សេដ្ឋកិច្ច
កម្ពុជា-ឥណ្ឌូនេស៊ី ឯកភាពលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍
ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា និងឥណ្ឌូនេស៊ី បានឯកភាពពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។
លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី ០៤ ខែវិច្ឆិកា បានអនុញ្ញាតឱ្យលោក សាន់តូ ជាម៉ូស៊ូម៉ាតូ (H.E. Dr Santo Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំកម្ពុជាំចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
លោករដ្ឋមន្ត្រីបាន វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ បន្ទាប់ពីការចុះអនុស្សរណៈនៃការ យោគយល់គ្នារវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។
លោកអគ្គរដ្ឋទូត និងលោករដ្ឋមន្ត្រី បានផ្លាស់ប្តូរកិច្ចពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ច សហប្រតិបត្តិការ និងការសហការកន្លងមកបានយ៉ាងល្អប្រសើរក្នុងវិស័យទេសចរណ៍រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋឥណ្ឌូនេស៊ី។
ជំនួបទ្វេភាគីរវាងរដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត សម្រេចបានលទ្ធផលដូចខាងក្រោម៖
១)- ឯកភាពពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ី ស្របតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ឥណ្ឌូនេស៊ី។
២)- ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើកិច្ចការទេសចរណ៍មូស្លីម (Muslim Friendly Tourism)។
៣)- សហការរួមគ្នាជំរុញក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី បង្កើតជើងហោះហើរត្រង់រវាងកោះបាលី និងខេត្តសៀមរាប ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនទាំងពីរប្រទេស និងភ្ញៀវទេសចរ។
៤)- ពិនិត្យលទ្ធភាពរៀបចំទស្សនកិច្ចការងារដកស្រង់បទពិសោធរវាងឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី រួមទាំងការរៀបចំការធ្វើ FAM Trip ដោយមានការចូលរួមពីផ្នែកឯកជននៃប្រទេសទាំងពីរដើម្បីរៀបចំកញ្ចប់ទស្សនកិច្ច។
យោងតាមក្រសួងទេសចរណ៍ នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៤,២៩ លាននាក់ កើនឡើង ២២,៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ក្នុងនោះទេសចរឥណ្ឌូនេស៊ីមានចំនួនជាង ១២ ម៉ឺននាក់ (១២៣ ៤៣៧) កើនឡើង ៣២,៩%៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់