Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​សម្លឹង​បង្កើន​ការ​បញ្ជូន​កម្មករ​ទៅ​សិង្ហបុរី​

បានផុស

នៅ

កាសែត​បាងកកប៉ុស្តិ៍ បានចុះ​ផ្សាយ​ដោយ​ស្រង់សម្តីរដ្ឋមន្ត្រីក្រសួងការងារថៃ លោក​ Phiphat Ratchakitprakarn ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ​សិង្ហបុរីកំពុងស្វែងរកអ្នកផ្សារដែកក្នុងវិស័យ​ផលិត/ជួសជុល​នាវា កម្មករជំនាញផ្នែកអេឡិចត្រូនិច និងកម្មករសំណង់ដែលមានបទពិសោធន៍ ហើយតម្រូវការការងារដ៏ច្រើននេះបង្ហាញពីឱកាសដ៏ល្អសម្រាប់ប្រទេសថៃក្នុងការបញ្ជូនពលករទៅទីនោះបន្ថែមទៀត។ ​

ការ​ថ្លែង​ឱ្យ​ដឹង​យ៉ាង​ដូច្នេះ​ ធ្វើ​ឡើង​ក្រោយ​មន្រ្តី​ថៃ​ បាន​ជួប​ពិភាក្សា​ជាមួយ​ការិយាល័យការងារ​សិង្ហបុរី និង​អ្នកជំនួញសិង្ហបុរី ដោយ​រំពឹង​ថា​​នឹង​បើកផ្លូវសម្រាប់ឱកាសការងារកាន់តែទូលំទូលាយ និងសម្រួលដល់ទីផ្សារការងារក្នុងប្រទេសសិង្ហបុរី។

លោក​រដ្ឋ​មន្រ្តីដដែល​ បាន​បន្ត​ថា​៖ «ជនជាតិថៃអាចមកធ្វើការនៅប្រទេសសិង្ហបុរីបាន ព្រោះការងារនឹងជួយអភិវឌ្ឍជំនាញ​ ហើយ​រកប្រាក់ផ្គត់ផ្គង់គ្រួសាររបស់ពួកគេ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​គូស​បញ្ជាក់​ថា​ ការជំរុញការបញ្ជូន​កម្លាំងពលកម្ម គឺ​ស្របទៅ​តាមយុទ្ធសាស្ត្រសំខាន់របស់ក្រសួងការងារ​ ក្នុងការលើកកម្ពស់ជំនាញរបស់ពលករថៃ តាមរយៈការងារ​នៅ​បរទេស​​ និងបង្កើតប្រាក់ចំណូលសម្រាប់គ្រួសារ​នៅ​ឯ​​ស្រុក​របស់ពួកគេ​។

បច្ចុប្បន្ននេះ ពលករថៃប្រមាណ ៤ ០០០ នាក់​ ​កំពុងធ្វើការនៅក្នុងប្រទេសសិង្ហបុរី ដោយកាន់តួនាទីផ្សេងៗក្នុងវិស័យសំណង់ ការផលិត ការផ្សារដែក អ្នកបម្រើលើយន្តហោះ ការផលិតគ្រឿងបន្លាស់អេឡិចត្រូនិច ការដំឡើងបំពង់ទុយោរ និងមុខតំណែងការងារ​ផ្សេងៗទៀត។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​ថៃ​ ​The Thaiger៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម