Connect with us

សេដ្ឋកិច្ច

គម្រោងស្ដារគុណភាពផ្លូវ ៣៣ តភ្ជាប់ពីក្រុងកំពត ទៅព្រំដែនកម្ពុជា-វៀតណាម ជិតបញ្ចប់ការសាងសង់

បានផុស

នៅ

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ប្រវែង៥២,៥៧ គីឡូម៉ែត្រ តភ្ជាប់ពីក្រុងកំពតទៅកាន់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) សម្រេចបានការសាងសង់ជិត ១០០% (៩៨,៨៩%) គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅថ្ងៃទី ០៥ ខែវិច្ឆិកា​ ឆ្នាំ ២០២៤ នេះថា ខ្សែផ្លូវដ៏សំខាន់មួយនេះ ត្រូវបានសាង​សង់​ប្រកបបច្ចេកទេសខ្ពស់ ដោយធានាតាមបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងប្រើប្រាស់យូរអង្វែង។

គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ ត្រូវបានប្រកាសបើកការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ មានតម្លៃសាងសង់ជាង ៦១លានដុល្លារអាមេរិក និងមានរយៈពេល៤០ខែ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC)។

គម្រោងខ្សែផ្លូវនេះ មានប្រវែង៥២,៥៧គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពត (បំបែកពីផ្លូវជាតិលេខ៣ ត្រង់ចំណុច​គ.ម១៤៨+១០០)​​​ ទៅកាន់ច្រកលក(ព្រំដែនកម្ពុជា-វៀតណាម)ដោយឆ្លងកាត់ភូមិសាស្រ្ត ស្រុកទឹកឈូ និងស្រុកកំពង់ត្រាច ខេត្តកំពត ឆ្លងកាត់ភូមិសាស្រ្ត ក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប គ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

សេដ្ឋកិច្ច២១ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

Sokha Hotels

ព័ត៌មានពេញនិយម