Connect with us

សេដ្ឋកិច្ច

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បង្ហាញភស្តុតាង លោក មិនគេចវេសក្នុងការទទួលខុសត្រូវ រឿងលេចធ្លាយសារធាតុពុលពីរោងចក្រប្រេងដូង

បានផុស

នៅ

អ្នកឧកញ៉ា ម៉ុង ឫទ្ធី នៅថ្ងៃទី ០៥ ខែវិច្ឆិកានេះ បានបង្ហាញភស្ដុតាងថា លោក មិនបានគេចវេសក្នុងការទទួលខុសត្រូវ ករណីរោងចក្រចម្រាញ់ដូងប្រេងរបស់លោកនៅខេត្តព្រះសីហនុ បញ្ចេញកាកសំណល់រាវ ចូលទឹកធ្វើឱ្យងាប់ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អះអាងបន្ទាប់ពីមជ្ឈដ្ឋានមួយចំនួនបានចោទប្រកាន់ថា លោកគេចវេសមិនទទួលខុសត្រូវ ជុំវិញការលេចធ្លាយកាកសំណល់រាវ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានឱ្យដឹងថា៖ «ចាប់ពី ឆ្នាំ១៩៩៦-២០២៤ គុណដ៏ធំធេងដែលលោកបានកសាង លើវិស័យកសិកម្ម កសិឧស្សាហកម្មមកលើជាតិ និងប្រជាជនកម្ពុជា គ្រាន់តែមានករណីនេះកើតឡើងភ្លាម មានអ្នកស្នេហាជាតិច្រើនណាស់ ទាំងគ្នាឯងផង ទាំងគ្នាគេផងមកសាកសួរជីកឬស ជីកគល់ក្នុងគោលបំណងបំផ្លាញតែម្តង តែខ្ញុំមិនមានប្រតិកម្មតបតទៅវិញអ្វីទាំងអស់»។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានទុកពេលឱ្យសាមីក្រសួង ដែលមានការពាក់ព័ន្ធដោះស្រាយទៅតាមនិតិវិធី និងផ្ដាំឱ្យអ្នករិះគន់លោក​ កុំតាំងខ្លួនឯងជាអ្នកស្រឡាញ់ជាតិ និងប្រជាជនកម្ពុជា។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានឱ្យដឹងថា បច្ចុប្បន្ន​ ក្រុមហ៊ុន ម៉ុង ឫទ្ធី វិនិយោគទុនដំណាំដូងកម្ពុជា បានផ្តល់ការងារ​ដោយផ្ទាល់​ដល់​បុគ្គលិក​ កម្មករ​ប្រមាណ​ជាង២,000នាក់​ និងដោយ​ប្រយោល​ប្រមាណជាង៨,០០០នាក់។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី៖ «នៅពេលនេះយេីងបានទប់​ទំនប់ដែលបានបាក់​រួចរាល់​ជាស្ថាពរ​ ធ្វើ​ឱ្យស្ថានភាព​ងាកមក​រកភាពប្រក្រតី​ឡេីងវិញ​ ព្រមទាំង​សងសំណង​ការខូចខាតដល់រដ្ឋ​ និងប្រជាជន​ ប្រកបដោយ​ការទទួល​ខុសត្រូវ​ខ្ពស់បំផុត​»។

ក្រសួងបរិស្ថានបានអនុវត្តវិធានការដោយពិន័យប្រាក់ ៤០ លានរៀល ទៅលើក្រុមហ៊ុនចម្រាញ់ដូងប្រេងរបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី ស្ថិតនៅភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីរោងចក្រនេះ បានបញ្ចេញកាកសំណល់រាវចូលទៅក្នុងស្ទឹងព្រែក កំពង់សីលា បង្កការពុលទឹក និងងាប់ត្រី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ផ្លូវ៦០ម៉ែត្រ
សន្តិសុខសង្គម៥ នាទីutes មុន

កំណាត់ ផ្លូវ៦០ម៉ែត្រ ចាប់ផ្ដើមដំឡើងរបាំងចែកទ្រូងផ្លូវ

ព័ត៌មានជាតិ១០ នាទីutes មុន

ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ៣៥ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ៣៦ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម