ព័ត៌មានជាតិ
កម្ពុជាលើកទឹកចិត្តដល់ក្រុមហ៊ុន CMA CGM របស់បារាំងវិនិយោគលើវិស័យដឹកជញ្ជូន និងភស្ដុរភារកម្ម
លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានស្នើដល់ក្រុមហ៊ុន CMA CGM ដែលជាក្រុមហ៊ុនដឹកជញ្ជូន និងភស្ដុភារកម្មរបស់បារាំងស្វែងរកឱកាសវិនិយោគលើវិស័យដឹកជញ្ជូន និងភស្តុរភារកម្មនៅកម្ពុជា ស្របពេលដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់។

ការលើកឡើងរបស់លោក ស៊ុន ចាន់ថុលធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ស្នាក់ការកណ្តាលក្រុមហ៊ុន CMA CGM នៅទីក្រុងម៉ាកសី (Marseille) ប្រទេសបារាំង កាលពីរសៀលថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈលោកកំពុងអញ្ជើញបំពេញទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគក្នុងសហភាពអឺរ៉ុបចាប់ពីថ្ងៃទី៣-១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សំដៅយ៉ាងណាគោះទ្វារវិនិយោគិនថ្មីៗ និងថែទាំវិនិយោគិនដែលមានស្រាប់នៅកម្ពុជាឱ្យពិនិត្យលទ្ធភាពពង្រីកការបណ្ដាក់ទុន បង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ក្រុមហ៊ុនបានទទួលស្វាគមន៍កក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជា និងបានធ្វើបទបង្ហាញជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ព្រមទាំងភ្ជាប់នឹងបច្ចុប្បន្នភាពនៃវិស័យដឹកជញ្ជូន និងភស្ដុរភារកម្មផងដែរ។
CDC ថា៖«ក្រុមហ៊ុនក៏បានបង្ហាញចំណាប់អារម្មណ៍លើវឌ្ឍនភាព និងការផ្លាស់ប្ដូរមុខមាត់របស់កម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ពិសេសថ្មីៗនេះបានបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោសម្រាប់គម្រោងដឹកជញ្ជូនផ្លូវទឹក»។

លោក ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានផ្ដល់ការគិតគូរលើគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា និងក៏បានបង្ហាញជូនអំពីវឌ្ឍនភាព និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើន រាប់បញ្ចូលទាំងវិស័យដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែជាដើម៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ