សេដ្ឋកិច្ច
ការិយាល័យឥណទានកម្ពុជា និងធនាគារABA ចាប់ដៃគ្នា ផ្ដល់សេវាតាមដានសុខភាពហិរញ្ញវត្ថុតាមបែបឌីជីថល
ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) និងធនាគារABA បានដាក់ឱ្យដំណើរការ សេវាពិនិត្យសុខភាពហិរញ្ញវត្ថុនៅលើកម្មវិធី ABA Mobile។
សេវាកម្មនេះអនុញ្ញាតឲ្យប្រើប្រាស់ ABA Mobile តាមដានសុខភាពហិរញ្ញវត្ថុរបស់ពួកគេ ដោយទទួលបានរបាយការណ៍ឥណទានផ្ទាល់ខ្លួន និងពិន្ទុ ខេ ស្ករ (K-Score) ពីអេបផ្ទាល់។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/fb5@2x-6-1024x1024.jpg)
របាយការណ៍ឥណទានសំដៅលើកំណត់ត្រាដោយផ្នែកៗ ដែលអ្នកប្រើប្រាស់អាចពិនិត្យមើលព័ត៌មាននៃប្រវត្តិឥណទានផ្ទាល់ខ្លួនរបស់ពួកគេ និងអាចពិនិត្យមើលការសាកសួរពីមុនៗ។ ខេ ស្ករ គឺជាតួលេខដែលវាស់ស្ទង់កម្រិតហានិភ័យរបស់បុគ្គល និងព្យាករណ៍ពីលទ្ធភាពក្នុងការបង់សងត្រឡប់។
អនុស្សរណៈយោគយល់ (MOU) រវាង ស៊ីប៊ីស៊ី និងABA បានចុះហត្ថលេខាដោយមានការចូលរួមពីលោក លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ ABA និងលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិរបស់ស៊ីប៊ីស៊ី ព្រមទាំងអ្នកតំណាងមកពីស្ថាប័នទាំងពីរជាច្រើនរូបទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/fb3@2x-15-1024x1024.jpg)
តាមរយៈកិច្ចព្រមព្រៀងនេះ អតិថិជនអាចស្នើសុំ របាយការណ៍ឥណទានផ្លើស និងពិន្ទុ ខេ-ស្ករ របស់ ស៊ីប៊ីស៊ី ដោយផ្ទាល់តាមរយៈ ABA Mobile។ ការភ្ជាប់ប្រព័ន្ធនេះ មានបំណងពង្រឹងបទពិសោធរបស់អតិថិជន និងលើកកម្ពស់ឥរិយាបថនៃការចាត់ចែងហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវរបស់ប្រជាពលរដ្ឋកម្ពុជា ដោយផ្ដល់នូវមធ្យោបាយសម្រាប់គ្រប់គ្រងការទូទាត់របាយការណ៍ឥណទានប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងភាពងាយស្រួល។
លោក Askhat Azhikhanov បានមានប្រសាសន៍ថា៖ «ការដាក់ដំណើរការសេវាកម្មនេះ គឺជាការបោះជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងខ្ញុំចំពោះបរិយាបន្ន និងការអប់រំផ្នែកហិរញ្ញវត្ថុ។ តាមរយៈការភ្ជាប់ប្រព័ន្ធរបស់ CBC ដោយផ្ទាល់ទៅក្នុង ABA Mobile យើងខ្ញុំអាចជួយសម្រួលដល់អតិថិជន ក្នុងការតាមដានសុខភាពហិរញ្ញវត្ថុរបស់ពួកគាត់ ដែលអាចឲ្យពួកគាត់ធ្វើការសម្រេចចិត្តបានគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព»។
![](https://www.kampucheathmey.com/wp-content/uploads/2024/11/fb1@2x-12-1024x1024.jpg)
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិរបស់ CBC មានប្រសាសន៍ថា៖ «នេះគឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញឌីជីថលូបនីយកម្មរបស់យើងខ្ញុំ ដើម្បីផ្តល់នូវបទពិសោធន៍រលូនសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងអាចឲ្យពួកគាត់ចូលមើលព័ត៌មាន ហិរញ្ញវត្ថុរបស់ខ្លួនបានយ៉ាងងាយស្រួល ដោយចុចតែពីរបីប៉ក់ប៉ុណ្ណោះនៅលើស្មាតហ្វូនរបស់ពួកគេ។ លោកបានបន្ថែមថា “យើងខ្ញុំជឿជាក់ថា គំនិតផ្តួចផ្តើមនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំនេះដឹងផ្នែក ហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវសម្រាប់អតិថិជនកម្ចីជាច្រើន»។
ឥឡូវនេះ អ្នកប្រើប្រាស់ ABA Mobile អាចចូលមើលព័ត៌មានឥណទានរបស់ខ្លួនបានតាមជំហានដូចខាងក្រោម៖
- បើកអេប ABA Mobile ហើយចូលទៅកាន់ផ្នែក សេវាកម្ម
- ចុចលើ ក្រេឌីត ប្យួរ៉ូ ខេមបូឌា ហើយយល់ព្រមតាម ខ និងលក្ខខណ្ឌ
- នៅលើទំព័រដើម សូមជ្រើសរើស កញ្ចប់របាយការណ៍ឥណទានផ្លើស ឬ ពិន្ទុ ខេ-ស្ករ ហើយផ្ទៀងផ្ទាត់ព័ត៌មាន
- ជ្រើសរើសគណនី ABA ណាមួយ ដើម្បីទូទាត់ បន្ទាប់មក ស្វែងរករបាយការណ៍ឥណទាន/ពិន្ទុ ខេ-ស្ករ លើទំព័រដើម។
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?