Connect with us

ព័ត៌មានអន្ដរជាតិ

ការ​លក់​ឡានរបស់​ Tesla ប្រចាំខែ​តុលា ធ្លាក់ចុះ​នៅ​ចិន​ ខណៈ​ក្រុមហ៊ុនចិន​វ៉ាដាច់​

បានផុស

នៅ

​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ បាន​ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ការ​លក់​រថយន្ត​អគ្គិសនី​ផលិត​នៅ​ចិន​របស់​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ Tesla បាន​ធ្លាក់​ចុះ​ប្រមាណ​ ៥,៣ ភាគរយ នៅ​ខែ​តុលា ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​ ខណៈ​​ក្រុមហ៊ុន​ក្នុង​ស្រុក​ចិន​ដែល​ជាគូប្រជែង​បាន​វ៉ាដាច់​លើ​ការ​លក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​ពី​សមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បាន​បង្ហាញ​ថា​ ក្រុមហ៊ុន Tesla លក់​រថយន្ត​អគ្គិសនី​បាន​ត្រឹមតែ ៦៨ ២៨០ គ្រឿង​ ប៉ុណ្ណោះ​ ក្នុង​ខែ​តុលា​ ខណៈការ​​​ចែក​ចាយ​​រថយន្តអគ្គិសនី​ Model 3 និង Model Y ផលិតនៅ​ចិន បានធ្លាក់ចុះ ២២,៧ ភាគរយ​ ធៀប​នឹង​ខែ​កញ្ញា​។ ​

ចំណែក​ឯ​ក្រុមហ៊ុនផលិតរថយន្ត​អគ្គិសនី BYD​ ដែល​ជា​គូ​ប្រជែងក្នុង​ស្រុក​ចិន​​វិញ​ បាន​កត់​ត្រា​ពី​កំណើនកប់​ពពក​​នៃ​ការ​លក់របស់​ខ្លួន​ ជាមួយ​នឹងស៊េរីរថយន្ត​ Dynasty ​និង​ Ocean ក៏ដូចជា​រថយន្ត​កូនកាត់​។ BYD​ បាន​លក់​រថយន្ត​ប្រមាណ ៥០០ ៥២៦ គ្រឿង​ កាល​ពី​ខែ​តុលា ដោយ​កើន​ឡើង​ប្រមាណ​ ៦៦,២ ភាគរយ​ ក្នុង​អត្រា​ប្រចាំ​ឆ្នាំ​។ ​​ការចែកចាយ​ទៅក្រៅប្រទេសរបស់ BYD បាន​រួម​ចំណែក​ប្រមាណ​ ៦ ភាគរយ​ នៃ​ការ​លក់​សរុប​។ ​

យ៉ាង​ណា​មិញ​ គួរ​កត់​សម្គាល់​ ប្រាក់ចំណូលនៅត្រីមាសទី​៣ របស់​ក្រុមហ៊ុនអាមេរិក​ Tesla បាន​កើន​លើស​ការ​ប៉ាន់ស្មាន​ ​ដោយសារតែយុទ្ធសាស្រ្ត​​ផ្សព្វផ្សាយការលក់ផ្សេង​ៗ​។ នៅចុងខែតុលា Tesla បានប្រកាស​បន្តគម្រោងផ្តល់​ហិរញ្ញប្បទានគ្មានការប្រាក់ ដែលដាក់ចេញ​ជាលើកដំបូងនៅ​ចិនកាលពី​ខែកក្កដាសម្រាប់រថយន្ត Model 3 និង Model Y ​ហើយ​យុទ្ធសាស្រ្ត​ជំរុញ​ការ​លក់​នេះ​​ នឹង​ធ្វើ​​​រហូត​ដល់​ចុង​ខែ​វិច្ឆិកា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម