស្រូវ អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ចេក ស្វាយ ផ្លែមៀន ម្រេច និងកសិផលផ្សេងៗទៀត។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ កំណើននៃការនាំចេញកសិផលបានកើនឡើងដល់ ៨,៥ លានតោន កើន ៥៣% ធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៣ គិតជាទឹកប្រាក់ប្រមាណ ៣ ពាន់លានដុល្លារ។
លោក ឃឹម ហ្វីណង់ បានថ្លែងថា កំណើននៃការនាំចេញនេះ ជាលទ្ធផលដែលកើតចេញពីការបើកទីផ្សារថ្មី ការបង្កើនសមត្ថភាពប្រកួតប្រជែង ដែលអនុញ្ញាតឱ្យកសិផលកម្ពុជាដល់ចំណាត់ថ្នាក់អាចនាំចេញបាន ហើយកសិផលកម្ពុជាភាគច្រើននាំចេញជាផ្លូវការ ដែលជាសញ្ញាល្អ។

លោក ឃឹម ហ្វីណង់ បញ្ជាក់ថា៖ «ចន្ទីជាសិផលមួយទាក់ទាញ ថ្មីៗនេះ យើងបានក្លាយជាអ្នកផលិតចន្ទីធំជាងគេមួយក្នុងពិភពលោក ហើយយើងមានឱកាសក្លាយជាប្រទេសអធិរាជស្វាយចន្ទីពិតប្រាកដក្នុងអាណត្តិនេះ»។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ ២០២៣ កម្ពុជានាំចេញកសិផលជាង ៨,៤ លានតោន ទៅទីផ្សារអន្តរជាតិ គិតជាទឹកប្រាក់ជាង ៤ ពាន់លានដុល្លារអាមេរិកធ្លាក់ចុះ ២% បើធៀបឆ្នាំ ២០២២។
ទីផ្សារសំខាន់ៗ ដែលកម្ពុជាបាននាំចេញទំនិញទៅរួមមាន៖ ប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម ជប៉ុន ថៃរួមនឹងទីផ្សារសំខាន់ៗមួយចំនួនទៀត៕


-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៦ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៨ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង