Connect with us

ព័ត៌មានជាតិ

កម្ពុជាកំពុងធ្វើព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រ ២០២៥-២០៣៥

បានផុស

នៅ

និយ័តករមូលបត្រកម្ពុជា (SERC) កំពុងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធដើម្បីព្រាងនូវ​ផែនការមេសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រ ២០២៥-២០៣៥ ដែលនឹងក្លាយជាឯកសារផែនទីចង្អុលផ្លូវក្នុងការអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានភាពទាក់ទាញ និងជាប្រភពទុនដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី១ ខែវិច្ឆិកា​ SERC បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី សេចក្តីព្រាងផែនការមេនេះនៅ ខេត្តកែបក្នុងគោលបំណងទទួលបានមតិយោបល់បន្ថែម និងប្រមូលធាតុចូលពី គ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យផែនការមេនេះ មានភាពមុតស្រួច គ្រប់ជ្រុងជ្រោយ បរិយាបន្ន និងនវានុវត្តន៍ និង ឆ្លើយតបទៅនឹងនិន្នាការនៃការអភិវឌ្ឍក្នុងប្រទេស និងសកល ក្នុងសម័យសាកលភាវូបនីយកម្ម និងឌីជីថលូប- នីយកម្មនេះ ដើម្បីឱ្យផែនការមេនេះអាចដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាព និងផ្លែផ្កាខ្ពស់ ក្នុងគោលដៅ អភិវឌ្ឍវិស័យមូលបត្រឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។

សិក្ខាសាលានោះមានការចូលរួមពីតំណាងនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងបរិស្ថាន, ធនាគារជាតិនៃកម្ពុជា, អគ្គលេខាធិការដ្ឋាន និងនិយ័តករ ក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ផ្សារមូលបត្រកម្ពុជា, បេឡាជាតិសន្តិសុខសង្គម, សមាគម ក្រុមហ៊ុនមូលបត្រកម្ពុជា, សមាគមឈ្មួញជើងសាឧបករណ៍និស្សន្ននៅកម្ពុជា, សមាគមអ្នកវិនិយោគមូលបត្រ កម្ពុជា, ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ, ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និងស្ថាប័នពាក់ព័ន្ធដទៃទៀត។

លោក ស៊ូ សុជាតិ អគ្គនាយកនៃ​ SERC បានថ្លែងនៅក្នុងសិក្ខាសាលានោះថា ស្របពេលដែលវិស័យនេះបានបន្តនូវការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ស្ថាប័នលោកបានកំពុងធ្វើការប្រមូលនូវធាតុចូលពីភាគីពាក់ព័ន្ធនានាដើម្បីចងក្រងជាផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព និងបរិយាបណ្ន ជាពិសេសគឺដើរស្របទៅនឹងការរីកចម្រើននៃវិស័យនេះនៅក្នុងតំបន់ និងសកលលោក។

លោកបានថ្លែងថា៖«ឯកសារយុទ្ធសាស្ត្រនេះ ជាឯកសារយុទ្ធសាស្ត្រ សម្រាប់ ​ SERC និងក្រុមហ៊ុនស្ថិតក្រោមនិយ័តកម្មរបស់ ​ SERC អនុវត្ត ដូចនេះធាតុចូលពីភាគីពាក់ព័ន្ធ នៅក្នុងថ្ងៃនេះ គឺពិតជាមានសារៈសំខាន់នៅក្នុងការសម្រេចគោលដៅរួមរបស់យើង ហើយក៏ទាមទារជាចាំបាច់ នូវការចូលរួមអនុវត្តទាំងអស់គ្នា»។

បើតាម SERC ក្នុងរយៈពេលជាងមួយទស្សវត្សរ៍មកនេះ SERC  បានផ្តល់អាជ្ញាបណ្ណ ការអនុញ្ញាត និងការទទួលស្គាល់ដល់ក្រុមហ៊ុនធ្វើអាជីវកម្ម និងផ្តល់សេវាក្នុងវិស័យមូលបត្រចំនួន ១៣១ ក្រុមហ៊ុន និងបានរៀបចំនិងអនុម័តនូវច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំផ្សេងៗ ដើម្បីឱ្យទីផ្សារនេះមានសណ្តាប់ធ្នាប់គណនេយ្យភាព និងតម្លាភាព។

លោក ហុង​ សុហួរ ​អគ្គនាយកផ្សារមូលបត្រកម្ពុជា បានថ្លែងនៅក្នុងកម្មវិធីពិព័រណ៍ផ្សារហ៊ុនកាលពីពេលថ្មីៗកន្លងទៅនេះថា គិតត្រឹមបច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជា​មានគណនីជួញដូរជាង ៥៧,០០០ គណនីហើយ និងរំពឹងថា ចំនួននេះនឹងកើនដល់ប្រហែល ៦១,០០០ គណនីត្រឹមចុងឆ្នាំនេះ ដោយកើនបាន​១៥,០០០ ​គណនីថ្មី ក្នុងឆ្នាំ ២០២៤នេះ។ រីឯទំហំជួញដូរជាមធ្យមប្រចាំថ្ងៃវិញ គឺមានប្រមាណជា ២០ម៉ឺនដុល្លារក្នុងមួយថ្ងៃ បើគិតពីដើមឆ្នាំ ២០២៤មក។

​«ខ្ញុំមានក្តីស្រមៃមួយថា ផ្សារមូលបត្ររបស់យើងនឹងមានអ្នកវិនិយោគដល់ ១លាននាក់, ការទិញលក់ប្រចាំថ្ងៃដល់ ១០០លានដុល្លារ, ម្ចាស់អាជីវកម្មអាចចូលផ្សារហ៊ុន និងកៀរគទុនបានដល់ ១០០០លានដុល្លារ ក្នុងមួយឆ្នាំ, អ្នកវិនិយោគសាធារណៈនឹងអាចមានភាគហ៊ុន ដែលមានតម្លៃសរុបដល់ ១លានដុល្លារ រាប់ពាន់រាប់ម៉ឺននាក់, ហើយអាជីវកម្ម ដែលមានតម្លៃរយលាន ពាន់លានដុល្លារ នឹងមានរាប់មិនអស់ នៅកម្ពុជា»។ នេះបើយោងតាមលោក ហុង សុហ៊ួរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា​ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា

ព័ត៌មានជាតិ១៩ ម៉ោង មុន

Breaking News! បុគ្គល លី សាម៉េត ត្រូវសមត្ថកិច្ចនាំខ្លួនពីខេត្តព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញដើម្បីបន្តនីតិវិធី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជំនន់ទឹកភ្លៀងកំពុងហូរកាត់ផ្លូវជាតិលេខ៣​ចន្លោះ​គីឡូម៉ែត្រ​ ៥៣​-៥៤​

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រោយតុលាការឱ្យនៅក្រៅឃុំ លោក ម៉ិច ដារ៉ា ត្រូវបានសម្ដេចធិបតី អនុញ្ញាតឱ្យជួបជជែកពីបញ្ហាសិទ្ធិសេរីភាព ទំនួលខុសត្រូវអ្នកសារព័ត៌មាន

ព័ត៌មានជាតិ២៣ ម៉ោង មុន

Breaking News!  សម្ដេចតេជោ ស្នើឱ្យនាំខ្លួន បុគ្គល លី សាម៉េត ទៅតុលាការ មិនឱ្យបន្តនៅក្រៅសំណាញ់ច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម