Connect with us

ព័ត៌មានជាតិ

កម្ពុជាដាក់ឱ្យដំណើការមជ្ឈមណ្ឌលសេវានាំចេញដើម្បីជំរុញផលិតផលខ្មែរទៅក្រៅប្រទេស

បានផុស

នៅ

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងពាណិជ្ជកម្ម សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “មជ្ឈមណ្ឌលសេវានាំចេញ” (Export Service Center-ESC) ដើម្បីលើកកម្ពស់ការនាំចេញរបស់កម្ពុជា និងពង្រីកនូវសក្ដានុពលផលិតផលកម្ពុជា (Product of Cambodia) ទៅកាន់ទីផ្សារអន្តរជាតិ ស្របពេលដែលវិស័យផលិតកម្មក្នុងស្រុកកំពុងមានកំណើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់ឱ្យដំណើការជាផ្លូវការនៃមជ្ឈមណ្ឌលសេវានាំចេញត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី៥ខែវិច្ឆកានៅទីស្តីការក្រសួងពាណិជ្ជកម្ម  ដើម្បីលើកកម្ពស់ដល់ការនាំចេញរបស់កម្ពុជា និងពង្រីកនូវសក្ដានុពលផលិតផលកម្ពុជា (Product of Cambodia) ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការជួយឱ្យអ្នកនាំចេញទទួលបាននូវការយល់ដឹងសំខាន់ៗដូចជា៖ ការបណ្តុះបណ្តាលអំពីនីតិវិធីក្នុងការនាំចេញ និងឱកាសក្នុងការបង្កើតបណ្តាញជាមួយនឹងអ្នកជំនាញ និងអ្នកទិញសក្ដានុពលនៅក្នុងទីផ្សារគោលដៅ។

​​ថ្លែងក្នុងពិធីនោះ លោក ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​ថា ESC នឹងដើរតួនាទីសំខាន់ក្នុងការជួយដល់វិស័យឯកជនក្នុងការជំរុញការនាំចេញនូវផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែមានភាពងាយស្រួល និងទូលំទូលាយ។

លោកស្រីថា៖«ការបង្កើតមជ្ឈមណ្ឌលសេវានាំចេញ (ESC) នេះ គឺជាគំនិតផ្តួចផ្តើមថ្មីរបស់ក្រសួងពាណិជ្ជកម្ម សហការជាមួយមជ្ឈមណ្ឌលសម្រាប់ជំរុញការនាំចូលពីប្រទេសកំពុងអភិវឌ្ឍន៍ (CBI) ក្នុងគោលបំណង លើកកម្ពស់ដល់ការនាំចេញរបស់កម្ពុជា និងជួយដល់ពាណិជ្ជករក្នុងការត្រៀមខ្លួនក្នុងការនាំចេញ ព្រមទាំងជួយជំរុញដល់ពាណិជ្ជករឱ្យមានទំនុកចិត្តក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិផងដែរ»។

លោកស្រី កែវ​ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជាបានថ្លែងមកកម្ពុជាថ្មីនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកានេះថា ការបង្កើតមជ្ឈមណ្ឌលនេះឡើងគឺជាការឆ្លើយតបមួយដ៏សំខាន់សម្រាប់វិស័យឯកជន ជាពិសេសម្ចាស់សហគ្រាសដែលមានបំណងចង់ធ្វើការនាំចេញនូវផលិតរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ដោយសារតែ ESCនឹងផ្តល់ភាពងាយស្រួល និងផ្តល់ទំនុកចិត្តបន្ថែមទៀត។

លោកស្រីបានថ្លែងថា៖«ក្នុងនាមវិស័យឯកជនយើងសាទរជាមួយនឹងការប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការផ្តល់ភាពងាយស្រួលដល់វិស័យឯកជន ដូច្នេះការបង្កើតមជ្ឈមណ្ឌលសេវានាំចេញនឹងកាន់តែផ្តល់ភាពងាយស្រួលដល់ម្ចាស់សហគ្រាសអាចធ្វើការនាំចេញផលិតផលរបស់ខ្លួនកាន់តែច្រើនទៅកាន់ទីផ្សារអន្តរជាតិ»។

 នៅក្នុងរយៈពេល ៩ ខែ គិតចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ ២០២៤ កម្ពុជាបាននាំចេញសម្រេចបាន​ទឹក​ប្រាក់​ជាង ១៩,៨៣ ពាន់ លានដុល្លារ ​កើន​ឡើង ១៧ ភាគរយ បើធៀបនឹងរយៈ​ពេលដូចគ្នាក្នុង ២០២៣ ដែលមានទំហំទឹកប្រាក់ ១៦,៩៤ ពាន់​លានដុល្លារ​ ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ២១,១០ ពាន់លានដុល្លារ កើនឡើង ១៥,៩%។ នេះ​បើយោងតាម​ទិន្ន​​ន័យ​របស់អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)។

បើយោងតាមក្រសួងពាណិជ្ជកម្ម​ប្រសិន ម្ចាស់ឬ តំណាងអាជីវកម្ម និងម្ចាស់សហគ្រាស ដែលមានបំណងចង់យល់ដឹងបន្ថែមអំពីនីតិវិធីពាក់ព័ន្ធនឹងការនាំចេញ អាចធ្វើការទាក់ទងមកកាន់មជ្ឍមណ្ឌលសេវានាំចេញ ដែលមានទីតាំងនៅទីស្តីការក្រសួងពាណិជ្ជកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មូលដ្ឋានសុខាភិបាល និងសហជីព​ថា ការ​ពង្រឹង​តួនាទី​ភារកិច្ច​របស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ជា​ការ​បង្ហាញតម្លាភាព និង​ប្រសិទ្ធភាពក្នុងការផ្តល់សេវាថែទាំសុខភាព

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋស្ងប់ស្ងែងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជួយដោះស្រាយបញ្ហាជូនពួកគាត់ដល់មូលដ្ឋាន

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលរាជធានី​ អំពាវនាវឱ្យពលរដ្ឋដែលមានបំណងមកដើរកម្សាន្ត ផ្លូវថ្មើរជើង (Walk Street) មេត្តាប្រើប្រាស់មធ្យោបាយសាធារណៈ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ការរៀប​ចំ​ការ​បោះឆ្នោតនៅមីយ៉ាន់ម៉ា នឹង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​​កើនឡើង

ជីវិតកម្សាន្ដ២ ម៉ោង មុន

សិល្បៈទស្សនីយភាព ល្ខោនបាមោជ្ជទ័យ រឿង “កុលាបប៉ៃលិន” នឹងរៀបចំសម្តែងម្តងទៀត ខែក្រោយនេះ

Sokha Hotels

ព័ត៌មានពេញនិយម