Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនវាយនភណ្ឌតៃវ៉ាន់ជាង ១០ គ្រោង​ដូរ​ទីតាំង​ផលិតកម្ម​ទៅ​ឥណ្ឌូណេស៊ី​​

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Airlangga Hartarto បានឱ្យដឹង​កាលពី​សប្ដាហ៍​មុន​ថា​ ក្រុមហ៊ុនវាយនភណ្ឌ​ពី​កោះ​តៃវ៉ាន់ចំនួន ១៥ គ្រោងនឹងផ្លាស់ប្តូរ​រោង​ចក្រ​ផលិតកម្ម​របស់​ខ្លួន​មកប្រទេស​​ឥណ្ឌូណេស៊ី​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Jakarta Globe។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ Airlangga បាននិយាយ​អំឡុង​សន្និសីទ​កាសែត​មួយ​នៅ​ការិយាល័យ​របស់​លោក​ថា​៖ «សមាគមវាយនភណ្ឌតៃវ៉ាន់បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការវិនិយោគនៅក្នុងប្រទេសឥណ្ឌូណេស៊ី ខណៈ​សមាជិកមួយចំនួនបានវិនិយោគនៅក្រុង​ Purwakarta រួចហើយ»។

លោក​មិន​បាន​បាន​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ទាំង​ ១៥ របស់​តៃវ៉ាន់នោះ​ទេ ខណៈ​សង្កត់ធ្ងន់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីត្រូវតែអនុវត្តវិធានការមួយចំនួន ដើម្បីធានាថា​ ​ការផ្លាស់ប្តូរទីតាំង​ផលិតកម្ម​នោះនឹង​ជំរុញសេដ្ឋកិច្ចជាតិយ៉ាងខ្លាំង។

​លោក​ Airlangga បានគូសបញ្ជាក់ពីតម្រូវការសំខាន់ៗចំនួន៤ដែលរដ្ឋាភិបាលត្រូវតែបំពេញ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសដែលស្វែងរកការផ្លាស់ប្តូរទីតាំងវិនិយោគរបស់​ខ្លួន​។ តម្រូវការ​ទី១​ គឺ​​ការបន្ធូរបន្ថយដំណើរការទិញដី និង​​រៀប​ចំដី​សម្រាប់​រោង​ចក្រ ហើយ​តំបន់​ឧស្សាហកម្ម​គួរតែជាជម្រើស ព្រោះ​ងាយ​ស្រួល​សម្រាប់​ដំណើរការវាយតម្លៃផលប៉ះពាល់បរិស្ថាន​។

ទី២ គឺ​តម្រូវការ​នៃ​ការ​មាន​ថាមពលបៃតង​សម្រាប់​ឧស្សាហកម្ម ព្រោះថាមពលបៃតងគឺជាបញ្ហាសំខាន់សម្រាប់អាជីវកម្ម ខណៈ​ទី៣ គឺតម្រូវការ​ឱ្យ​រដ្ឋាភិបាលឥណ្ឌូណេស៊ី​ផ្គត់ផ្គង់ថាមពល​ជាមួយ​នឹង​តម្លៃ​ប្រកួតប្រជែង ព្រោះ​នា​ពេល​កន្លង​មក​ វិនិយោគិនតែងតែជួបការលំបាកជាមួយនឹងតម្លៃ​ថាមពល​ខ្ពស់ក្នុងប្រទេសឥណ្ឌូណេស៊ី។

ចុងក្រោយ​បំផុត​ ​​វិនិយោគិនតែង​ស្វែងរក​ការ​ចូល​ទៅ​ទីផ្សារ​ធំ​ដើម្បី​បង្កើតប្រាក់ចំណេញ​ច្រើន។ លោក​ Airlangga បាន​លើក​ឡើងថា​ បច្ចុប្បន្ន ប្រាក់ចំណូលខ្ពស់បំផុតរបស់ពួកវិនិយោគិន​ បានមកពីការវិនិយោគនៅចិន​ និងវៀតណាម​ ដែល​វៀតណាមទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ជាមួយ​សហភាពអឺរ៉ុប (EU CEPA) និងកិច្ចព្រមព្រៀង​គ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ ដូចនេះ តម្រូវ​ការ​ទី​៤ គឺ​ឱ្យរដ្ឋាភិបាល​ធ្វើ​ការ​លើ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទាំងនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម