Connect with us

ព័ត៌មានអន្ដរជាតិ

ផែនការពន្ធ​របស់​ ត្រាំ​ អាចបន្ថែម​ការ​ចំណាយប្រចាំឆ្នាំ​របស់ពលរដ្ឋ​អាមេរិក​ ជិត ៨០ ប៊ីលាន​

បានផុស

នៅ

​សហព័ន្ធលក់រាយជាតិអាមេរិក​ (NRF) បាន​ចេញ​របាយការណ៍​នៃ​ការ​សិក្សា​ថ្មី​កាល​ពី​ថ្ងៃ​ចន្ទ​ ដែល​បង្ហាញ​ថា​ ​ពលរដ្ឋ​អាមេរិក​អាច​នឹង​បន្ថែម​ការ​ចំណាយ​ប្រចាំ​ឆ្នាំ​រហូត​ដល់​ ៧៨ ប៊ីលាន​ដុល្លារ​ ប្រសិន​បើ​លោក ដូណាល់ ត្រាំ​ អនុវត្ត​វិធានការ​ពន្ធ​របស់​លោក​ ក្រោយ​លទ្ធភាព​នៃ​ការ​ឈ្នះ​ឆ្នោត​នា​ថ្ងៃ​ទី​ ៥ វិច្ឆិកា​ នេះ​។ នេះ​បើ​តា​ម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការ​សិក្សា​និយាយ​ថា​ ពន្ធដែលលោក ត្រាំ​ ស្នើ​ឡើង​ ​នឹងប៉ះពាល់ដល់ប្រភេទផលិតផលប្រើប្រាស់ផ្សេង​ៗ​ដូចជាសម្លៀកបំពាក់ ប្រដាប់ក្មេងលេង គ្រឿងសង្ហារឹម សម្ភារៈប្រើប្រាស់ ស្បែកជើង និងទំនិញធ្វើដំណើរ ជាពិសេសប៉ះពាល់ដល់ទំនិញដែលប្រទេសចិនជាអ្នកផ្គត់ផ្គង់ធំ។

អនុប្រធាន NRF ​ទទួល​បន្ទុក​ខ្សែសង្វាក់ផ្គត់ផ្គង់ និងគោលនយោបាយគយ លោក​ Jonathan Gold បាននិយាយថា៖ «អ្នកលក់រាយពឹងផ្អែកយ៉ាងខ្លាំងលើផលិតផលនាំចូល និងសមាសធាតុផលិត ​ដោយ​​ពួកគេអាចផ្តល់ជូនអតិថិជនរបស់ពួកគេនូវផលិតផលជាច្រើនប្រភេទក្នុងតម្លៃសមរម្យ»។

យ៉ាងណា​មិញ​ របាយការណ៍ NRF បាននិយាយថា ប្រសិនបើពន្ធនាំចូលត្រូវបានអនុវត្ត វានឹងធ្វើឱ្យប៉ះពាល់ដល់គ្រួសារដែលមានចំណូលទាបបន្ថែមទៀត តាម​រយៈ​ការ​​ដំឡើង​តម្លៃ​ទំនិញ​អ្នក​ប្រើ​ប្រាស់​ដែល​នាំ​ចូល ​កាន់​តែខ្ពស់​»។

គួរ​គូស​បញ្ជាក់​ថា​ លោក​ ត្រាំ​ បាន​បង្កើន​គោលនយោបាយ​ការពារ​និយម​របស់​លោក​ ដោយ​ស្នើ​លើ​គោលនយោបាយ​បង្កើន​ពន្ធ​ពី​ ១០-២០ ភាគរយ​ លើ​គ្រប់​មុខ​ទំនិញ​នាំចូល​ពី​គ្រប់​ប្រទេស​ និង​ ៦០-១០០ ភាគរយ​ លើ​ទំនិញ​នាំចូល​ពី​ចិន​។ ការនេះ​បង្ក​ក្ដី​បារម្ភ​ពី​សេដ្ឋវិទូថា​ គោលនយោបាយ​របស់​លោក​នឹង​បង្កើន​អតិផរណា​ ខណៈមាន​លទ្ធភាព​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​សកល​ធ្លាក់ចុះ ដោយ​កាត់​បន្ថយ​ពាណិជ្ជកម្ម​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម