Connect with us

ព័ត៌មានអន្ដរជាតិ

​ប្រាក់ចំណេញ​របស់ TotalEnergies ធ្លាក់​​ដល់​កម្រិតទាប​បំផុត​រយៈពេល​ ៣ ឆ្នាំ

បានផុស

នៅ

ប្រាក់ចំណេញ​ប្រចាំត្រីមាសទី​៣​របស់​ក្រុមហ៊ុនថាមពលបារាំង​ ​TotalEnergies ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ ៣ ឆ្នាំ​ មក​ត្រឹម ៤,១ ប៊ីលាន​ដុល្លារ​ ដែល​ទាប​ជាង​ការ​រំពឹង​តិច​តួច​ ​ដោយសារ​តែ​ការ​ទទួល​បាន​ប្រាក់ចំណេញ​ទាប​ពី​ការចម្រាញ់ប្រេង​ និង​ការ​រំខាន​ផ្នែក​ផលិត​កម្ម​​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​របស់​ក្រុមហ៊ុន ដែល​ចេញ​ផ្សាយ​កាល​​ពី​ពាក់កណ្ដាល​សប្ដាហ៍​មុន​ បាន​បង្ហាញ​ថា​ ប្រាក់ចំណូលសុទ្ធដែលបាន​កែ​សម្រួល​រួច​ បាន​ធ្លាក់ចុះ​ ៣៧ ភាគរយ​ ធៀប​នឹ​ង​រយៈ​ពេល​ដូចគ្នាកាល​ពី​ឆ្នាំ​មុន​ និង​ធ្លាក់​ចុះ​ ១២,៧ ភាគរយ ធៀប​នឹង​ចំនួន​ ៤,៧ ប៊ីលានដុល្លារ​​ នៃ​ត្រីមាស​ទី​ ២។ ​ប្រាក់ចំណូល​នៅ​ត្រីមាស​ទី​៣​ ទាប​ជាង​ការ​រំពឹងទុក ៤,២ ប៊ីលាន​ដុល្លារ​ របស់​អ្នក​វិភាគ​។​

ចំណែក​ឯ​ប្រាក់​ចំណូល​មុន​គិត​ការប្រាក់ ពន្ធ តម្លៃរំលស់ និងតម្លៃកាត់រំលស់ (EBITDA) បានធ្លាក់ចុះ ២៣,៦ ភាគរយ​ ក្នុង​អត្រា​ប្រចាំឆ្នាំ​ ដល់​ ១០ ប៊ីលាន​ដុល្លារ​។ ​

គួរ​រំឭកថា​ កាលពីដើមខែតុលា​ ក្រុមហ៊ុន TotalEnergies បានព្រមានថា ​ទិន្នផល​ហិរញ្ញវត្ថុរបស់ខ្លួននឹងទទួល​រង​ផល​ប៉ះ​ពាល់ ដោយសារ​តែ​ប្រាក់​ចំណេញ​​ពី​ប្រេង​ចម្រាញ់​បាន​ធ្លាក់ចុះ​ប្រមាណ​ ៦៥ ភាគរយ​។

​ប្រាក់ចំណេញ​ពី​ប្រេង​ចម្រាញ់ជាសកលរបស់​ TotalEnergies បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល​ប៉ុន្មានខែថ្មីៗនេះ ដោយសារ​តែ​បញ្ហា​​សេដ្ឋកិច្ច​សកល​ និងការ​បើក​រោងចក្រចម្រាញ់​ប្រេងថ្មីៗ​ជាច្រើននៅអាស៊ី និងអាហ្រ្វិក ខណៈ​តម្លៃប្រេងបានធ្លាក់ចុះ ១៧ ភាគរយ​ នៅក្នុងត្រីមាសទី​៣ ដែល​ជា​ការ​ធ្លាក់ចុះ​ប្រចាំ​ត្រីមាស​ដ៏​ធំ​បំផុត​នៅ​ឆ្នាំ​ ២០២៤ ដោយសារ​តែ​ក្ដី​បារម្ភ​ពី​កម្សោយនៃ​​តម្រូវ​ការ​ប្រេង​របស់​ពិភព​លោក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម